ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុ​វត្ត​តាម​តារាង​ពេលវេលា​​នេះ នឹង​​ធ្វើ​ឱ្យ​ស្គម​មិន​ខាន

5 ឆ្នាំ មុន

ការ​ហាត់ប្រាណ​ក៏​ត្រូវ​តែ​តាម​ពេលវេលា​ដែរ ទើប​អាច​ធ្វើ​ឲ្យ​អ្នក​អាច​ស្រក​ទម្ងន់​បាន​សម្រេច​។ ដូចនេះ​តើ​ពេល​ណា​គួរតែ​ហាត់ប្រាណ អាច​ទទួល​បាន​រាង​ស្អាត ? 1.​អ្នក​អាច​ហាត់ប្រាណ​ចាប់ពី​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៨​ព្រឹក ព្រោះ​វា​ជា​ពេលវេលា​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​រាង​ស្អាត ប៉ុន្តែ​អ្នក​មិន​គួរ​ហាត់ប្រាណ​ដោយ​ប្រើ​ចលនា​ខ្លាំង​បាន​ឡើយ ដោយ​អ្នក​គួរតែ​ហាត់ប្រាណ​ដោយ​ការ​ដើរ​លឿន ដើរ​យឺត…

ការ​ហាត់ប្រាណ​ក៏​ត្រូវ​តែ​តាម​ពេលវេលា​ដែរ ទើប​អាច​ធ្វើ​ឲ្យ​អ្នក​អាច​ស្រក​ទម្ងន់​បាន​សម្រេច​។ ដូចនេះ​តើ​ពេល​ណា​គួរតែ​ហាត់ប្រាណ អាច​ទទួល​បាន​រាង​ស្អាត ?

1.​អ្នក​អាច​ហាត់ប្រាណ​ចាប់ពី​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៨​ព្រឹក ព្រោះ​វា​ជា​ពេលវេលា​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​រាង​ស្អាត ប៉ុន្តែ​អ្នក​មិន​គួរ​ហាត់ប្រាណ​ដោយ​ប្រើ​ចលនា​ខ្លាំង​បាន​ឡើយ ដោយ​អ្នក​គួរតែ​ហាត់ប្រាណ​ដោយ​ការ​ដើរ​លឿន ដើរ​យឺត ឬ​ឡើង​ចុះ​ជណ្តើរ​ជាដើម​។ ជា​ពិសេស អ្នក​ដែល​មាន​ជាតិ​ស្ករ​មិន​នឹងន និង​អ្នក​ដែល​មាន​ជំងឺ​ទាក់ទង​នឹង​សរសៃឈាម និង​បេះដូង មិន​អាច​ហាត់ប្រាណ​ក្នុង​ពេល​មិន​ទាន់​ញ៉ាំ​អាហារ​ពេល​ព្រឹក​នោះ​ទេ ។ ការ​ហាត់ប្រាណ​នៅ​ពេល​ព្រឹក​នេះ គួរតែ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ។

2. អ្នក​អាច​ចាប់ផ្តើម​ហាត់ប្រាណ​ដោយ​ប្រើ​កម្លាំង​ខ្លាំង​នៅ​ចន្លោះ​ចាប់ពី​ម៉ោង​២​កន្លះ ដល់​ម៉ោង​៤​រសៀល ដោយ​អ្នក​អាច​ហែល​ទឹក ហាត់​យូ​ហ្កា ឬ​វៃ​៉​សី​ជាដើម ។ អ្នក​គួរតែ​ហាត់​ក្រោយ​ពេល​ដែល​អ្នក​ពិសា​អាហារ​ថ្ងៃត្រង់​រួច​ចំនួន​២​ម៉ោង ទើប​មិន​ប៉ះពាល់​ដល់​សុខភាព ។

3. ចាប់ពី​ម៉ោង​៥​ល្ងាច ដល់​ម៉ោង​៧​យប់ អ្នក​អាច​ហាត់ប្រាណ​តាម​ចលនា​ម៉ោង​២​បាន ហើយ​ចន្លោះ​ម៉ោង​នេះ ជា​ម៉ោង​ដែល​អ្នក​ងាយ​ទទួល​បាន​ផល​ជាងគេ​ក្នុង​រយៈពេល​មួយ​ថ្ងៃ ។ ប៉ុន្តែ​ក្រោយ​អ្នក​ហាត់ប្រាណ​រួច​ចំនួន​មួយ​ម៉ោង ទើប​អ្នក​អាច​ពិសារ​អាហារ​ពេលល្ងាច​បាន ។

4. ក្រោយ​ពេល​ដែល​អ្នក​បរិភោគ​អាហារ​ពេល​ល្ងាច​រួច អ្នក​ក៏​អាច​ដើរ​តាម​សួនច្បារ​បាន​ដែរ ព្រោះ​វា​អាច​ជួយ​រំលាយ​អាហារ​ក្នុង​ក្រពះ​អ្នក ព្រមទាំង​ជួយ​អ្នក​ឲ្យ​គេង​លក់​ស្រួល​ទៀត​ផង (ប្រភព​ពី​៖ Health.com.kh​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ