ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​អ្នកបើកបរ​ងងុយដេក បើករថយន្ត​ដឹក​ស៊ីទែន​ប្រេង​ធ្លាក់​ផ្លូវ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ដ​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​L.H.R មួយ​គ្រឿង​បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ បណ្ដាល​ឲ្យ​ក្រឡាប់ ជា​ច្រើន​ត្រឡប់​ដែល​សង្ស័យ​អ្នកបើកបរ​ងងុយដេក​ហើយ​ងោក​មួយភាំង​។ ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​អ្នកបើកបរ​ខាងលើ ឬ​អ្នកដំណើរ​ណា​ម្នាក់​រង​បួស ឬ​ស្លាប់​នោះ​ឡើយ ហើយ​ក៏​មិន​មាន​ប្រេង​កំពប់​ដែរ…

រាជធានី​ភ្នំពេញ ៖ រថយន្ដ​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​L.H.R មួយ​គ្រឿង​បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ បណ្ដាល​ឲ្យ​ក្រឡាប់ ជា​ច្រើន​ត្រឡប់​ដែល​សង្ស័យ​អ្នកបើកបរ​ងងុយដេក​ហើយ​ងោក​មួយភាំង​។ ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​អ្នកបើកបរ​ខាងលើ ឬ​អ្នកដំណើរ​ណា​ម្នាក់​រង​បួស ឬ​ស្លាប់​នោះ​ឡើយ ហើយ​ក៏​មិន​មាន​ប្រេង​កំពប់​ដែរ ព្រោះ​ខណៈនោះ​មាន​តែ​ស៊ីទែន ទទេ​ប៉ុណ្ណោះ​។ ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវ​បេតុង​ភូមិ​សាក់​សំពៅ សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ដ​ដឹក​ប្រេង​១​គ្រឿង​នេះ​បាន​បើកបរ​ត្រឡប់​មក​ពី​ដាក់​ប្រេង​ឲ្យ​ម៉ូយ​នៅ​ក្នុងស្រុក​ស្អាង ខេត្ដកណ្ដាល ក្នុង​បំណង​ទៅ​កាន់​ស្ថា​នី​ប្រេងឥន្ធនៈ​មួយ​កន្លែង​នៅ​ក្នុង​អូរ​ដឹ​ម សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ដោយ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទំនប់​សណ្ដ​ស្ទឹង​៧​មក​រា ពី​កើត​ទៅ​លិច លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ សង្ស័យ​អ្នកបើកបរ​ងងុយដេក​ក៏​បាន​រេ​ចង្កូត​ជ្រុល​ធ្លាក់​ផ្លូវ​បណ្ដាល​ឲ្យ​ក្រឡាប់​២-៣ ត្រឡប់​ចូល​ទៅ​ក្នុង​វាលស្រែ រង​ការ​ខូចខាត​យ៉ាងដំណំ ប៉ុន្តែ​សំណាងល្អ​អ្នកបើកបរ​មិន​បាន​រង​របួស​ធ្ងន់ធ្ងរ​នោះ​ឡើយ​។

 ក្រោយ​ពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សាក់​សំពៅ​បាន​ចុះ​ទៅ​កាន់​កន្លែង ហើយដោយ​គ្មាន​ការ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​។ ចំណែក​អ្នកបើកបរ​មិន​មាន​របួស​ស្នាម​នោះ​ទេ ទើប​ឲ្យ​ម្ចាស់​ចាត់ចែង​រក​រថយន្ត​ស្ទូច​យក​រថយន្ត​នោះ​ទៅ​ធ្វើការ​ជួសជុល​ឡើង​វិញ​ដោយ​ខ្លួនឯង​៕


https://www.youtube.com/watch?v=b-15dQyNPNA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ