នាង Shelby Hadden ដែលចាប់ផ្តើមមានរោគសញ្ញាដំបូងនៅអាយុ១៤ឆ្នាំ បាននិយាយថា ការត្អួញត្អែររបស់នាង ត្រូវបានមើលរំលងដោយគ្រូពេទ្យជាច្រើន ។
អ្នកផលិតខ្សែភាពយន្តអាយុ២៥ឆ្នាំម្នាក់ ដែលការងាររបស់នាង គឺឈ្វេងយល់ពីបញ្ហាយេនឌ័រ និងអត្តសញ្ញាណ បានបើកចំហអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់នាង ជាមួយនឹងស្ថានភាពឈឺអាងត្រគាក ដែលបានរារាំងនាងពីការរួមភេទ ។
នាង Hadden បាននិយាយថា នាងបានឈឺចាប់យ៉ាងខ្លាំងជាលើកដំបូងនៅពេលដែលនាងព្យាយាមបញ្ចូលសំឡីអនាម័យ (tampon) ក្នុងទ្វារមាស ហើយថា នាងមិនអាចប្រើវាបានទេ រហូតដល់អាយុ២១ឆ្នាំ ។ នាងត្រូវគេធ្វើរោគវិនិច្ឆ័យថា ការកន្ត្រាក់ដោយអចេតនាលើសាច់ដុំអាងត្រគាក ដែលវាបានរឹតបន្តឹងទ្វារមាស បង្កឲ្យមានការឈឺចាប់ និងបញ្ហាជ្រៀតចូលក្នុងទ្វារមាស ហើយធ្វើឲ្យអសមត្ថភាពក្នុងការរួមភេទ ។
សម្រាប់ភាគច្រើននៃវ័យជំទង់របស់នាង Hadden នាងបានអះអាងថា វេជ្ជបណ្ឌិតបានប្រាប់នាងឲ្យសម្រាក ហើយមិត្តភក្តិបានប្រាប់នាងឲ្យព្យាយាមផឹកស្រាដើម្បីជួយរឿងនេះ ។
ជំនួសឲ្យការផ្តល់ការគាំទ្រ និងការយល់ដឹង នាងនិយាយថា នាងត្រូវបានគេផ្តល់នូវ «ដំបូន្មានអាក្រក់ និងការយល់ចិត្តតិចតួច ។ មិនតែប៉ុណ្ណោះ នាងបានជួបជាមួយនឹងការខ្វះការយល់ដឹងពីគ្រូពេទ្យ និងមិត្តភក្តិ» ។
នាងHaddenបាននិយាយថា «Vaginismus គឺជាមូលហេតុដែលខ្ញុំមិនដែលមានស្នេហា ឬធ្លាក់ខ្លួនស្រលាញ់នរណាម្នាក់ ឬក៏ធ្លាប់រួមភេទ » (ស្រង់ពីគេហទំព័រសុខភាព) ៕
ចែករំលែកព័តមាននេះ