ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស្រា​ស្រវឹង​ខឹង​ប្រពន្ធ​ស្តីបន្ទោស​វាយ និង​អា​រកប្រពន្ធ​ស្លា.ប់

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​ពី​ខេត្តឧត្តរមានជ័យ កាលពី​វេលា​ម៉ោង​៣ និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​១៨ កុម្ភៈ នេះ​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ឃាតកម្ម​មួយ​កើត​បាន​ឡើង នៅ​ចំណុច​ចម្ការ​ដំឡូង​ក្នុង​ព្រៃ​ចម្ងាយ​ពី​ភូមិ​ប្រមាណ​៣​គីឡូម៉ែត្រ ស្ថិត​នៅ​ភូមិ​ទំនប់​អភិវឌ្ឍន៍…

ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​ពី​ខេត្តឧត្តរមានជ័យ កាលពី​វេលា​ម៉ោង​៣ និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​១៨ កុម្ភៈ នេះ​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ឃាតកម្ម​មួយ​កើត​បាន​ឡើង នៅ​ចំណុច​ចម្ការ​ដំឡូង​ក្នុង​ព្រៃ​ចម្ងាយ​ពី​ភូមិ​ប្រមាណ​៣​គីឡូម៉ែត្រ ស្ថិត​នៅ​ភូមិ​ទំនប់​អភិវឌ្ឍន៍ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​។ អំពើ​ឃាតកម្ម​នោះ​គឺ​ប្តី​ជា​ឃាតករ​វាយ និង​អា​រក​សម្លាប់​ប្រពន្ធ កំពុង​ដក​ដំឡូង​នៅ​ក្នុង​ចម្ការ​ទាំង​ពីរ​នាក់​។ ជនសង្ស័យ​ឈ្មោះ លាវ សាមី ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ពាម​ក្នុង ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ជន​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ ស៊ី​ន ឆេ​ន អាយុ​៤៣​ឆ្នាំ មានកូន​ចំនួន​៥​នាក់ ស្រី្ត​២​នាក់ ក្រោយ​កើតហេតុ​បុរស​ជា​ប្តី​ត្រូវ​បាន​សមត្ត​កិច្ច ចាប់ខ្លួន​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា នៅ​ពេល​ទៅ​ដក​ដំឡូង​ពីរ​នាក់​ប្រពន្ធ ខ្លួន​ក៏​បាន​ឈប់​សម្រាក​បន្តិច បាន​អង្គុយ​ផឹកស្រា​រហូត​ដល់​ស្រវឹង​ធ្វើការ​លែង​កើត​។ ពេល​នោះ​ប្រពន្ធ​បាន​ស្តីបន្ទោស និង​ជេរ​ប្រមាថ​ខ្លាំង​ៗ (​ជេរ​គ្នា​ទៅ​វិញ​ទៅ​មក​) ខ្លួន​ក៏​ខឹង និង​ទ្រាំ​លែង​បាន ទើប​យក​ដំបង​ឈើ​វាយ​ទៅ​លើ​ក្បាល​ប្រពន្ធ​ផ្នែក​ខាងក្រោយ​ចំនួន​៣​ដំបង បណ្តាល​ឲ្យ​ប្រពន្ធ​ដេក​ដួល​លើ​ដី​។ បន្ទាប់​មក​ខ្លួន​ក៏​បាន​ស្ទុះ​ទៅ​យក​កាំបិត​ខ្វែវ​អា​រកប្រពន្ធ​ឈាម​ហូរ ជា​ថ្លុក រហូត​ដល់​ស្លាប់​នៅ​នឹង​កន្លែង​។ ជនសង្ស័យ​បន្ត​ថា មូលហេតុ​គ្មាន​រឿង​អី្វ​ធំដុំ​ទេ តែ​ដោយសារ​ខ្លួន​ស្រវឹងស្រា ហើយ​ខឹង​ប្រពន្ធ​ជេរ​ស្តីបន្ទោស​ឲ្យ​ផង ក៏​ជ្រុលដៃ​វាយ និង​អា​រកប្រពន្ធ​រហូត​ដល់​ស្លាប់​។

ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច កសាង​សំណុំរឿង​បញ្ជូន​កាន់ សាលាដំបូង​ខេត្ត​តាម​នីតិវិធី ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​។ សាកសព​ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​បាន​កូនចៅ និង​សាច់ញាតិ​ធ្វើបុណ្យ​បូជា​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ