ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​អារម្មណ៍​យ៉ាងណា​បន្ទាប់​ពី​សម្រាលកូន​ដោយ​វះកាត់​រួច?

5 ឆ្នាំ មុន

ដូច​ជា​ម្តាយ​ថ្មីថ្មោង ផ្សេង​ៗ​ទៀត​ដែរ អ្នក​នឹង​ប្រហែលជា​មាន​អារម្មណ៍​រំភើប រីករាយ និង​រន្ធត់ ដោយ​មាន​មនុស្ស​ថ្មី​នៅ​ក្នុង​ដៃ​របស់​អ្នក ។ ប៉ុន្តែ អ្នក​ក៏​នឹង​ជួប​បញ្ហា​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ បន្ទាប់​ពី​ការ​វះកាត់​សម្រាលកូន…

ដូច​ជា​ម្តាយ​ថ្មីថ្មោង ផ្សេង​ៗ​ទៀត​ដែរ អ្នក​នឹង​ប្រហែលជា​មាន​អារម្មណ៍​រំភើប រីករាយ និង​រន្ធត់ ដោយ​មាន​មនុស្ស​ថ្មី​នៅ​ក្នុង​ដៃ​របស់​អ្នក ។ ប៉ុន្តែ អ្នក​ក៏​នឹង​ជួប​បញ្ហា​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ បន្ទាប់​ពី​ការ​វះកាត់​សម្រាលកូន ដូច​ជា ការ​ផ្លាស់​ប្តូរ​អារម្មណ៍ កា​រដក​ដង្ហើមញាប់​ញ័រ ការ​ឈឺចាប់ និង​បញ្ហា​ផ្លូវចិត្ត ។

អ្នក​ប្រហែលជា​មាន​អារម្មណ៍​មិន​នឹងន ហើយ​ឈឺចាប់ និង​អាច​មាន​បញ្ហា​ក្អួត បន្ទាប់​ពី​ការ​វះកាត់ ។ ចង្អោរ​អាច​មាន​រយៈពេល​រហូត​ដល់ ៤៨​ម៉ោង ប៉ុន្តែ​គ្រូពេទ្យ​របស់​អ្នក​អាច​ផ្តល់​ឲ្យ​អ្នក​នូវ​ថ្នាំ​ដើម្បី​កាត់​បន្ថយ​ការ​មិន​ស្រួល​របស់​អ្នក ។ ម្តាយ​ជា​ច្រើន​ក៏​មាន​អារម្មណ៍​​រមាស់​ផង​ដែរ ហើយ​ប្រសិនបើ​បញ្ហា​នេះ​កើតឡើង​ចំពោះ​អ្នក សូម​ឲ្យ​គ្រូពេទ្យ​របស់​អ្នកដឹង ដូច្នេះ​អ្នក​អាច​ទទួល​បាន​ថ្នាំ ដើម្បី​បន្ថយ​ការ​រមាស់ ។

អ្នក​សម្រាលកូន​ដោយ​ការ​វះកាត់ ភាគច្រើន​ត្រូវ​សម្រាក​នៅ​មន្ទីរពេទ្យ​រយៈពេល​ពីរ​ទៅ​បួន​ថ្ងៃមុន​ពេល​ទៅ​ផ្ទះ ។ ប៉ុន្តែ​ការ​ជា​សះស្បើយ​របស់​អ្នក​នឹង​ត្រូវ​បាន​វាស់វែង​ប៉ុន្មាន​ស​ប្តា​ហ៍ មិនមែន​ថ្ងៃ​ទេ ដូច្នេះ​អ្នក​នឹង​ត្រូវការ​ជំនួយការ​ថែរក្សា​ខ្លួនឯង និង​ទារក​ថ្មី​របស់​អ្នក (​ស្រង់​ពី​គេហទំព័រ​សុខភាព​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ