រាជធានីភ្នំពេញ ៖ ជម្លោះមួយបានកើតឡើងរវាងបុរសចំនួន២នាក់ ឈ្លោះជាមួយនឹងភាគីម្ខាងទៀត ដោយបង្កឱ្យមានការកកស្ទះចរាចរណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់អ្នកដំណើរតាមផ្លូវ ខណៈដែលគេបានឃើញបុរសចំនួន២នាក់ជិះម៉ូតូសង់កូរ៉េចាស់មួយគ្រឿងក្នុងសភាពស្រវឹងស្រាយ៉ាងជោគជាំ ទៅបុករថយន្តម៉ាកហាឡែនឌ័រមួយគ្រឿងពីក្រោយ ដែលកំពុងតែឈប់ភ្លើងស្តុបនោះ។ ហេតុការណ៍នេះដែរបាន បង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១ និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភ្លើងស្តុបផ្លូវលេខ២៧១ កែងនឹងផ្លូវលេខ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន។ តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹក មាស ពាក់ស្លាកលេខ កំពង់ចាម ២A-៣៦៥២ មួយគ្រឿង ដែលបើកបរដោយបុរសវ័យចំណាស់ម្នាក់ រួមទាំងក្រុមគ្រួសារ របស់គាត់ជាច្រើននាក់ទៀតតាមបណ្តោយផ្លូវលេខ២៧១ក្នុងទិសដៅពីត្បូងទៅជើង។
លុះដល់ចំណុចខាងលើ ភ្លើងស្តុបក៏ ចាប់ផ្តើមក្រហម ហើយអ្នកបើកបររថយន្តម៉ាកហាយឡែនឌ័រនោះក៏បានឈប់រថយន្ត ខណៈដែលរថយន្តកំពុងតែឈប់នៅ ស្ងៀមមួយកន្លែងនោះ។ តាមប្រភពដដែលបានប្រាប់ឱ្យដឹងទៀតថា ពេលនោះក៏ស្រាប់តែមានម៉ូតូសង់កូរ៉េ ព៌ណក្រហម គ្មានស្លាកលេខមួយគ្រឿង ដែលជិះគ្នា២នាក់ ដែលសុទ្ធតែមានសភាពស្រវឹងស្រាយ៉ាងជោគជាំនោះ ក៏បានមកបុកពីក្រោយបណ្តាលឲ្យរយះដាច់កាងខាងក្រោយ។ ពេលនោះ ដោយមានការភ័យខ្លាច ពួកគេបើកម៉ូតូរត់គេចខ្លូន បុរសវ័យចំណាស់ក៏បានចុះមកចាប់ដៃបុរសអ្នកបើកបរម៉ូតូជាប់នៅនឹងកន្លែង ទើបបង្កឲ្យមានការឈ្លោះប្រកែកគ្នា។
ដោយស្ត្រីជាប្រពន្ធបានបើកដំបូលរថយន្តឈរស្រែកឈ្លោះគ្នា ច្រងេងច្រងាងធ្វើឲ្យមានការកកស្ទះ និងភ្ញាក់ផ្អើលកើតឡើងតែម្តង។ ភ្លាមនោះកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ក៏បានមកដល់កន្លែងកើតហេតុ និងឲ្យយកទាំងរថយន្ត និងម៉ូតូទៅដាក់លើចិញ្ចើមផ្លូវ ដើម្បីធ្វើការដោះស្រាយគ្នាផងដែរ តែដោយបុរសអ្នកបើកបរម៉ូតូមានសភាពស្រវឹងស្រាយ៉ាងខ្លាំង និងម្នាក់ទៀតអាចនិយាយស្តាប់គ្នាបាន។ ពេលដែលកម្លាំងមានសម្ថកិច្ចយករថយន្តម៉ាកហាយឡែនឌ័រ និងម៉ូតូសង់កូរ៉េ ទៅដាក់លើចិញ្ចើមផ្លូវឲ្យភាគីដោះ ស្រាយគ្នានោះ គេបានឃើញថា បុរសជាអ្នកបើកបរស្ថិតនៅក្នុងសភាពស្រវឹងស្រាយ៉ាងខ្លាំង និងនិយាយស្តាប់គ្នាមិនបាន ឡើយ ដោយសាតរតែភាគីខាងម៉ូតូស្ថិតនៅក្នុងសភាពស្រវឹងស្រាយ៉ាងខ្លាំង និងគ្មានលុយសងនោះ ទើបភាគីសុំត្រឹមតែការសំពះសុះទោស និងអនុញ្ញាតឲ្យចេញបាត់ទៅ៕
https://youtu.be/p9HQqUJCiQI
ចែករំលែកព័តមាននេះ