ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ សោភា និង​ហ្វេ​ន កូរ​ពេញ​តន្ត្រី​រ៉ក BOOSTRONG

6 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​​បាត់ដំបង ​៖ សំលេង​ហោរ​កញ្ជ្រាវ​ និង​សូរ​សន្ធឹក​ជើង​លោត​តាម​ចង្វាក់ភ្លេង​នៅ​មុខ​ឆាក​​តន្ត្រី​បែប រ៉ក រ៉ក BOOSTRONG ROCK ON FIRE…

ខេត្ត​​បាត់ដំបង ​៖ សំលេង​ហោរ​កញ្ជ្រាវ​ និង​សូរ​សន្ធឹក​ជើង​លោត​តាម​ចង្វាក់ភ្លេង​នៅ​មុខ​ឆាក​​តន្ត្រី​បែប រ៉ក រ៉ក BOOSTRONG ROCK ON FIRE បាន​ធ្វើ​ឲ្យ​ទីលាន​ផ្សារ​ទំនើប​ភូ ពុយ កក្រើក​ឡើង​ដោយសារ​តែ​អ្នកគាំទ្រ​របស់​តារាចម្រៀង ពេជ្រ សោភា​។ គ្រាន់តែ​កំពូល​​តារាចម្រៀង​ស្រី ពេជ្រ សោភា បង្ហាញមុខ​លើ​ឆាក​តន្ត្រី​បែប រ៉ក រ៉ក នេះ​ភ្លាម ស្រាប់​តែ​គេ​ឃើញ​មាន​អ្នកគាំទ្រ​របស់​គាត់​ចូល​មក​ទស្សនា​នៅ​មុខ​ឆាក​រឹតតែ​ណែន​ណាន់​តាន់តាប់ ​ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​កម្មវិធី​រឹតតែ​ពុះកញ្ជ្រោល​មួយ​កម្រិត​ទៀត​នោះ គឺ​អ្នក​គាំទ្រ​បាន​ហោរ​ និង​លោត​កញ្ជ្រោល​គ្រប់​ៗ​គ្នា រាំ​តាម​ចង្វាក់ភ្លេង​គួរ​ឲ្យ​រីករាយ​។​

​កំពូល​តារាចម្រៀង​ស្រី​ក្រមិចក្រមើម​ប៉ិន​កូរ ពេជ្រ សោភា បាន​បកស្រាយ​បទ​ចម្រៀង​ជា​ច្រើន​បទ​នៅ​លើ​ឆាក​​ប្រគំ​តន្ត្រី BOOSTRONG ROCK ON FIRE នា​រាត្រី​ថ្ងៃ​ទី ១០ កុម្ភៈ នេះ នៅ​ផ្សារ​ទំនើប​ភូ ពុ​យ ក្រុង​បាត់​​ដំបង​។ ក្បាច់​រាំ​ប្លែក​ៗ របស់ ពេជ្រ សោភា បាន​ទាក់​ទាញ​​ការ​ចាប់អារម្មណ៍​ពី​អ្នកគាំទ្រ​របស់​ខ្លួន​ជា​ខ្លាំង​រហូត​ដល់​ពួក​គាត់​ក្រោកឈរ​លោត​រាំ​​ញាក់​តាម​បទ​ចម្រៀង​ដោយ​មិនដឹង​ខ្លួន​។​

​មាន​អ្នកខ្លះ​ស្រែ​កថា ពេជ្រ សោភា ពេជ្រ សោភា មិន​ដាច់​ពី​មាត់ ហើយ​មាន​អ្នកខ្លះ​ទៀត បាន​ស្រែកច្រៀង​តាម​បទ​ចម្រៀង​ដែល idol របស់​គាត់​បាន​បទ​ស្រាយ​នៅ​លើ​ឆាក​ផង​ដែរ​។ ទោះបីជា ពេជ្រ សោភា បាន​បកស្រាយ​បទ​ចម្រៀង​ជា​ច្រើន​បទ​ក៏​ដោយ​ តែ​ដោយ​សារ​ការ​គាំទ្រ​ពី​អ្នកគាំទ្រ​ជា​ច្រើន បាន​ធ្វើ​ឲ្យ​តារាចម្រៀង​យើង​រិ​ត​តែ​មាន​កំលាំងកាយ​និង​​ចិត្ត​មិន​ចេះ​នឿយហត់​ឡើង​។​

​អ្នកគាំទ្រ ពេជ្រ សោភា បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ពិតជា​ស្រលាញ់ idol របស់​ខ្លួន​ម្នាក់​នេះ​ណាស់ ចង់​ឃើញ​គាត់ ចង់​ចាប់ដៃ និង​ចង់​ថត​ជាមួយ​គាត់​ខ្លាំង​ណាស់ ហើយ​ក៏​សូម​អរគុណ​ដល់​ភេ​ជ្ជៈ​ប៉ូវ​កំលាំង ប៊ូ​សស្ត្រ​ង ច្រើន​ណាស់​ដែល​បាន​នាំ​យក​ភាព​សប្បាយ​រីករាយ​នេះ​មក​ជូន​គាត់ ក៏​ដូច​ជា​នាំ idol មក​ជួប​ពួក​គាត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ