ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទារក​ជាង​1​លាន​នាក់​បាន​ស្លា.ប់​ពេល​ដែល​ពួក​គេ​កើត​បាន​1​ឆ្នាំ

5 ឆ្នាំ មុន

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Guardian បាន​ឲ្យ​ដឹង​ថា មាន​ទារក​ច្រើន​ជាង​មួយ​លាន​នាក់​ជុំវិញ​ពិភពលោក​បាន​ស្លាប់​ក្នុង​ពេល​ដែល​ពួក​គេ​កើត​បាន​មួយ​ឆ្នាំ​ដំបូង ។ សេចក្តីរាយការណ៍​មួយ​នេះ​បាន​បង្ហាញ​ថា ទារក​ប្រមាណ​២,៩​លាន​នាក់​បាន​ស្លាប់​ក្នុង​រយៈពេល​២៨​ថ្ងៃ​ដំបូង​ក្រោយ​កើត​ក្នុង​ឆ្នាំ​២០១២ ជាមួយនឹង​មួយ​លាន​នាក់​នៃ​ទារក​ទាំង​នេះ​បាន​ស្លាប់​ក្នុង​រយៈពេល​២៤​ម៉ោង ។…

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Guardian បាន​ឲ្យ​ដឹង​ថា មាន​ទារក​ច្រើន​ជាង​មួយ​លាន​នាក់​ជុំវិញ​ពិភពលោក​បាន​ស្លាប់​ក្នុង​ពេល​ដែល​ពួក​គេ​កើត​បាន​មួយ​ឆ្នាំ​ដំបូង ។

សេចក្តីរាយការណ៍​មួយ​នេះ​បាន​បង្ហាញ​ថា ទារក​ប្រមាណ​២,៩​លាន​នាក់​បាន​ស្លាប់​ក្នុង​រយៈពេល​២៨​ថ្ងៃ​ដំបូង​ក្រោយ​កើត​ក្នុង​ឆ្នាំ​២០១២ ជាមួយនឹង​មួយ​លាន​នាក់​នៃ​ទារក​ទាំង​នេះ​បាន​ស្លាប់​ក្នុង​រយៈពេល​២៤​ម៉ោង ។ ចំពោះ​មូលហេតុ​វិញ​មាន​ដូច​ជា ការ​សម្រាល​កូន​​មិន​គ្រប់​ខែ មាន​ផលវិបាក​ក្នុង​ពេល​សម្រាល​ដូច​ជា​ទម្រង់​កើត​មិនធម្មតា​ដោយ​ជា​ការ​កើតមក​ចេញ​ជើង ឬ​គូទ​មក​មុន និង​ការ​បង្ក​រោគ​ដូច​ជា ការ​រលាក​ស្រោមខួរ​ក្បាល​ជាដើម ។ លើស​ពី​នេះ​ទៅ​ទៀត​ក្នុង​ឆ្នាំ​ដដែល​នេះ គឺ​មាន​ករណី​កូន​ស្លាប់​ក្នុង​ផ្ទៃ​ប្រមាណ​១,២​លាន​នាក់​ផង​ដែរ ។

សេចក្តីរាយការណ៍​នេះ​គឺ​ផ្តោត​សំខាន់​ទៅ​លើ​ការ​ផ្សំ​ចូល​គ្នា​នៃ​ចំនួន​សរុប​ទារក​ស្លាប់​២,២​លាន​នាក់​ក្នុង​ថ្ងៃ​ដំបូង​នៃ​ជីវិត និង​ការ​ស្លាប់​ក្នុង​ផ្ទៃក្នុង​ពេល​សម្រាល ។ តាម​ការ​តស៊ូ​មតិ ភាគច្រើន​នៃ​ករណី​ស្លាប់​ទាំង​២,២​លាន​នាក់​នេះ​គឺ​អាច​បង្ការ​បាន​។

សេចក្តីរាយការណ៍​នេះ​បាន​រក​ឃើញ​ថា មានការ​ប្រែប្រួល​តាម​តំបន់​ជា​ច្រើន​ទាក់ទង​នឹង​​ការ​ស្លាប់​ចំពោះ​ទារក​ទើបនឹង​កើត​នេះ ។ ជា​ទូទៅ​ប្រទេស​ដែល​ក្រីក្រ​បំផុត​គឺ​មាន​អត្រា​​នៃ​ការ​ស្លាប់​របស់​ទារក​ទើបនឹង​កើត​ខ្ពស់​បំផុត ។ មាន​ភាព​មិន​ស្មើគ្នា​យើង​ច្រើន​ចំពោះ​​អត្រា​នៃ​ការ​ស្លាប់​លើ​ទារក​ទើបនឹង​កើត​ចំពោះ​ប្រទេស​ដែល​ក្រីក្រ សហគមន៍​ដែល​​ក្រ​បំផុត និង​ក្រុម​មនុស្ស​រស់នៅ​ក្នុង​តំបន់​ដទៃ​ទៀត​ដែល​មាន​អត្រា​នៃ​ការ​ស្លាប់​លើ​ទារក​ខ្ពស់ ។ សេចក្តីរាយការណ៍​នេះ​បាន​សម្គាល់​ដឹង​នូវ​សេវាកម្ម សំខាន់​ៗ ជា​ច្រើន ដែល​​គួរ​តែ​ផ្តល់​ឲ្យ​ដើម្បី​បង្ការ​ការ​ស្លាប់​របស់​ទារក ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ