ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជិះ​កង់​មិន​ប៉ះពាល់​ភាព​មិន​មានកូន​ទេ តែ​អាច​កើត​មហារីក​

5 ឆ្នាំ មុន

សេចក្តីរាយការណ៍​របស់ Mail Online បាន​និយាយ​ថា បុរស​ដែល​ជិះ​កង់​ច្រើន​ជាង​៩​ម៉ោង​ក្នុង​មួ​យស​ប្តា​ហ៍​ទំនងជា​ងាយ​កើត​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ណាស់ ។ រឿង​នេះ​គឺ​ផ្អែក​ទៅ​លើ​ការ​ចុះ​ផ្សាយ​លើ​ការ​សង្កេត​មួយ​របស់​អង់គ្លេស ទៅ​លើ​ការ​ជិះ​កង់​ដែល​ជាប់​ទាក់ទង​នឹង​សុខភាព​។ អ្នក​ស្រាវជ្រាវ​បាន​ចាប់អារម្មណ៍​ជា​ពិសេស​ទៅ​លើ​ការ​ជិះ​កង់​ជា​ញឹកញាប់ ថា​តើ​វា​អាច​ជាប់​ទាក់ទង​នឹង​ការ​ប្រឈម​នឹង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត…

សេចក្តីរាយការណ៍​របស់ Mail Online បាន​និយាយ​ថា បុរស​ដែល​ជិះ​កង់​ច្រើន​ជាង​៩​ម៉ោង​ក្នុង​មួ​យស​ប្តា​ហ៍​ទំនងជា​ងាយ​កើត​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ណាស់ ។ រឿង​នេះ​គឺ​ផ្អែក​ទៅ​លើ​ការ​ចុះ​ផ្សាយ​លើ​ការ​សង្កេត​មួយ​របស់​អង់គ្លេស ទៅ​លើ​ការ​ជិះ​កង់​ដែល​ជាប់​ទាក់ទង​នឹង​សុខភាព​។

អ្នក​ស្រាវជ្រាវ​បាន​ចាប់អារម្មណ៍​ជា​ពិសេស​ទៅ​លើ​ការ​ជិះ​កង់​ជា​ញឹកញាប់ ថា​តើ​វា​អាច​ជាប់​ទាក់ទង​នឹង​ការ​ប្រឈម​នឹង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត ការ​មិន​អាច​មានកូន​បាន និង​លិង្គ​មិន​ឡើង​រឹង ឬ​អត់ ។ រឿង​នេះ​ដោយសារ​តែ​ការ​ជិះ​កង់​រយៈពេល យូរ​ៗ​ច្រើន​តែ​បង្ក​ជា​ការ​ប៉ះទង្គិច​ដល់​សរីរាង្គ​ប្រដាប់​ភេទ​របស់​បុរស​ម្តង​ហើយ​ម្តងទៀត ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​សិក្សា​នេះ​មិន​បាន​រក​ឃើញ​ការ​ទាក់ទង​ចំពោះ​ពេល​វេលា​ដែល​ជិះ​កង់ និង​ការ​មិន​ឡើង​រឹង​របស់​លិង្គ ឬ​ភាព​មិន​អាច​មានកូន​បាន​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​រក​ឃើញ​គឺ អ្នក​ជិះ​កង់​រយៈពេល​យូរ​មានការ​ប្រឈម​ខ្ពស់​នឹង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​លើ​បុរស​អាយុ​ចាប់ពី ៥០​ឆ្នាំ​ឡើង​ទៅ ។

ថ្វីបើ​រឿង​នេះ​ហាក់បីដូចជា​សញ្ញា​ប្រកាស​អាសន្ន​មួយ​ក៏​ដោយ ប៉ុន្តែ​អ្នក​ជិះ​កង់​អាជីព​គ្រប់​​រូប​គួរ​ណា​មិនបាច់​ភ័យ​អ្វី​ដែរ ព្រោះ​ការ​សិក្សា​មួយ​នេះ​មិន​អាច​អះអាង​ថា ឲ្យ​តែ​ជិះ​កង់​ដឹង​តែ​បង្កើន​ការ​ប្រឈម​នឹង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ទេ វា​គ្រាន់តែ​បង្ហាញ​នូវ​ការ​ទាក់ទង​មួយ​ប៉ុណ្ណោះ ៕ ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ