ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​បញ្ជាការ​ឯកភាព​ខេត្តកំពង់ចាម ប្រើ​ធម៌​ក្តៅ​លើ​អ្នកបើកបរ​រថយន្ត​ប្រើ​គ្រឿងញៀ.ន

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ មិថុនា ២០១៨ ក្រោម​បទបញ្ជា​របស់​លោក គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត…

ខេត្តកំពង់ចាម ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ មិថុនា ២០១៨ ក្រោម​បទបញ្ជា​របស់​លោក គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្តកំពង់ចាម និង លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត លោក​ឧត្តមសេនីយ៍ត្រី អ៊ិ​ត ដា​រ៉ា ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​ខេត្ត បាន​ដឹកនាំ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ការិយាល័យ​ចរាចរណ៍​ផ្លូវគោក និង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម ចុះ​ត្រួតពិនិត្យ​ឆែកឆេរ ដើម្បី​ធ្វើតេស្ត​ទឹក​ម៉ូត ស្វែងរក​សារធាតុ​ញៀន​លើ​អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ ព្រូ​រថយន្ត និង​កម្មករ នៅ​ចំណុច​ភូមិ​ត្រកួន ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។ ក្នុង​នោះ​បាន​ហៅ​អ្នកបើកបរ​រថយន្ត ត្រួតពិនិត្យ​ចំនួន​៧៦​គ្រឿង ធ្វើតេស្ត​ទឹក​ម៉ូត​ស្វែងរក​សារធាតុ​ញៀន សរុប​១៦៧​នាក់ (​ក្នុង​ខេត្ត​៧៣​នាក់ ក្រៅ​ខេត្ត​៩៤​នាក់​) មាន​អ្នកបើកបរ​ចំនួន​៧៦​នាក់ ព្រូ​៥៦​នាក់ និង​កម្មករ​៣៥​នាក់​។ ជា​លទ្ធផល​ធ្វើតេស្ត វិជ្ជមាន​ចំនួន​២០​នាក់​(​ក្នុង​ខេត្ត​០៨​នាក់ ក្រៅ​ខេត្ត​១២​នាក់​) មាន​អ្នកបើកបរ​៩​នាក់ ព្រូ​៤​នាក់ និង កម្មករ​៧​នាក់​។

បាន​ឃាត់រ​យន្ត​សរុប​១៣​គ្រឿង មាន​ឯកសារ​ត្រឹមត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​វិញ ចំនួន​៩​គ្រឿង និង​ឃាត់​រថយន្ត​រក្សា​ទុក​បណ្តោះអាសន្ន​៤​គ្រឿង​។ បាន​ឃាត់​មុខសញ្ញា​ប្រើប្រាស់ សារធាតុ​ញៀន ជា​អ្នកបើកបរ ព្រូ​រថយន្ត និង​កម្មករ​២០​នាក់ ១-​ឈ្មោះ សួង សុខ​ចាន់ ហៅ​ចាន់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​(​អ្នកបើកបរ​) នៅ​ភូមិ​ជាលា ឃុំ​ជាលា ស្រុក​បា​ធា​យ​ខេត្តកំពង់ចាម​។ ២-​ឈ្មោះ ធី បណ្ឌិត ហៅ​ឌិ​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ​(​អ្នកបើកបរ​) នៅ​ភូមិ​ពាម​ក្នុង ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស ខេត្តកំពង់ចាម​។ ៣-​ឈ្មោះ ហួត គឹ​ម​លាង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​(​អ្នកបើកបរ​) នៅ​ភូមិ​ថ្ម​ពូន ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។ ៤-​ឈ្មោះ វី ភា​រិ​ន ហៅ​ហួរ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ (​អ្នកបើកបរ​) នៅ​ភូមិ​វាល ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល​។ ៥-​ឈ្មោះ វ៉ា​ន់ វិ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ (​អ្នកបើកបរ​) នៅ​ភូមិ​ភូមិ​ព្រៃ​ទីទុយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ភ្នំពេញ​។ ៦-​ឈ្មោះ ធឹង សុ​ផាត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​(​អ្នកបើកបរ​) នៅ​ភូម​ព្រៃ​តា​កុយ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។ ៧-​ឈ្មោះ អឿ​ន សន្លឹម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ (​អ្នកបើកបរ​) នៅ​ភូមិ​តា​មាន ឃុំ​ដង្កូវ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ ៨-​ឈ្មោះ លឹ​ម តុលា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ស្រែ ឃុំ​រៀបរយ ស្រុក​រវៀង ខេត្តព្រះវិហារ​។

៩-​ឈ្មោះ សយ មេ​សា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​(​ព្រូ​រថយន្ត​) នៅ​ភូមិ​ជើង​ឆ្នុក ឃុំ​តាំង​ក្រាំង ស្រុក​បា​ធា​យ ខេត្តកំពង់ចាម​។ ១០-​ឈ្មោះ សុខ ដេ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​(​ព្រូ​រថយន្ត​) នៅ​ភូមិ​ព្រៃ​ស្រឡៅ ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។ ១១-​ឈ្មោះ លឹ​ម អ៊ី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ (​ព្រូ​រថយន្ត​) នៅ​ភូមិ​អង្គរ​បាន ឃុំ​អង្គរ​បាន ស្រុក​កងមាស ខេត្តកំពង់ចាម​។ ១២-​ឈ្មោះ ឆ​ង ចិត្ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ (​ព្រូ​រថយន្ត​) នៅ​ភូមិ​ម្រាម​ត្នោត​ខាងជើង ឃុំ​ណា​ម​រៀល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ​។ ១៣-​ឈ្មោះ ពៅ សំណាង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​(​ព្រូ​) នៅ​ភូមិ​មាន​ជ័យ ឃុំ​ចុង​អំពិល ស្រុក​ក​ញ្ច្រា​ច ខេត្តព្រៃវែង​។ ១៤-​ឈ្មោះ វឿ​ន សន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​(​កម្មករ​) នៅ​ភូមិ​ដៃ​បួន ឃុំ​ជ្រៃ​វៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។ ១៥-​ឈ្មោះ ទន់ ទី ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជាតិខ្មែរ​(​កម្មករ​) នៅ​ភូមិ​ត្រពាំង​ថ្លុ​ង ឃុំ​ត្រពាំង​ព្រីង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។

១៦-​ឈ្មោះ ជា គា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​(​កម្មករ​) នៅ​ភូមិ​ទួល​ធំ ឃុំ​ផ្សារ​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ ១៧-​ឈ្មោះ ផៃ សេង​ហាក់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ (​កម្មករ​) នៅ​ភូមិ​ល្វា ឃុំ​ល្វា ស្រុក​សូត្រ​និគម ខេត្តសៀមរាប​។ ១៨-​ឈ្មោះ ឈឹ​ម ចាន់​ហេង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ (​កម្មករ​) នៅ​ភូមិ​ពន្លៃ ឃុំ​ពន្លៃ ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង​។ ១៩-​ឈ្មោះ លី ផល្លា ភេទ​ប្រុស អាយុ​២២​ឆ្នាំ (​កម្មករ​) នៅ​ភូមិ​បឹង​សាឡា​ង សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ភ្នំពេញ​។ ២០-​ណាត់ ស៊ី​ណា ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​ត្រពាំង​ថ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។ ក្នុង​ចំនួន​២០​នាក់ ពាក់ព័ន្ធ​ប្រើប្រាស់​គ្រឿងញៀន​នេះ ត្រូវ​បាន​ឃាត់ខ្លួន​ដើម្បី​បន្ត​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ