ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្តល់​ជូន​ពិសេស​មាន​រយៈពេល​កំណត់​សម្រាប់ OFFICE 365

5 ឆ្នាំ មុន
  • ភ្នំពេញ

ក្នុង​នាម​ជា Microsoft CSP Partner ផ្លូវការ ក្រុមហ៊ុន EZECOM មាន​ក្តី​រីករាយ​សូម​​ណែ​នាំ​លោក​អ្នក អំពី​ការ​បញ្ចុះតម្លៃ​ពិសេស សម្រាប់​កញ្ចប់…

ក្នុង​នាម​ជា Microsoft CSP Partner ផ្លូវការ ក្រុមហ៊ុន EZECOM មាន​ក្តី​រីករាយ​សូម​​ណែ​នាំ​លោក​អ្នក អំពី​ការ​បញ្ចុះតម្លៃ​ពិសេស សម្រាប់​កញ្ចប់ Office 365! ពេល​នេះ ជា​ពេល​​ដ៏​ល្អ​សម្រាប់​លោក​អ្នក​ពិចារណា​ជាវដុំ​នូវ​កញ្ចប់ Office 365 សម្រាប់​ក្រុមការងារ​ទាំងមូល​របស់​អ្នក ហើយ​លោក​អ្នក​អាច​ជាវ​រហូត​ដល់ ១​ឆ្នាំ ក៏​បាន​!

ចាប់ពី​ថ្ងៃនេះ រហូត​ដល់ ថ្ងៃ​ទី​៣០ មិថុនា ២០១៨ លោក​អ្នក​ទទួល​បាន​៖
– ការ​បញ្ចុះតម្លៃ ៥០% សម្រាប់ Office 365 Business Essentials
– ឥឡូវនេះ​តម្លៃ​ត្រឹមតែ USD$2.50/​អ្នក​ប្រើប្រាស់​/​ខែ
– ការ​បញ្ចុះតម្លៃ ២០% សម្រាប់ Office 365 Business Premium
– ឥឡូវនេះ​តម្លៃ​ត្រឹមតែ USD$10/​អ្នក​ប្រើប្រាស់​/​ខែ

Office 365 គឺជា​បណ្តុំ​កម្មវិធី​ការិយាល័យ​សំបូរ​បែប រួម​មាន Word, Excel និង Power Point ជាដើម ប៉ុន្តែ​មាន​ភាព​បត់បែន ​និង​ចល័ត​ភាព​ខ្ពស់ ដោយ​អាច​ប្រើប្រាស់​យ៉ាង​ងាយ​ស្រួល​តាម​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន អាច​ចែករំលែក​ និង​រក្សា​ទុក​ឯកសារ​យ៉ាង​ងាយ​ស្រួល​ និង​មាន​សុវត្ថិភាព​លើ​បណ្តាញ Cloud មាន​ប្រព័ន្ធ​អ៊ីមែល​ថ្មី មុខងារ​ផ្ញើ​សារ និង​អាច​​ឆ្លង​ឆ្លើយ​តាម​វី​ដេ​អូ​ខ​ល​ក្នុង​កម្រិត HD ជាមួយ​ក្រុមការងារ ​និង​អតិថិជន​ទៀត​ផង​។

បណ្តុំ​កម្មវិធី​ទាំងមូល​មាន​មូលដ្ឋាន​លើ​បណ្តាញ Cloud ដែល​អនុញ្ញាត​អោយ​អ្នក​ប្រើ​ប្រាស់​​ភ្ជាប់​ទំនាក់ទំនង គ្រប់ពេលវេលា គ្រប់​ទីកន្លែង​ដែល​មាន​សេវា​អ៊ីនធឺណិត តាម​រយៈ​​កម្មវិធី​ផ្សេង​ៗ ដូច​ជា Skype for Business និង Microsoft Teams ជាដើម​។

សម្រាប់​ព័ត៌​មាន​បន្ថែម សូម​ទាក់ទង​មក​លេខ 095 88 81 81 ឬ​អ៊ីមែល presales@ezecomcorp.com ។

ក្រុមហ៊ុន EZECOM ប្តេជ្ញា​បន្ត​នាំ​មក​ជូន​លោក​អ្នក​នូវ​អត្ថប្រយោជន៍​ថ្មី​ៗ ដំណោះស្រាយ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត និង​គុណភាព​ល្អ​ប្រសើរ​ឡើង ជា​រៀងរាល់ថ្ងៃ​!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ