ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បុក​ម៉ូតូ ស្លា.ប់​២​នាក់​នៅ​នឹង​កន្លែង

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​បន្ត​កើត​មាន​ជា​បន្តបន្ទាប់ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ទឹកដី​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ គិត​ត្រឹម​ជិត​មួ​យស​ប្តា​ហ៍​ក្នុង​ដើមខែ​កុម្ភៈ ២០១៨​នេះ មាន​៦​ករណី ក្នុង​នោះ​បាន​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់​នៅ​នឹង​កន្លែង…

ខេត្ត​ព្រះ​សីហ​នុ ៖ គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​បន្ត​កើត​មាន​ជា​បន្តបន្ទាប់ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ទឹកដី​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ គិត​ត្រឹម​ជិត​មួ​យស​ប្តា​ហ៍​ក្នុង​ដើមខែ​កុម្ភៈ ២០១៨​នេះ មាន​៦​ករណី ក្នុង​នោះ​បាន​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់​នៅ​នឹង​កន្លែង និង​មនុស្ស​ចំនួន​៦​នាក់​ទៀត បាន​រង​របួសធ្ងន់ និង​ស្រាល​។ បន្ថែម​ជាមួយនឹង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កំពុង​មាន​កើនឡើង​នេះ នៅ​ថ្ងៃអាទិត្យ ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៨ វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​១៩២-១៩៣ ស្ថិត​នៅ​ក្នុងភូមិ​អូរ​តា​ប៉ា​ង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។

 មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​កើតឡើង​ទៀត​រវាង​រថយន្ត​១​គ្រឿង​ម៉ាក HINO ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3C-7515 សណ្តោង​រ៉ឺ​ម៉ក​ដឹក​ទំនិញ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ មាន​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ ឆ្ពោះទៅ ភ្នំពេញ លុះដល់​ចំណុច​ខាងលើ​ក៏​បាន​បុក​នឹង​ម៉ូតូ ០១​គ្រឿង​ម៉ាក​ហុងដា សេ​១០០ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ បាត់ សុខ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ មាន​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ រៀម ភិ​រុណ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ​ដូច​អ្នកបើកបរ មាន​ទិស​ដៅ​ពី​ឆ្លងកាត់​ផ្លូវ​ពី​កើត​ទៅ​លិច​។

គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​រង​របួស​មនុស្ស​ចំនួន​០២​នាក់​៖ ១-​ឈ្មោះ បាត់ សុខ អ្នកបើកបរ​ម៉ូតូ រង​របួសធ្ងន់ ២-​ឈ្មោះ រៀម ភិ​រុណ អ្នក​រួម​ដំណើរ​លើ​ម៉ូតូ រង​របួសធ្ងន់ អ្នក​ទាំង​ពីរ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក វាល​រេញ​។ រីឯ​វត្ថ​តាង​រថយន្ត និង​ម៉ូតូ បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ