ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ូ ស៊ី​រី​កា វិះ​អស់​ជីវិតព្រោះតែ​ការ​សម្តែង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​កញ្ញា​ស៊ូ​ស៊ី​រី​កា បាន​បង្ហោះ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឲ្យ​ដឹង​ពី​ផលវិបាក​ក្នុង​ការ​សម្ដែង​បទ ​«​ឧបសគ្គ​ស្នេហ៍​»​ជា​បទ​ថ្មី​របស់​ផលិតកម្ម​ថោ​ន ។ សាច់​​រឿង​ទាំងមូល​នៅ​មិន​ទាន់​បាន​ទម្លាយ​ឲ្យ​ដឹង​នៅឡើយ​ទេ ប៉ុន្តែ​សម្តែង​បទ ​«​ឧប​សគ្គ​ស្នេហ៍​»…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​កញ្ញា​ស៊ូ​ស៊ី​រី​កា បាន​បង្ហោះ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឲ្យ​ដឹង​ពី​ផលវិបាក​ក្នុង​ការ​សម្ដែង​បទ ​«​ឧបសគ្គ​ស្នេហ៍​»​ជា​បទ​ថ្មី​របស់​ផលិតកម្ម​ថោ​ន ។ សាច់​​រឿង​ទាំងមូល​នៅ​មិន​ទាន់​បាន​ទម្លាយ​ឲ្យ​ដឹង​នៅឡើយ​ទេ ប៉ុន្តែ​សម្តែង​បទ ​«​ឧប​សគ្គ​ស្នេហ៍​» ស៊ូ ស៊ី​រី​កា ឆ្លងកាត់​ការ​អត់ធ្មត់​ខ្លាំង​ន​ទម្រាំ​ថត​ចប់​មួយ​បទ​នោះ ។ ដូច្នេះ​ហើយ​​រី​កា បានការ​សរសើរ​ពី​អ្នក​អ្នក​នាំ​សម្តែង​ចំពោះ​ការ​ខិតខំ​របស់​នាង​ដើម្បី​ឲ្យ​ស្នាដៃ​ចេញ​មក​ល្អ​ត្រូវចិត្ត​ទស្សនិកជន ។

លោក​រិ​ទ្ធ អូ​មេ​ហ្គា ជា​អ្នកដឹកនាំ​សម្តែង​និយាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា អាច​និយាយ​ថា​មិន​មានការ​សម្ដែង​បទ​ណា​ដែល​ពិបាក​សម្រាប់​តារាចម្រៀង​កញ្ញា​ស៊ូ​ស៊ី​រី​កា ដូច​បទ​«​ឧបសគ្គ​ស្នេហ៍​»​ដែល​ទេ ដោយសារ​តែ​ក្នុង​បទ​នេះ​លោក​តម្រូវ​ឲ្យ​នាង​លោតទឹក​ក្នុង​កម្ពស់​១២​ម៉ែត្រ ហើយ​លង់​ឈ្លក់ទឹក​មែនទែន ដោយ​កុំ​តែ​មានការ​ជួយ​សង្គ្រោះ​ទាន់​ពេល គឺ​ប្រហែលជា​ប៉ះពាល់​ដល់​អាយុជីវិត​នាង​មិន​ខាន​។

មួយ​រឿង​នេះ​ចំណាយពេល​ថត​ដល់​ទៅ​ថត​៤​ថ្ងៃ​ពេញ ដោយ​ក្នុង​មួយ​ថ្ងៃ​ត្រូវ​ថត​ដល់​ម៉ោង​​៤​ភ្លឺ ព្រោះតែ​លោក​ចង់បាន​សាច់​រឿង​មួយ ដែល​មាន​ច្រើន​ប្លង់ ទាំង​ប្លង់​យប់​ផង ថ្ងៃ​ផង ហើយ​ស៊ូ​ស៊ី​រី​កា គឺជា​តួអង្គ​ដែល​ប្រឈម​ការ​លំបាក​ពេញ​មួយ​សាច់​រឿង ។

លោក​រិ​ទ្ធ អូ​មេ​ហ្គា និយាយ​ថា «​ការ​សម្ដែង​មួយ​បទ​នេះ គឺ​នាង​លះបង់​បាន​ល្អ ជា​ពិសេស​ត្រង់​ចំណុច​លោតទឹក និង​ឈ្លក់ទឹក​មែនទែន ហើយ​នៅ​តែ​ថត ចុះឡើង​ៗ ទម្រាំ​តែ​បាន​ត្រូវ​ល្អ​។ ក្នុង​នោះ​នាង​ក៏​ត្រូវ​ថត​ហាល​ក្ដៅ​រាល់ថ្ងៃ ដល់​ថ្នាក់​របកស្បែក​ដូច​គេ​បកស្បែក ទាំង​ផ្ទាំង​ៗ​ដែរ ប៉ុន្តែ​នាង​នៅ​តែ​ស៊ូ​ទាល់តែ​ចប់ ។

ខ្ញុំ​រំពឹង​ខ្លាំង​ថា មួយ​បទនេះ​របស់​នាង​នឹង​ជោគជ័យ​ខ្លាំង​សម្រាប់​ការ​គាំទ្រ ដោយសារ​តែ​សាច់​រឿង​ដែល​នាង​ថត គឺជា​សាច់​រឿង​ខ្លាំង​មិនធម្មតា បន្ទាប់​ពី​បទ​«​ឧបសគ្គ​ស្នេហ៍​»​របស់​តារាចម្រៀង​ប្រុស បាន​ក្លាយជា MV ផ្ទុះ​ក្នុង​ស្រទាប់​មហាជន​»​។

កញ្ញា​ស៊ូ​ស៊ី​រី​កា និយាយ​ថា «​ដើម្បី​តម្រូវ​តាម​សាច់​រឿង​ដែល​ចង់បាន ទើប​នាង​ខ្ញុំ​តស៊ូ​សម្ដែង​មួយ​បទ​នេះ ដោយ​នាង​ខ្ញុំ​ចាត់​ទុក​ថា​នោះ​ជា​ការ​លះបង់​ដ៏​កម្រ​មួយ​ដែល​នាង​ខ្ញុំ​បាន​ធ្វើ​ដើម្បី​សិល្បៈ​នោះ​ផង ។ នាង​ខ្ញុំ​រំពឹង​ដូច​គ្នា​ថា ​ការ​ប្រឹងប្រែង​របស់​ខ្លួន​នឹង​ទទួល​ជោគជ័យ​ក្នុង​ពេល​MV ទាំងមូល​ត្រូវ​បាន​ចេញ​បង្ហោះ​ជា​សាធារណៈ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ