រថយន្ត២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឱ្យស្លា.ប់ម្នាក់របួសស្រាលម្នាក់
- សៀមរាប
ខេត្តសៀមរាប ៖ រថយន្ត២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឱ្យខាងរថយន្តឡិចស៊ីស RX-300 ពណ៌ស្ករ ពាក់ស្លាក លេខ បន្ទាយមានជ័យ 2A-9455…
ខេត្តសៀមរាប ៖ រថយន្ត២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឱ្យខាងរថយន្តឡិចស៊ីស RX-300 ពណ៌ស្ករ ពាក់ស្លាក លេខ បន្ទាយមានជ័យ 2A-9455…
ខេត្តសៀមរាប ៖ រថយន្ត២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឱ្យខាងរថយន្តឡិចស៊ីស RX-300 ពណ៌ស្ករ ពាក់ស្លាក លេខ បន្ទាយមានជ័យ 2A-9455 បើកបរមកពីទិសខាងកើតទៅលិច ក្នុងល្បឿនលឿនដូចហោះ គេចរថយន្តផ្សេងជ្រុលទៅបុកជាមួយរថយន្តធំដឹកទំនិញ ដែលបើកបរក្នុងទិសដៅ
បញ្ច្រាសទិសគ្នា ពីលិចមកកើតធ្លាក់ផ្លូវទាំងសងខាង បណ្តាលឱ្យស្លាប់ម្នាក់ របួសស្រាលម្នាក់ ខាងឡិចស៊ីស បង្កឱ្យមានកកស្ទះពេញផ្លូវជាតិលេខ៦។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងចំណុចលើផ្លូវជាតិលេខ៦A នៅវេលាម៉ោង៤ និង៤០នាទីព្រឹក ថ្ងៃអាទិត្យ១៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កព-ស២៥៦១ ត្រូវថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចចន្លោះ បង្គោលគីឡូម៉ែត្រលេខ៣៥០-៣៥១ ក្នុងភូមិផ្លាំង ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានប្រាប់ឱ្យដឹងនៅវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨នេះថា បន្ទាប់ពីកើតហេតុ មានពលរដ្ឋ បានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានក្នុងករណីរថយន្តបុកគ្នាជាមួយរថយន្តបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសខណៈនោះលោកក៏បានបញ្ជាឱ្យកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុ ដើម្បីជួយសម្រួលចរាចរណ៍ កុំឱ្យមានការកករស្ទះចរាចរណ៍នៅលើដងផ្លូវ។ លោកបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ ឈ្មោះ គិម វ៉ាន់ថា ភេទប្រុស អាយុ៣៦ឆ្នាំ(ស្លាប់) មានទីនៅភូមិគោកស្វាយ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បើកបររថយន្ត ម៉ាកឡិចស៊ីស RX-300 ពណ៌ស្ករ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-9455 បានដឹកអ្នករួមដំណើរ ឈ្មោះ សាន ផានិត ភេទប្រុស អាយុ១៨ឆ្នាំ របួសស្រាល(ត្រូវជាក្មួយ) រស់នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បើកបរបញ្ច្រាសទិសគ្នា ទិសដៅពីកើតទៅលិច បានបុកជាមួយរថយន្តម៉ាកហ្វុយសូ ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ តាកែវ 3A-1948 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (បានរត់គេចខ្លួនបាត់) បើកបរទិសដៅពីលិចទៅកើត។ ក្នុងករណីនេះ បណ្តាលឱ្យខូចខាតរថយន្តទាំង២គ្រឿងធ្ងន់ធ្ងរ។ មូលហេតុ អ្នកបើកបររថយន្តម៉ាកឡិចស៊ីស RX-300 បើកបរក្នុងល្បឿនលឿនហួសកំណត់។ ក្រោយពេលកើតហេតុ កម្លាំងជំនាញបានពិនិត្យ និងវាស់វែង រួចយករថយន្តទាំង២គ្រឿង ឡើងមកលើ។ បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានកម្លាំងជំនាញប្រគល់ ជូនក្រុមគ្រួរសារយកទៅធ្វើបុណ្យតាមប្រពីណី។ ចំណែករថយន្តទាំង២គ្រឿង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ចែករំលែកព័តមាននេះ