រាជធានីភ្នំពេញ ៖ កាន់តែពិសេសសម្រាប់អតិថិជនដែលស្រលាញ់រថយន្ត Nissan! នៅថ្ងៃទី ២៧-២៨ ខែមករា ឆ្នាំ២០១៨នេះ Nissan នឹងផ្តល់នូវការតេស្តបើកបរដោយឥតគិតថ្លៃ (Nissan Test Drive Carnival) នូវរថយន្ត Nissan Navara Premium ដែលជាប្រភេទរថយន្ត Pick Up ប្រកបដោយរូបរាងសង្ហារ ទាន់សម័យ រឹងមាំ និងមានគុណភាពខ្ពស់ ។
សម្រាប់ការបើកតេស្តសាកល្បងនេះ នឹងប្រពឹត្តិទៅនៅមជ្ឈមណ្ឌលកោះពេជ្រខាងក្រោយ City Hall ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៧យប់។ បន្ថែមពីការតេស្តបើកសាកល្បងរថយន្តទាន់សម័យនេះ ក៏នឹងមានការផ្តល់ជូននូវកាដូ ការចាប់រង្វាន់សម្រាប់អ្នកដែលបានបើកបរសាកល្បង និងអតិថិជនដែលកក់ទុករថយន្ត Nissan Navara Premium និងការត្រួតពិនិត្យរថយន្តដោយឥតគិតថ្លៃផងដែរ។
Nissan Navara Premium ដែលជាប្រភេទរថយន្ត Pick Up មានរូបរាងសង្ហារ ទាន់សម័យ រឹងមាំ និងមានគុណភាពខ្ពស់។ កត្ដាទាំងនេះហើយទើបធ្វើឲ្យមានការគាំទ្រពីអតិថិជនអស់រយៈជាង ៨០ ឆ្នាំ ក្នុងការទទួលស្គាល់ជាសកលរបស់ក្រុមហ៊ុន NISSAN ចំពោះភាពជឿជាក់ និងទុកចិត្ត ។ Nissan Navara Premium ជារថយន្តដែលមានម៉ាស៊ីនម៉ាស៊ូត ភ្ជាប់មកជាមួយកម្លាំងអតិប្បរមា 190PS និងកម្លាំងបង្វិលជុំអតិប្បរមា 450Nm (ស្មើនឹង 3.0 លីត្រម៉ាស៊ូត) 2.5Litre Direct injection VGS (Variable Geometry System) ។
ភាពខ្លាំងនៃរថយន្ត Nissan Navara Premium គឺជាការរឹងមាំរបស់គ្រឿងក្រោម និងមានលក្ខណៈទំនើបដោយសារតែការបំពាក់នូវឧបករណ៍ និងបច្ចេកវិទ្យាចុងក្រោយជាមួយនិងការរចនាបទឡើងនៃស៊ុមទ្វារដ៏ស្រស់ស្អាតជាមួយនឹងភាពរឹងមាំនៃដែកថែបដើម្បីជួយការពារដល់អ្នកបើកបរនៅពេលមានគ្រោះថ្នាក់កើតឡើងដោយយថាហេតុ។ ការរចនាស៊ុមទ្វារដែលមានទម្ងន់ស្រាល គឺវាជួយកាត់បន្ថយភាពធ្ងន់ដែលជួយដល់ម៉ាស៊ីនក្នុងការបើកបរ ព្រមទាំងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនសំរាប់ការប្រើប្រាស់ប្រចាំថ្ងៃនៅលើដងផ្លូវដែលមានការបទបែនគ្រប់ប្រភេទ។
អ្នកទាំងអស់គ្នាដឹងទេ? ផ្នែកមួយនៃលក្ខណៈពិសេសរបស់ Nissan Navara Premium គឺ Boomerang-shaped (DRL) ដែលមិនមែនគ្រាន់តែជាការរចនាឡើងប្រកបដោយស្ទីលស្រស់ស្អាតនោះទេ តែវាផ្តល់ជូននូវប្រព័ន្ធសុវត្តិភាពខ្ពស់ដែលធ្វើឲ្យរថយន្តត្រូវបានមើលឃើញផ្លូវយ៉ាងច្បាស់ក្នុងការបើកបរ ទាំងពេលថ្ងៃ និងពេលយប់ ដោយមានការបំពាក់ភ្លើង LED របស់ចង្កៀងខាងមុខ។
លក្ខណៈពិសេសមួយទៀត គឺដំបូលរថយន្តមានមុខងារដែលមិនត្រឹមតែធំទូលាយ និងធ្វើឱ្យមានអារម្មណ៍រីករាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចត្រូវបានប្រើប្រាស់សម្រាប់ការដាក់សម្ភារៈដែលមានទំហំធំផងដែរ ឧទាហរណ៍ ៖ ដូចជា កង់ ឬកំណាច់ឈើជាដើម្បី។
ចូលមកកាន់តែជិតអ្នក និងមើលថា តើគ្រាប់សោដ៏ឆ្លាតវៃជាមួយប៊ូតុងចាប់ផ្តើមផ្តល់ជូនអ្នកបើកបរនូវប្រតិបត្តិការគ្មានភាពសាំញ៉ាំ រហ័ស ដើម្បីដោះសោរថយន្ត និងចាប់ផ្តើមម៉ាស៊ីនដំណើរការទៅមុខ។ អ្នកដំណើរនៅលើកាប៊ីនមានអារម្មណ៍ថា មានសីតុណ្ហភាពមានផាសុខភាព ព្រមទាំងការបង្ហាញតាមប្រព័ន្ធឌីជីថលសម័យទំនើប ដោយបំពាក់ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ រួមជាមួយប្រព័ន្ធគ្រប់គ្រងអាកាសធាតុតំបន់ពីរ រួមទាំងខ្យល់អាកាសដែលផ្តល់ខ្យល់ត្រជាក់នៅក្នុងបរិយាកាសរថយន្តទាំងមូលសម្រាប់អ្នកដំណើរនៅកៅអីខាងមុខ និងខាងក្រោយ។
នៅពេលអង្គុយកៅអីអ្នកបើកបរ អ្នកនឹងមានអារម្មណ៍ថា មានលក្ខណៈពិសេសសំរាប់រថយន្ត Nissan Navara Premium ដែលជាកៅអីស្បែកមានថាមពល១០វិធីសម្រាប់អ្នកបើកបរដែលជួយការពារដល់ផ្នែកខាងចង្កេះពីថាមពលដែលត្រូវបានគេស្គាល់ថា ជាកៅអី Zero-Gravity seat ( ពុំមានទំនាញ )។
លក្ខណៈពិសេសមួយទៀតនៅក្បែរកៅអីអ្នកបើកបរ គឺប៊ូតុង Rear Differential Locking (RDL) ដែលផ្តល់ឱ្យអ្នកបើកបរនូវទំនុកចិត្តលើផ្លូវថ្នល់ និងសុវត្ថិភាពនៅលើផ្ទៃផ្សេងៗ ដោយការចាក់សោកង់ខាងក្រោយដោយដៃ ដើម្បីធ្វើការរក្សាលំនឹង។
អ្នកក៏អាចកត់សម្គាល់នូវការផ្លាស់ប្តូរ Shift-On-The-Fly ហើយប្រព័ន្ធ 4WD ដែលផ្លាស់ប្តូរនៅលើរថយន្តនេះ អនុញ្ញាតឱ្យអ្នកប្តូររវាងពី 2WD និង 4WD ជាមួយនឹងការបង្វិលនៃការបន្ថែមល្បឿនរហូតដល់ទៅ100 គីឡូម៉ែត្រ/ម៉ោង។
រថយន្ត Navara Premium មានភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា Auto Dimming Rear View Mirror ដែលភ្ជាប់មកជាមួយត្រីវិស័យ និងកញ្ចក់ដែលជួយកាត់បន្ថយពន្លឺរបស់រថយន្ត។ អ្នកមានជម្រើសល្អបំផុត ពីព្រោះតែអ្នកអាចជ្រើសរើសព័ត៌មានបានរហូតដល់ទៅ ៧ នៅក្នុងតារាងព័ត៌មានតែមួយដោយស្វ័យប្រវត្តិ។
នៅពេលដែលអ្នកមកកាន់ក្រុមហ៊ុន Nissan ពួកយើងតែងតែគិតពីសុវត្ថិភាពជាចំបង។ សូមនិយាយទៅកាន់អ្នកជំនាញការផ្នែកលក់របស់យើងនៅទីនេះ ដើម្បីទទួលបាននូវ FREE Test Drive នៃរថយន្តNISSAN NAVARA PREMIUM ដែលបាននាំចូលជារៀងរាល់ថ្ងៃ ហើយសូមសាកសួរអំពីការផ្ដល់ជូនប្រូម៉ូសិនពិសេសៗនៅថ្ងៃនេះ៕
សម្រាប់ព័ត៌មានលម្អិត ៖ https://www.facebook.com/events/1992999957642271/
ចែករំលែកព័តមាននេះ