ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​តិចតួច​ក៏​គ្រប់គ្រាន់នឹង​ជួយ​ឱ្យ​បុរស​ចំណាស់​អាយុ​វែង​ដែរ

6 ឆ្នាំ មុន

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Daily Telegraph បាន​ឲ្យ​ដឹង​ថា ការ​ដើរ​ជម្រះ​ស្មៅ​នៅ​ជុំវិញ​សួន​ដំណាំ ឬ​ការ​ដើរ​ជាមួយ​ឆ្កែ គឺជា​សកម្មភាព​គ្រប់គ្រាន់​មួយ​ក្នុង​ការ​ជួយ​ឲ្យ​បុរស ចាស់​ៗ​រស់​បាន​យូរហើយ ។…

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Daily Telegraph បាន​ឲ្យ​ដឹង​ថា ការ​ដើរ​ជម្រះ​ស្មៅ​នៅ​ជុំវិញ​សួន​ដំណាំ ឬ​ការ​ដើរ​ជាមួយ​ឆ្កែ គឺជា​សកម្មភាព​គ្រប់គ្រាន់​មួយ​ក្នុង​ការ​ជួយ​ឲ្យ​បុរស ចាស់​ៗ​រស់​បាន​យូរហើយ ។

អ្នក​ស្រាវជ្រាវ​ជនជាតិ​អង់គ្លេស​បាន​ប្រើប្រាស់​ឧបករណ៍​តាមដាន​កម្រិត​សកម្មភាព​របស់​​បុរស​អាយុ​៧១​ទៅ​៩២​ឆ្នាំ​ប្រមាណ​១១៨១​នាក់ ។ ពួក​គេ​បាន​រក​ឃើញ​ថា អ្នក​ដែល​មាន​ភាព​សកម្ម​បំផុត ទំនងជា​អាច​រស់នៅ​បាន​យូរ​ជាងគេ ។ អ្នក​ដែល​រស់នៅ​ក្នុង​ប្រទេស​អង់គ្លេស​ត្រូវ​បាន​គេ​ណែនាំ​ឲ្យ​ធ្វើ​សកម្មភាព​រាង​កាយ​កម្រិត​មធ្យម​ទៅ​ខ្លាំង​ក្លាយ​ប្រមាណ​១៥០​នាទី​ក្នុង​មួ​យស​ប្តា​ហ៍ ។ ប៉ុន្តែ​ការ​សិក្សា​បាន​រក​ឃើញ​ថា ទោះបីជា​សកម្មភាព​តិចតួច​ក៏​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ដែរ ។ វា​មិន​មាន​បញ្ហា​ថា​ត្រូវធ្វើ​សកម្មភាព​យូរ​ប៉ុនណា​ឡើយ ។ អ្វី​ដែល​ជា​បញ្ហា​ចំពោះ​ការ​សិក្សា​នេះ​គឺថា វា​ពិបាក​នឹង​ដឹង​ថា តើ​មនុស្សរ​ស់បាន​យូរ​ដោយសារ​តែ​ពួក​គេ​មាន​សកម្មភាព​រាង​កាយ​ច្រើន ឬ​ដោយសារ​តែ​ពួក​គេ​ធ្វើ​សកម្មភាព​ច្រើន​ដោយសារ​តែ​ពួក​គេ​មាន​សុខភាព​ទូទៅ​ល្អ​ស្រាប់ ។

ថ្វីបើ​អ្នក​ស្រាវជ្រាវ​ព្យាយាម​បញ្ចូល​កត្តា​ផ្សេង​ៗ​ទៀត ដែល​អាច​ប៉ះពាល់​ទៅ​លើ​ការ​រស់នៅ​យូរ​របស់​បុរស​ក៏​ដោយ តែ​ការ​សិក្សា​នេះ​មិន​បាន​អះអាង​ថា ការ​ដែល​មាន​សកម្មភាព​រាង​កាយ​ច្រើន នឹង​បង្កើន​អាយុ​វែង​របស់​មនុស្ស​ឡើយ ។ អ្វី​ដែល​ល្អ​នោះ​គឺថា បើសិនជា​អ្នក​គ្រាន់តែ​អាច​ប្រើ​ពេលវេលា​ខ្លី​ក្នុង​ការ​ដើរ ឬ​ថែ​សួន​ដំណាំ ក៏​វា​ជា​រឿង​ល្អ​ជាង​ការ​ដែល​មិន​បាន​ធ្វើ​អ្វី​សោះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ