ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហានិភ័យ​ពី​ការ​ចាក់​ថ្នាំស្ពឹក​នៅ​ឆ្អឹងខ្នង

6 ឆ្នាំ មុន

ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​រក​ឃើញ​ថា ហានិភ័យ​នៃ​ការ​ចាក់​ថ្នាំស្ពឹក​នៅ​នឹង​ឆ្អឹងខ្នង​អំឡុង​ពេល​សម្រាលកូន គឺ​ពិតជា​ទាប ។ អ្នក​ស្រាវជ្រាវ​បាន​វិភាគ​លើ​ស្ត្រី​ជាង​៨០.០០០​នាក់ ដែល​បាន​ទទួល​ការ​ចាក់​ថ្នាំស្ពឹក​នៅ​នឹង​ឆ្អឹងខ្នង អំឡុង​ពេល​សម្រាល ហើយ​បាន​រក​ឃើញ​ថា អត្រា​សរុប​នៃ​ផលវិបាក គឺ​ក្រោម​៣…

ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​រក​ឃើញ​ថា ហានិភ័យ​នៃ​ការ​ចាក់​ថ្នាំស្ពឹក​នៅ​នឹង​ឆ្អឹងខ្នង​អំឡុង​ពេល​សម្រាលកូន គឺ​ពិតជា​ទាប ។

អ្នក​ស្រាវជ្រាវ​បាន​វិភាគ​លើ​ស្ត្រី​ជាង​៨០.០០០​នាក់ ដែល​បាន​ទទួល​ការ​ចាក់​ថ្នាំស្ពឹក​នៅ​នឹង​ឆ្អឹងខ្នង អំឡុង​ពេល​សម្រាល ហើយ​បាន​រក​ឃើញ​ថា អត្រា​សរុប​នៃ​ផលវិបាក គឺ​ក្រោម​៣ ភាគរយ ។

ផល​វិ​បាន​ទូទៅ​បំផុត​ដែល​ពាក់ព័ន្ធ​នឹង​ថ្នាំ​រួម​មាន ការ​ទទួល​ថ្នាំ​ច្រើន​ពេក ឬ​តិច​ពេក ឬ​ត្រូវ​បាន​ទទួល​ថ្នាំ​ដែល​ហួស​កាលកំណត់ ។

ការ​ភ័យ​ខ្លាច​នៃ​ការ​ឈឺក្បាល​ពេល​ចាក់​ឆ្អឹងខ្នង គឺ​មាន​ជា​ទូទៅ​ក្នុង​ចំណោម​ស្ត្រី​ដែល​បាន​ទទួល​ការ​ចាក់​ថ្នាំស្ពឹក​នៅ​នឹង​ឆ្អឹងខ្នង​នេះ ប៉ុន្តែ ផលវិបាក​នេះ​បាន​កើត​មាន​ប្រហែលជា​០,២ ភាគរយ​ប៉ុណ្ណោះ ។

វេជ្ជបណ្ឌិត​សា​មៀ ចា​នី (Samir Jani) បាន​និយាយ​ថា អត្រា​នៃ​ផលវិបាក គឺ​ពិតជា​ទាប​ណាស់ សម្រាប់​អ្នកជំងឺ​សម្រាលកូន​ដែល​ទទួល​ការ​ចាក់​ថ្នាំស្ពឹក​នេះ ប៉ុន្តែ​វា​តែងតែមាន​ភាព​ប្រសើរ​ឡើង ។

ការ​ស្រាវជ្រាវ​នេះ​ជួយ​យើង​អោយ​មានការ​យល់​ដឹង​ប្រសើរ​ពី​ការ​អនុវត្ត​នៃ​ថ្នាំស្ពឹក ក្នុង​គ្រប់​ផ្នែក​នៃ​ការ​ថែទាំ​ប្រព័ន្ធ​សុខភាព​របស់​យើង និង​កំណត់​ពី​ភាព​ខុស​ប្លែក​គ្នា ដែល​អាច​ជួយ​យើង​អោយ​មាន​ភាព​ប្រសើរ​ឡើង​ដល់​សុវត្ថិភាព​នៃ​អ្នកជំងឺ ។

វេជ្ជបណ្ឌិត Jani បាន​និយាយ​ថា គោលដៅ​របស់​យើង គឺ​ដើម្បី​ការពារ​ផលវិបាក​ពី​ការ​កើត​មាន​សា​ជា​ថ្មី និង​ធ្វើ​ឲ្យ​ការ​ចាក់​ថ្នាំស្ពឹក​មាន​សុវត្ថិភាព​ជាង​នេះ ។

ការ​ចាក់​ថ្នាំស្ពឹក​នៅ​ជុំវិញ​ឆ្អឹងខ្នង គឺជា​ការ​ស៊ក​ម្ជុល​ដ៏​តូច​មួយ​នៅ​នឹង​ក្រោយ​ចង្កេះ ដើម្បី​ផ្តល់​ការ​បន្ថយ​ការ​ឈឺចាប់​នៅ​តំបន់​នោះ​នៅ​ក្នុង​ខ្លួន ។ ការ​ចាក់​ថ្នាំស្ពឹក​នៅ​នឹង​ឆ្អឹងខ្នង មិន​មាន​ឥទ្ធិពល ភ្លាម​ៗ​នោះ​ទេ ប៉ុន្តែ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​អាច​ត្រូវ​បាន​ចាក់​បន្ត​ជាប់​ពី​ការ​សម្រាល​រួច ។ ជាមួយនឹង​ការ​ចាក់​ថ្នាំស្ពឹក​នៅ​នឹង​ឆ្អឹងខ្នង គឺ​ថ្នាំ​ត្រូវ​បាន​ចែកចាយ​នៅ​ជិត​នៅ​ឆ្អឹងខ្នង ដែល​ផ្តល់​ការ​បំបាត់​ការ​ឈឺចាប់ ភ្លាម​ៗ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ