ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តាំ​ចុង​ក្រោយ​​ដែល​ឌី​ជេ ​អា​លី​យ៉ា​ ចង់បាន​ ​មហាជន​មិន​នឹក​ស្មាន​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាល​ពី​ម្សិលមិញ​នេះ​ភាព​ខ្មៅ​ងងឹត​បំផុត​ដែល​ជា​ថ្ងៃ​ចាកចេញ​ទៅ​របស់​​អតីត​ឌី​ជេ​​ល្បីល្បាញ​កញ្ញា​ អា​លី​យ៉ា ​ហើយ​នៅ​​វេលា​ម៉ោង​៤​ល្ងាច​រូប​កាយ​​របស់​នាង​​ត្រូវ​ព្រះ​អគ្គី​នាំ​គ្នា​ដណ្តើម​ឆេះ​បាត់​សភាព​ដើម​ទាល់តែ​អស់​។​ ខណៈ​មាន​តារា​ជា​ច្រើន​​សម្តែង​ក្តី​ក្តុកក្តួល​មាន​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​ រហូត​​មាន​អ្នកមួយ​ចំនួន​មិន​បាន​មក​បុណ្យ​សពក៏នៅ​​ឆ្លៀត​យក​បច្ច័យ​ផ្ញើ​តាម​មិត្តភក្តិ​ក្រោយ​ពី​ដឹង​ថា ​ខ្សែជីវិត​អា​លី​យ៉ា​ដ៏​កម្សត់​លើស​ពី​អ្វី​ដែល​​នឹក​ស្មាន​មិន​ដល់​។ ពិធី​បុណ្យសព…

រាជធានី​ភ្នំពេញ ៖ កាល​ពី​ម្សិលមិញ​នេះ​ភាព​ខ្មៅ​ងងឹត​បំផុត​ដែល​ជា​ថ្ងៃ​ចាកចេញ​ទៅ​របស់​​អតីត​ឌី​ជេ​​ល្បីល្បាញ​កញ្ញា​ អា​លី​យ៉ា ​ហើយ​នៅ​​វេលា​ម៉ោង​៤​ល្ងាច​រូប​កាយ​​របស់​នាង​​ត្រូវ​ព្រះ​អគ្គី​នាំ​គ្នា​ដណ្តើម​ឆេះ​បាត់​សភាព​ដើម​ទាល់តែ​អស់​។​ ខណៈ​មាន​តារា​ជា​ច្រើន​​សម្តែង​ក្តី​ក្តុកក្តួល​មាន​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​ រហូត​​មាន​អ្នកមួយ​ចំនួន​មិន​បាន​មក​បុណ្យ​សពក៏នៅ​​ឆ្លៀត​យក​បច្ច័យ​ផ្ញើ​តាម​មិត្តភក្តិ​ក្រោយ​ពី​ដឹង​ថា ​ខ្សែជីវិត​អា​លី​យ៉ា​ដ៏​កម្សត់​លើស​ពី​អ្វី​ដែល​​នឹក​ស្មាន​មិន​ដល់​។

ពិធី​បុណ្យសព ​អា​លី​យ៉ា​ គេ​ឃើញ​អ្នក​នាង​ ច​ន ច័ន្ទ​ល​ក្ខិ​ណា ​ប្រធាន​សមាគម​សិល្បៈ​និង​​ក្រុមការងារ​ ព្រមទាំង​ឃើញ​អ្នក​ម្តាយ​អ្នក​នាង​ដែរ​នោះ​ បាន​បង្ហាញ​សណ្តាន​ចិត្ត​ចុះ​ផ្ទាល់​​ដល់​វត្ត​ចាត់​ចែក​បុណ្យ​ឱ្យ​អស់ពី​បេះដូង​ក្រោយ​ឃើញ​ថា​ សាច់ញាតិ​មាន​តិចតួច​បំផុត​។

អ្វី​ដែល​ជា​ទឹកចិត្ត​សិល្បករ​ធំ​មួយ​ដែរ​ គេ​ស្រាប់តែ​ឃើញ​អ្នក​នាង​ ច​ន ច័ន្ទ​ល​ក្ខិ​ណា​ ទទូរ​ក្រណាត់​ស​លើ​ក្បាលមាន​ន័យ​ថា ​អ្នក​នាង​ស្រឡាញ់​សិល្បៈ​ដូច​គ្នា​ជា​បងប្អូន​ជា​ញាតិ​ហើយ​លោក​ខេ​ម​វិញ ​កាន់​កម្រងផ្កា​ដាក់​រូបថត​អា​លី​យ៉ា ​ដោយ​ទឹកមុខ​ស្រពោន​នេះ​ជា​គំរូ​មួយ​សម្រាប់​អ្នក​រលក​ក្រោយ​ពិចារណា​។

បើ​តាម​សំដី​រៀបរាប់​របស់​តារាចម្រៀង​ ស៊ូ ដា​ណេ​ ដែល​​បាន​ដិតដាម​អនុស្សាវរីយ៍​ខ្លាំង​ជាង​គេ​ ព្រោះ​មក​មើលថែទាំ១​ថ្ងៃ​២​ដង​​នោះ​បានឱ្យ​ដឹង​ក្នុង​សំដី​អួល​ដើម​.ក​ហូរ​ទឹក​នេត្រា​​ថា​ ក្រៅពី​មើលថែ​គាត់​ ហុច​នំចំណី ​នាង​និង​គាត់​និយាយ​លេង​ជា​ច្រើន​ពេល​នៅ​ពេទ្យ ​ដើម្បី​ឱ្យ​គាត់​សប្បាយចិត្ត​។​ ​សូ​ម្បី​តែ​នាង​ទៅ​ផ្ទះ​ក៏បង​អា​លី​យ៉ា​ ឆាត​ទៅ​នាង​ហៅ​នាង​ថា​ ខ្មៅ​អើយ​មក​មើល​ព្រះ​ចន្ទ​ជាមួយ​អញ​!​។​

តារា​ចម្រៀង​ដា​ណេ​​បន្ត​ថា​ តាម​ដែល​សភាព​ជំងឺ​គាត់​ហាក់ដូចជា​ដឹង​ថា ​មិន​អាច​ជា​តែ​ចរិក​គាត់​នៅ​​តែរឹង​ប៉ឹ​ង​ណាស់​។ ​គាត់​ធ្លាប់​ធ្លោយមាត់​ប្រាប់​​ថា បើ​គាត់​ទៅ​ជា​បែប​ណា​សូម​​ឱ្យ​បងប្អូន​មិត្តភក្តិ​សិល្បករ​កុំ​ថតរូប​នាង​ជាស​ភាព​សាកសព​បង្ហោះ​ផ្សាយ ​ព្រោះ​មិន​ចង់ឱ្យ​គេ​ឃើញ​រូប​មិន​ស្អាត​នាំ​ឱ្យ​គេ​ខ្លាច ​គឺ​គាត់​មិន​ចង់ឱ្យ​មាន​។

​នេះ​មាន​ន័យ​ថា​ កន្លង​មក ​អា​លី​យ៉ា ​ជា​ស្រី​ម្នាក់​ដែល​ស្រឡាញ់​ភាព​ស្អាត​ ហើយ​រូបថត​ជា​​ច្រើនសន្លឹក​​ដែល​នាង​ផុស​ឃើញ​ថា​ ជា​រូប​ស្អាត​ៗ​គួរ​ឱ្យ​ពេញចិត្ត​ ហើយ​បើ​យោង​លើ​ប្រវត្តិ​​សិល្បៈ ​អា​លី​យ៉ា​ ជាប់​ឈ្មោះ​ជា​អ្នក​ថត​ស៊ីកា​ម៉ា​រ៉ា​លេខ​១​ កាលពី​ជំនាន់​នាង​លេច​ធ្លោ​។

បើ​តាម​មុន​នេះ​ បុណ្យ​៧​ថ្ងៃ​របស់​ឌីជេ អាលីយ៉ា ឭ​ថា ធ្វើ​នៅ​វត្ត​នាគ​វ័ន​ តែ​ចុង​ក្រោយ​នេះ​អាច​​នឹង​ប្រារ​ព្ធ​ធ្វើ​នៅ​វត្ត​ទួល​អស់លោក​ទីកន្លែង​នាង​បូជា​វិញ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ