ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បាន​៣​នាក់ ពាក់ព័ន្ធ​គ្រឿងញៀ.ន​ទៀត​ហើយ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​៣​នាក់​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ផ្សារ​កណ្តាល ធ្វើការ​ឃាត់​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ករណី​ចែកចាយ និង​សេព​គ្រឿងញៀន ក្រោយ​សមត្ថកិច្ច​ទទួល​ព័ត៌មាន ពី​បណ្តាញ​។ ហេតុការណ៍​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៤ មិថុនា ២០១៨…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​៣​នាក់​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ផ្សារ​កណ្តាល ធ្វើការ​ឃាត់​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ករណី​ចែកចាយ និង​សេព​គ្រឿងញៀន ក្រោយ​សមត្ថកិច្ច​ទទួល​ព័ត៌មាន ពី​បណ្តាញ​។ ហេតុការណ៍​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៤ មិថុនា ២០១៨ នៅ​ភូមិ​អូរ​ឫស្សី សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។ ជនសង្ស័យ​ទាំង​នាក់​នោះ​រួម​មាន​៖ ១.​ឈ្មោះ ឌី សា​វី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើតហេតុ ឆែកឆេរ​រក​ឃើញ​រក្សា​ទុក​ថ្នាំ​ញៀន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​(​ម៉ា​ទឹកកក​) ចំនួន​៣​កញ្ចប់ និង​ក្រោយ​ការ​សួរនាំ​យោង​ចម្លើយ​ជនសង្ស័យ​ខាងលើ ក៏​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យទី២។

ឈ្មោះ ឡាយ សុផល ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើតហេតុ​ដូច​គ្នា ក៏​ឆែកឆេរ​រក​ឃើញ ថ្នាំ​ញៀន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ២​កញ្ចប់​តូច ថែម​ទៀត រួច​បន្ត​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ផល សុ​ផាត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ម្នាក់​ទៀត​ករណី​ប្រើប្រាស់​។ លោក​វរៈសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ប្រាប់​តាម​ទូរស័ព្ទ​ថា ក្រោយ​សាកសួរ​ធ្វើ​កំណត់ហេតុ​រួច និង​កសាង​សំណុំរឿង​ជនសង្ស័យ ព្រមទាំង​វត្ថុ​តាង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ