រាជធានីភ្នំពេញ ៖ ស្យាមគូបូតា ខបភឺរ៉េសិន ដែលជាអ្នកនាំមុខគេខាងផ្នែកគ្រឿងយន្តកសិកម្មមានមោទនភាពបង្ហាញជូនម៉ាស៊ីនម៉ាស៊ូតគូបូតាថ្មី ZT Series ដែលមានទិន្នផលកំលាំង 10-15.5 កំលាំងសេះ រចនារូបរាងថី្ម មានផាសុខភាព និងសុវត្ថិភាពយ៉ាងពេញលេញ។ ជាមួយនិងបចេ្ចកវិទ្យាផ្តាច់មុខ «K-Tech» ម៉ាស៊ីនម៉ាស៊ូតថ្មីនេះ មានកំលាំងកាន់តែខ្លាំង កាន់តែធន់ និងកាន់តែសន្សំសំចៃប្រេង មានសមត្ថភាពលើការងារធ្ងន់ៗ អាចធ្វើដំណើរលើចំងាយផ្លូវឆ្ងាយ និងបូមទឹកបានយ៉ាងពេញកំលាំង។
លោក សំសាក ម៉ូថន អនុប្រធានប្រតិបត្តិជាន់ខ្ពស់ស្យាមគូបូតា ខបភឺរ៉េសិន បានថ្លែងថា ការវិវត្តន៍ និងបច្ចេកវិទ្យាថ្មីនៃគ្រឿងយន្តកសិកម្មបានក្លាយជាកត្តាដ៏សំខាន់ដែលនិងជួយប្រជាកសិករទទួលបានប្រសិទ្ធភាព និងភាពងាយស្រួលក្នុងការធ្វើការងារជាអតិប្បរមា។ ថ្មីៗនេះក្រុមហ៊ុនបានសម្ពោធម៉ាស៊ីនម៉ាស៊ូតគូបូតា ZT Series ជាម៉ូដែលថ្មីដែលមានកំលាំងកាន់តែខ្លាំង កាន់តែធន់ និងកាន់តែសន្សំសំចៃប្រេង ស្របតាមស្តង់ដាគូបូតាសំរាប់ធ្វើការងារធ្ងន់ៗជាមួយនិងភាពរលើបរលោង និងមានរចនារូបរាងកាន់តែល្អប្រសើរក្នុងការធ្វើការងារ។
លោក សំសាក បានបនែ្ថមទៀតថា «សព្វថ្ងៃនេះ ម៉ាស៊ីនម៉ាស៊ូតគូបូតាជាម៉ាកសញ្ញានាំមុខគេនៅទីផ្សារកម្ពុជា។ រូបរាងថី្មទាំងស្រុងត្រូវបានអភិវឌ្ឍន៍ ដើម្បីបំរើតំរូវការអតិថិជនក្នុងនាមជាអ្នកនាំមុខគេយ៉ាងពិតប្រាកដ។ យើងបានធ្វើអោយប្រសើរនូវរចនារូបរាងដែលកាន់តែរលើបរលោង និងកាន់តែទំនើបជាមួយនិងគំរបកោង។ យើងក៏បានដំឡើងអំពូលភ្លើងមុខ និងអំពូលភ្លើងពិល LED ដែលធ្វើអោយកាន់តែមានសុវត្ថិភាពសំរាប់ការងារពេលយប់។
ជាងនេះទៅទៀត ដើម្បីផ្តល់នូវរចនាបថជីវិតទំនើប និងពង្រឹងភាពងាយស្រួល យើងបានដំឡើងរន្ធ USB សំរាប់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច និងឧបករណ៍វាស់ស្ទង់កំរិតប្រេងដែលអាចអោយអ្នកប្រើប្រាស់ពិនិត្យមើលកំរិតប្រេងដោយមិនចាំបាច់បើកគំរបប្រេងមើល។ ចំពោះការបំពេញការងារ ការយកចិត្តទុកដាក់ជាចំបងរបស់យើង គឺការទទួលបានប្រសិទ្ធភាពការងារជាអតិប្បរមា និងមានភាពធន់សំរាប់ការងារធ្ងន់ៗ ដោយបានដោះស្រាយបញ្ហាឡើងកំដៅខ្លាំង និងម៉ាស៊ីនដែលភ្ជាប់រន្ធទុយោច្រើន ដែលធ្វើអោយប្រដាប់បាញ់ទឹកនៅក្នុងកន្លែងចំហេះកាន់តែប្រសើរ និងបាញ់ទឹកកាន់តែលឿន ដោយបង្កើនប្រសិទ្ធភាពចំហេះ និងកាត់បន្ថយការប្រើប្រាស់ប្រេង។ នេះនិងផ្តល់បទពិសោធន៍អោយអ្នកប្រើប្រាស់មួយកំរិតថែមទៀត។
សូមទទួលយកបទពិសោធន៍ថ្មីនេះសំរាប់ការងារកសិកម្ម សំរាប់ការធ្វើដំណើរ ឫសំរាប់ការងារបាញ់ទឹក។ ម៉ាស៊ីនម៉ាស៊ូតគូបូតាថ្មីនេះ មិនត្រឹមតែរលើបរលោង កំលាំងកាន់តែខ្លាំង និងកាន់តែធន់នោះទេ តែក៏អាចផ្តល់ទិន្នផលកាន់តែច្រើនថែមទៀតផង។ ជាពិសេសជាងនេះទៅទៀត មានការធានារយៈពេល៣ឆ្នាំសំរាប់សេវាកម្មក្រោយការលក់»។
ម៉ាស៊ីនម៉ាស៊ូតគូបូតាថ្មីនេះ មានលក់នៅលើទីផ្សារហើយ។ សម្រាប់ព័ត៌មានបនែ្ថមពីម៉ាស៊ីនម៉ាស៊ូតគូបូតា ZT នេះ សូមទាក់ទងភ្នាក់ងារចែកចាយម៉ាស៊ីនម៉ាស៊ូត និងគោយន្តដើរតាម ត្រាឆាង ដែលនៅជិតលោកអ្នក ឫទូរស័ព្ទទៅកាន់ផែ្នកសេវាកម្មបន្ទាន់គូបូតាលេខ 1800-20-1747 (ឥតគិតថ្លៃ)៕
ចែករំលែកព័តមាននេះ