ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្អិន​សាច់​ញ៉ាំ​អាច​ធ្វើ​ឱ្យ​មានការ​ភ្លេចភ្លាំង​ច្រើន​ដែរ​ទេ?

6 ឆ្នាំ មុន

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន BBC News បាន​ឲ្យ​ដឹង​ថា ការ​ចម្អិន​សាច់​ញ៉ាំ​ជា​អាហារ ប្រហែលជា​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ការ​ភ្លេចភ្លាំង​ច្រើន ។ រឿង​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​ស្រាវជ្រាវ​របស់​អា​មេ​រិ​ក ធ្វើ​ទៅ​លើ​សត្វ​កណ្តុរ និង​មនុស្ស…

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន BBC News បាន​ឲ្យ​ដឹង​ថា ការ​ចម្អិន​សាច់​ញ៉ាំ​ជា​អាហារ ប្រហែលជា​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ការ​ភ្លេចភ្លាំង​ច្រើន ។ រឿង​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​ស្រាវជ្រាវ​របស់​អា​មេ​រិ​ក ធ្វើ​ទៅ​លើ​សត្វ​កណ្តុរ និង​មនុស្ស ដើម្បី​ចង់​ដឹង​ទៅ​លើ​សារធាតុ Advanced Glycation End Products (AGEs) ហើយ​ថា តើ​វា​មានការ​ទាក់ទង​ជាមួយនឹង​ការ​កើត​អាការ​ភ្លេចភ្លាំង និង​ចង្កោម​រោគ​សញ្ញា Metabolic ឬ​អត់ ។

ការ​ចម្អិន​សាច់​ប្រហែលជា​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ការ​បង្កើត​ជា​សារធាតុ AGEs ដែល​សារធាតុ​នេះ​ត្រូវ​បាន​គេ​យល់​ថា ជា​ម៉ូ​ឡេ​គុល​អាក្រក់ ព្រោះ​វា​អាច​បង្ក​ជា​ការ​បំផ្លាញ​ដល់​កម្រិត​កោសិកា ជា​ពិសេស​ដំណើរការ​មួយ​ឈ្មោះ​ថា​ការ​ធ្វើ​អុកស៊ីតកម្ម​របស់​កោសិកា​តែ​ម្តង ។

AGEs ត្រូវ​បាន​រាង​កាយ​ផលិត​តាម​បែប​ធម្មជាតិ​មួយ ប៉ុន្តែ​វា​ក៏​មាន​ក្នុង​អាហារ​ដែរ​ដូច​ជា សាច់ និង​ស៊ុត និង​វិធី​ចម្អិន​អាហារ​ដូច​ជា ការ​បំពង ចៀន និង​ឆា​ជាដើម ។ អ្នក​ស្រាវជ្រាវ​បាន​ប្រៀបធៀប​កណ្តុរ​ដែល​ស៊ី​អាហារ​មាន​សារធាតុ​នេះ​ខ្ពស់ និង​កណ្តុរ​ដែល​ស៊ី​អាហារ​មាន​សារធាតុ​នេះ​ទាប ។

សម្រាប់​កណ្តុរ ចាស់​ៗ ដែល​ស៊ី​អាហារ​មាន​សារធាតុ​នេះ​ខ្ពស់ គឺ​មានការ​ប្រែប្រួល​ខួរ​ក្បាល ដោយ​កើនឡើង​ចំនួន​ប្រូតេអ៊ីន Amyloid Protein ដែល​ជា​របស់​សម្គាល់​ដល់​ជំងឺ​ភ្លេចភ្លាំង​ក្នុង​ពេល​ចាស់ជរា​លើ​មនុស្ស ។ កណ្តុរ​ដែល​ស្ថិត​ក្នុង​ក្រុម​ដែល​ស៊ី​អាហារ​មាន​សារធាតុ AGE ខ្ពស់ គឺ​មាន​រោគ​សញ្ញា​ស្រ​ដៀង​គ្នា​នឹង​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​ដែរ ដូច​ជា​មាន​បញ្ហា​លើ​ការ​រក្សា​តុល្យភាព​រាង​កាយ និង​ប្រើប្រាស់​រាង​កាយ​ដែល​ត្រឹមត្រូវ​។ កណ្តុរ​ចាស់​ៗ ដែល​ស៊ី​អាហារ​មាន​សារធាតុ AGE ខ្ពស់​ក៏​ធ្លាប់​មានការ​ប្រែប្រួល​របៀប​នៃ​ការ​រំលាយ​អាហារ ដែល​រឿង​នេះ​ជា​លក្ខណៈ​មួយ​របស់​ចង្កោម​រោគ​សញ្ញា Metabolic លើ​មនុស្ស​ដែរ ។

បន្ទាប់​មក​អ្នក​ស្រាវជ្រាវ​បាន​ពិនិត្យ​ទៅ​លើ​មនុស្ស​ប្រមាណ​៩៣​នាក់ ដែល​មាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង​ទៅ ។ កាលណា​មនុស្ស​មាន​កម្រិត​នៃ​សារធាតុ AGE ក្នុង​ឈាម​ខ្ពស់ គឺ​ជាប់​ទាក់ទង​នឹង​ការ​ថយ​ចុះ​ភាព​ឆ្លាត​វៃ និង​បន្ថយ​ភាព​ទទួលយក​អាំង​ស៊ុ​យ​លី​ន​ក្នុង​រយៈពេល​៩​ខែ​ក្រោយ ។ ក្នុង​ចំណោម​ពួក​គេ​ទាំងអស់ មិន​មាន​នរណា​ម្នាក់​កើត​មាន​អាការ​ភ្លេចភ្លាំង ឬ​ចង្កោម​រោគ​សញ្ញា Metabolic ឡើយ ។

សរុប​ទៅ​លទ្ធផល​នៃ​ការ​សិក្សា​នេះ​បាន​ឲ្យ​ដឹង​ថា វា​អាច​មានការ​ទាក់ទង​មួយ​រវាង​សារ​ធាតុ AGEs ជាមួយនឹង​ភាព​ភ្លេចភ្លាំង និង​ចង្កោម​រោគ​សញ្ញា Metabolic ថ្វីបើ​អ្នកជំនាញ​បាន​និយាយ​ថា វា​មិន​មាន​ចម្លើយ​ណាមួយ​ពិតប្រាកដ​ក៏​ដោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ