នាង វ៉ាន់សាន់ និងឈួន ពន្លឺ ប្រកែករឿងរៀបការភេទដូចគ្នា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី១៣ កុម្ភៈ ២០១៨ តារាសម្តែងលោកឈួន ពន្លឺ និងលោកនាង វ៉ាន់សាន់ ដែលគេស្គាល់ថា…
រាជធានីភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី១៣ កុម្ភៈ ២០១៨ តារាសម្តែងលោកឈួន ពន្លឺ និងលោកនាង វ៉ាន់សាន់ ដែលគេស្គាល់ថា…
រាជធានីភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី១៣ កុម្ភៈ ២០១៨ តារាសម្តែងលោកឈួន ពន្លឺ និងលោកនាង វ៉ាន់សាន់ ដែលគេស្គាល់ថា ជាពិធីករប្រចាំទូរទស្សន៍ហង្សមាសបានបង្កភាពភ្ញាក់ផ្អើលខ្លាំងដោយសារតែអង្គុយសំពះផ្ទឹមចងដៃភេទដូចគ្នា ។
ក្រោពីមានការភ្ញាក់ផ្អើលនោះមក តារាសម្តែង និងពិធីករទូរទស្សន៍ហង្សមាសនាង វ៉ាន់ សាន់ បញ្ជាក់ថាលោកមិនជាប់ពាក់ព័ន្ឋរឿងស្នេហាភេទដូចគ្នាទេ បើទោះជាលោកសើចសប្បាយក្នុងការអង្គុយសំពះផ្ទឹមជាមួយលោក ឈួន ពន្លឺ តារាសម្តែងចំណូលថ្មីក៏ដោយ។
លោកនិយាយថា«១០០%ខ្ញុំជាបុរសពិត ហើយពេលចងដៃនោះក្នុងថ្ងៃសូត្រមន្តនៅហាងថ្មីរបស់ខ្ញុំម្តុំទួលទំពូងដែលចូលហ៊ុនគ្នាជាមួយលោកឈួន ពន្លឺ ។ ដូច្នេះហើយតាអាចារ្យចាប់ឱ្យអង្គុយសែនចងដៃសុំលាភជ័យ ។ រូបភាពនេះពេលបង្ហោះទៅភ្ញាក់ផ្អើលគ្រប់គ្នា ។ ធាតុពិតមិនមែននោះទេ សូមកុំយល់ច្រឡំ ហើយសង្ឃឹមថាស្ងប់វិញរឿងនេះ ព្រោះបន្ថែមពីនេះមានទាំងតារាប្រុសស្រីជាច្រើនផុសបន្ត ខ្លះជូនពរឲ្យបានសេចក្តីសុខតទៅឡើង ធ្វើឱ្យខ្ញុំហួសចិត្តចង់សើចទៅវិញ ។ ទោះបីជាយ៉ាងណាមកពីពេលនេះបញ្ហាបុរសស្រឡាញ់បុរសកក្រើកពេកទើបក្លាយជាប្រធានបទខ្លាំងអីុចឹង» ។
លោកនាង វ៉ាន់សាន់ធ្លាប់សម្តែងភាពយន្តជាច្រើនរឿង ចំណែកលោកឈឺន ពន្លឺ ក៏ធ្លាប់សម្តែងច្រើនរឿងដែរ ៕
ចែករំលែកព័តមាននេះ