ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ពិត​ស្រោមអនាម័យ​ក៏​អាច​មាន​ផល​រំខាន​ដែរ

5 ឆ្នាំ មុន

ស្រោមអនាម័យ​គឺជា​ជម្រើស​នៃ​ការ​ពន្យារកំណើត​មួយ​ដែល​ត្រូវ​បាន​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ ព្រមទាំង​អាច​អាច​ជួយ​បន្ថយ​ការ​ឆ្លង​ជំងឺអេដស៍ និង​ជំងឺ​កាមរោគ ផ្សេង​ៗ​ទៀត ។ តាម​ពិត​ទៅ​ស្រោមអនាម័យ​ គឺ​ពិបាក​នឹង​បរាជ័យ​ណាស់​នៅ​ពេល​ប្រើ​វា​ដើម្បី​ពន្យារកំណើត ប៉ុន្តែ​មាន​អ្នកខ្លះ​ជឿ​ថា ស្រោមអនាម័យ​អាច​មាន​ផល​រំខាន​របស់​វា​ដែរ ។…

ស្រោមអនាម័យ​គឺជា​ជម្រើស​នៃ​ការ​ពន្យារកំណើត​មួយ​ដែល​ត្រូវ​បាន​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ ព្រមទាំង​អាច​អាច​ជួយ​បន្ថយ​ការ​ឆ្លង​ជំងឺអេដស៍ និង​ជំងឺ​កាមរោគ ផ្សេង​ៗ​ទៀត ។ តាម​ពិត​ទៅ​ស្រោមអនាម័យ​ គឺ​ពិបាក​នឹង​បរាជ័យ​ណាស់​នៅ​ពេល​ប្រើ​វា​ដើម្បី​ពន្យារកំណើត ប៉ុន្តែ​មាន​អ្នកខ្លះ​ជឿ​ថា ស្រោមអនាម័យ​អាច​មាន​ផល​រំខាន​របស់​វា​ដែរ ។

ជាតិ​កៅស៊ូ​របស់​ស្រោមអនាម័យ​អាច​បង្ក​បញ្ហា​អា​ឡែ​ហ្ស៊ី​បាន
អាជ្ញាធរ​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា ទាំង​ស្រោមអនាម័យ​បុរស និង​ស្ត្រី​គឺ​មិន​មាន​ផល​រំខាន​អ្វី​ទាំងអស់ លើកលែងតែ​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​លើ​មនុស្ស​មួយ​ចំនួន​ប៉ុណ្ណោះ ។ តាម​ពិត​ទៅ ស្រោមអនាម័យ​ស្ត្រី មានឱកាស​បង្ក​អាលែកហ្ស៊ី​តិច​ជាង​ស្រោមអនាម័យ​បុរស​ទៅ​ទៀត ។ អាការ​អាលែកហ្ស៊ី​នឹង​ជាតិ​កៅស៊ូ​របស់​ស្រោមអនាម័យ​អាច​នឹង​កើតឡើង​នៅ​រយៈពេល​ពីរ​បី​នាទី​ក្រោយ​ពី​ប៉ះពាល់​វា ។ អាការ​ទាំងនោះ​មាន​ដូច​ជា​៖

•​ស្បែក​ទៅ​ជា​ក្រហម និង​រលាក
•​ឡើង​កន្ទួល និង​ហើម​ស្បែក
•​ឡើង ក្រហម​ៗ​នៅ​កន្លែង​ដែល​ប៉ះពាល់​នឹង​ស្រោមអនាម័យ
•​ពិបាក​ដកដង្ហើម

ការ​ដែល​ពី​បាក​ដកដង្ហើម​ខ្លាំង ដោយ​មាន ឬ​គ្មាន​ការ​ធ្លាក់​ចុះ​របស់​សម្ពាធ​ឈាម គឺជា​សញ្ញា​នៃ​ប្រតិកម្ម Anaphylaxis ដែល​ជា​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​ធ្ងន់​បំផុត និង​ត្រូវការ​ការ​ព្យាបាល​ជា​បន្ទាន់​។

សារធាតុ​សម្លាប់​មេជី​វិត​ឈ្មោល​អាច​បង្ក​ការ​រលាក រមាស់ និង​ក្រហម
បើសិនជា​អ្នក​ប្រើប្រាស់​សារធាតុ​សម្លាប់​មេជី​វិត​ឈ្មោល​ដើម្បី​បង្កើន​ការ​ការពារ​កុំ​ឲ្យ​មាន​ផ្ទៃពោះ អ្នក​ប្រហែលជា​ត្រូវ​ពិនិត្យ​ទៅ​លើ​សារធាតុ​គីមី​ទាំង​អស់នោះ​សិន​ហើយ ព្រោះ​វា​ច្រើន​តែ​មិន​ដូច​គ្នា​នឹង​ការ​ប្រើ​ស្រោមអនាម័យ​ទេ ។ បើសិនជា​អ្នក​កំពុង​តែ​មាន​រោគ​សញ្ញា​អាលែកហ្ស៊ី តែ​មិនមែន​ដោយសារ​តែ​ជាតិ​កៅស៊ូ​របស់​ស្រោមអនាម័យ​ទេ អ្នក​គួរតែ​បន្ទោស​ទៅ​លើ​សារធាតុ​សម្លាប់​មេជី​វិត​ឈ្មោល​នេះ​ហើយ ដែល​ជា​ទូទៅ​គឺ​វា​បង្ក​អាការ​រលាក​នៅ​កន្លែង​ដែល​ប៉ះពាល់​វា​តែ​ម្តង ។

ការ​បង្ក​រោគ​ផ្សិត​អាច​ជា​ផល​រំខាន​មួយ​សម្រាប់​ស្ត្រី​ដែរ​បើសិនជា​ស្រោមអនាម័យ​ដែល​គាត់​ប្រើ​នោះ​មាន​លាយ​ជាមួយ​សារធាតុ​សម្លាប់​មេជី​វិត​ឈ្មោល​ដែរ​។

ការ​ប្រើប្រាស់​ស្រោមអនាម័យ​មិន​បាន​ត្រឹមត្រូវ​ក៏​ប្រឈម​ខ្ពស់​នឹង​ការ​មាន​ផ្ទៃពោះ​ដែរ
ពិត​ណាស់​ផល​រំខាន​ខ្លាំង​បំផុត​នៃ​ការ​ប្រើប្រាស់​ស្រោមអនាម័យ​មិន​បាន​ត្រឹមត្រូវ​គឺ​ធ្វើ​ឲ្យ​មាន​ផ្ទៃពោះ​នេះឯង ។ យក​ល្អ​គួរតែ​យល់​ដឹង​អំពី​របៀប​នៃ​ការ​ពាក់​ស្រោម​ឲ្យ​បាន​ត្រឹមត្រូវ​ផង ។ ជាក់ស្តែង មនុស្ស​ភាគច្រើន​ប្រើ​ស្រោមអនាម័យ​ដែល​បរាជ័យ​មាន​រហូត​ដល់ ១៤ ទៅ​១៥​ភាគរយ​ឯណោះ ។ ចូរ​ចាំ​ថា ស្រោមអនាម័យ​មួយ​ប្រើ​បាន​តែ​ម្តង​ប៉ុណ្ណោះ ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ