រាជធានីភ្នំពេញ ៖ ជំងឺកៀបសរសៃឆ្អឹងខ្នង ឬភាសាបច្ចេកទេសហៅថា ជំងឺ Sciatique គឺការរលាកសរសៃប្រសាទ ដែលជាទូទៅបណ្តាលមកពីដំណើរក្រហាយរោលរាលនៃឫសរបស់សរសៃប្រសាទណាមួយ។
ជានិច្ចកាល ជំងឺកៀបសរសៃឆ្អឹងខ្នងនេះ តែងតែមានទំនាក់ទំនងទៅនឹង Hernie discale ដែលកៀបសង្កត់លើសរសៃប្រសាទ Sciatique។ វាស្តែងឡើងដោយការឈឺចុកចាប់យ៉ាងខ្លាំងនៅតាមបណ្តោយផ្ទៃខាងក្រោយនៃជើង។
អ្វីជា Hernie discale?
វាជាមូលហេតុដែលគេតែងជួបប្រទះជាញឹកញាប់ជាងគេចំពោះមនុស្សពេញវ័យ។ វាបណ្តាលមកពីឆ្អឹងកងកៀបសង្កត់ទៅលើឫសនៃសរសៃប្រសាទ ដែលចេញមកតាមចន្លោះទី៤ និងទី៥ នៃឆ្អឹងកង Lombaire ឬក៏ស្ថិតនៅចន្លោះឆ្អឹងកង Lombaire ទី៥ និងឆ្អឹងកង Sacrée ទី១។ ការកៀបសង្កត់ទៅលើសរសៃប្រសាទនេះបណ្តាលឲ្យមានប្រតិកម្មរលាក។
រោគសញ្ញាដែលអ្នកជំងឺច្រើនមកពិគ្រោះជាមួយគ្រូពេទ្យ
អ្នកជំងឺច្រើនមានការឈឺចាប់នៅនឹងជើង។ ជាទូទៅការឈឺចាប់នេះ ចាប់ផ្តើមចេញពីខ្នងឆ្លងកាត់តាមកំប៉េះគូថ ហើយឈឺចាប់បន្តត្រង់តាមភ្លៅផ្នែកខាងក្រោយកំភួនជើង ហើយបញ្ចប់នៅប្រអប់ជើង។ អាការៈនៃការឈឺចាប់របស់ជំងឺនេះ ហាក់មិនបានបង្ហាញនៅកន្លែងណាមួយពិតប្រាកដនោះទេ។ ពេលខ្លះមានការឈឺចាប់នៅម្តុំកំប៉េះគូថ ឬក៏ផ្នែកក្រោយនៃជង្គង់ ហើយជួនកាលទៀតឈឺនៅតែផ្នែកស្មងជើងក៏មាន។
តើត្រូវព្យាបាលយ៉ាងដូចម្តេច?
ក្នុងដំណាក់កាលទី១ ជំងឺកៀបសរសៃឆ្អឹងខ្នង ឬ Sciatique នេះត្រូវព្យាបាលដោយការប្រើថ្នាំបំបាត់ការឈឺចាប់ដូចជា KINAL CODEINE ដោយផ្សំជាមួយពួកប្រឆាំងការរលាក (anti-inflammatoire) បើជាចាំបាច់ត្រូវប្រើថ្នាំចាក់។ ក្នុងករណីធ្ងន់ធ្ងរ គេប្រើនូវពពួកថ្នាំ corticoide ដោយចាក់តាមសន្លាក់ផ្ទាល់ដូចជា Corset សម្រាប់ជួយទ្រទ្រង់ផ្នែកខាងក្រោមនៃឆ្អឹងខ្នងឲ្យបានសម្រាកឲ្យបានស្រួលក្នុងរយៈពេលពី៤ទៅ៦អាទិត្យ ។
គួរបញ្ជាក់ផងដែរថា ឱសថ គីណាល់ កូដេអ៊ីន KINAL Codeine ជាជម្រើសឱសថដែលមានប្រសិទ្ធភាពបំបាត់ការឈឺចាប់ខ្លាំង បានយ៉ាងឆាប់រហ័ស ។ សូមពិគ្រោះជាមួយឱសថការី ឬ វេជ្ជបណ្ឌិតក្នុងការប្រើប្រាស់ ដើម្បីសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ។ លោកអ្នកអាចរកទិញថ្នាំ KINAL Codeine បាននៅតាមបណ្តាឱសថស្ថានស្របច្បាប់ទូទាំងប្រទេសកម្ពុជា៕
ប្រែសម្រួលដោយ៖ flashsante.info
រូបភាព ៖ KINAL CODEINE
ចែករំលែកព័តមាននេះ