ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណាយ​ប្រាក់​១១​លាន​ដុល្លារ​របស់​ក្រុមហ៊ុន LINETRUST ទៅ​កាន់​ក្រុមហ៊ុន NEELIGHT AYURVEDA PRIVATE LIMITED បំណង​បង្កើត​មុខ​ជំនួញ​ផ្នែក​ឱសថ​បុរាណ

6 ឆ្នាំ មុន
  • ភ្នំពេញ

កិច្ចប្រជុំ​នេះ ត្រូវធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​អាម​វ៉ា នៃ​ប្រទេស​បា​រ៉ែ​ន ៖ ក្រុមហ៊ុន LINETRUST OFFSHORE LIMITED ជា​ក្រុមហ៊ុន​វិនិយោគទុន និង​ជា​ស្ថាប័ន​ដ៏​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​មួយ​ដែល​ត្រូវ​បាន​ទទួលស្គាល់​នៅ​ចក្រភព​អង់គ្លេស…

កិច្ចប្រជុំ​នេះ ត្រូវធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​អាម​វ៉ា នៃ​ប្រទេស​បា​រ៉ែ​ន ៖ ក្រុមហ៊ុន LINETRUST OFFSHORE LIMITED ជា​ក្រុមហ៊ុន​វិនិយោគទុន និង​ជា​ស្ថាប័ន​ដ៏​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​មួយ​ដែល​ត្រូវ​បាន​ទទួលស្គាល់​នៅ​ចក្រភព​អង់គ្លេស បាន​ផ្តល់​ថវិកា​ចំនួន ១១​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ឲ្យ​ទៅ​ក្រុមហ៊ុន NEELIGHT AYURVEDA PRIVATE LIMITED ក្នុង​គោលបំណង ដើម្បី​ធ្វើការ​វិនិយោគ​ទៅ​លើ​ការ​បើក​ទីតាំង​សំរាប់​ផលិត និង​ចម្រាញ់​ឱសថ​បុរាណ​ទៅ​តាម​វិធីសាស្ត្រ និង​បទ​ពិសោធន៍​របស់​ក្រុមហ៊ុន NEELIGHT AYURVEDA PRIVATE LIMITED ។

យោង​ទៅ​តាម​សេចក្តី​ថ្លែង​ការ​របស់​លោកស្រី Geeta Thakur ដែល​ជា​អតីត​សមាជិក​គណៈរដ្ឋមន្ត្រី និង​ជានា​យក​ក្រុមហ៊ុន NEELIGHT AYURVEDA PRIVATE LIMITED នៅ​ក្នុង​ពិធី​ប្រគល់​ទឹកប្រាក់​នោះ​លោកស្រី​បាន​មាន​ប្រសាសន៍​ថា ៖ «​កន្លង​មក​យើង​បាន​ជម្នះ​រាល់​ឧបសគ្គ​ទាំងឡាយ​អស់​រយៈពេល​៨​ខែ ក្នុង​ការ​បញ្ចប់​នូវ​រាល់​ប្រតិបត្តិការ​ទាំងអស់​នេះ​ជា​ស្ថាពរ ហើយ​ខ្ញុំ​ស្ទើរតែ​មិន​ជឿ​ទាល់តែ​សោះ​ថា នឹង​មានការ​ចំណាយ​ថវិកា​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​កើត​មាន​ឡើង​នៅ​ក្នុង​គណនី​របស់​របស់​ក្រុមហ៊ុន​យើងខ្ញុំ ហើយ​ការ​ចំណាយ​ថវិកា ទាំង​អស់នេះ គឺជា​មោទនភាព​ដ៏​ធំធេង​មួយ​សម្រាប់​ប្រជាជន​ជាង ៥០០​នាក់​ដែល​រស់នៅ​ក្នុង​ទីក្រុង​ដ៏​តូច​មួយ​ដែល​មានឈ្មោះ​ថា Dehradun ព្រោះ​វា​ប្រៀប​ដូច​ជា​ការ​ផ្តល់​ឱកាស​ការងារ​ដែល​កម្រ​រកបាន​ទៅ​កាន់​ពួក​គាត់ » ។

ចំពោះ​លោក Neeraj Kashyap នាយក​ប្រតិបត្តិ​ក្រុមហ៊ុន NEELIGHT AYURVEDA PRIVATE LIMITED ក៏​បាន​មាន​ប្រសាសន៍​ថា លោក​មិន​នឹក​ស្មានថា លោក​នឹង​ទទួល​បាន​ប្រាក់​កម្ចី​ខាងលើ​នោះ​ឡើយ តែ​ទោះជា​យ៉ាងណា​លោក​មាន​ជំនឿ​ថា នឹង​អាច​ប្រើប្រាស់​ថវិកា​ទាំងនោះ​ឲ្យ​ចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព ហើយ​លោក​ក៏​បាន​ធានា​អះអាង​ថា រោងចក្រ​នេះ​នឹង​ចាប់ផ្ដើម​ដំណើរការ​សាងសង់​នៅ​ក្នុង​ខែតុលា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​។

លោក Mahendra Joshi ដែល​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន LINETRUST បាន​លើក​ឡើង​ថា « Middle Eastern Operation ក្រៅ​តំបន់ Bahrain នឹង​ត្រូវ​បាន​ផ្តើម​ជា​គំនិត​ក្នុង​ការ​បង្កើត​ឡើង​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា ដែល​លោក​បាន​មើលឃើញ​ថា នឹង​មាន​កំណើន​និទស្សន្ត​នៅ​ក្នុង​ឆ្នាំ​ខាង​មុខ ហើយ​នេះ​ជា​កត្តា​ជំរុញ​ដ៏​ធំ​មួយ​ដល់​វិស័យ​ផលិតកម្ម​ក្នុង​ឆ្នាំ​ខាង​មុខ ម​ហិ​ច្ឆិ​តា​របស់​យើង​ទៅ​លើ​ផ្នែក SME នេះ​នឹង​ជួយ​ក្រុមហ៊ុន​តូច មានការ​គិតគូរ​ឱ្យ​បាន​ធំ និង​ផុស​ឡើង​នូវ​របៀបរ​បទ​ថ្មី​ៗ ក្នុង​ការ​ដោះស្រាយ​បញ្ហា ហើយ​ក៏​ជួយ​អភិវឌ្ឍ​ប្រទេស​ជាតិ និង​ក្រុមហ៊ុន​ទាំងនោះ​ផង​ដែរ »​។

លោកស្រី Geeta Thakur បាន​អះអាង​ថា ខ្លួន​គាត់​មាន​បំណង​នឹង​ធ្វើការ​វិនិយោគ​ថវិកា​ចំនួន​១​លាន​ដុល្លារ​សហរដ្ឋអាមេរិក ទៅ​កាន់​ក្រុមហ៊ុន​ជា​ច្រើន​ដែល​ទើបនឹង​បង្កើត​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ឥណ្ឌា​នៅ​ថ្ងៃ​អនាគត ។

កញ្ញា ម៉​ម ម៉ា​រី ដែល​ជា​ម្ចាស់​ភាគហ៊ុន និង​ជានា​យក​ក្រុមហ៊ុន LINETRUST ដែល​ទើបនឹង​បង្កើត​ថ្មី​នៅ​តំបន់​អាស៊ាន ដែល​មា​នទី​តាំងនៅ​ក្រៅប្រទេស​កម្ពុជា​បាន​ផ្ដល់​ជា​គំនិត​ថា កត្តា​ទាំងនេះ នឹង​ជួយ​ជំរុញ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​នូវ​សេណា​រី​យ៉ូ ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ដោយ​ផ្សា​ភ្ជាប់​គ្នា​រវាង​វិស័យ​ផលិតកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​នឹង​កំពុង​មានការ​ប្រកួតប្រជែង​នូវ​តម្លៃ​ការ​ប្រាក់ និង​ការ​កើនឡើង​នៃ​តម្លៃ​វត្ថុធាតុដើម ដែល​អាច​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ស្ដង់ដារ​គុណភាព ក៏​ដូច​ជា​ប្រាក់​ចំណូល និង​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ