រាជធានីភ្នំពេញ ៖ នៅក្នុងពិព័រណ៍ផលិតផលថៃ រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៨-៣១ ខែធ្នូនេះមានផលិតផលល្បីៗជាច្រើនបានចូលរួមតាំងបង្ហាញ និងដាក់លក់ជូនអតិថិជនដែលចូលទស្សនា ក្នុងនោះ Lactasoy ក៏បានចូលរួមទាំងបង្ហាញផលិតផលរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះផងដែរ ដោយមានផលិតផលជាច្រើនមុខដាក់តាំងបង្ហាញលក់ជូនអតិថិជន ។
បើតាមលោក ជឿន ណេម តំណាងទីផ្សារក្រុមហ៊ុនលក់ផលិតផល Lactasoy ប្រចាំប្រទេសកម្ពុជាបានឱ្យដឹងថា ការដាក់តាំងបង្ហាញផលិតផលនៅក្នុងព្រឹត្តិការណ៍នេះមិនមែនដើម្បីលក់យកប្រាក់ចំណេញនោះទេ ផ្ទុយទៅវិញក្រុមហ៊ុននឹងចំណាយថ្លៃដើមជូនអតិថិជនរបស់ខ្លួន ព្រោះក្នុងព្រឹត្តិការណ៍នេះក្រុមហ៊ុនបានលក់បញ្ចុះតម្លៃពិសេសៗនូវរាល់គ្រប់ផលិតផល Lactasoy ។ ការចូលរួមក្នុងព្រឹត្តិការណ៍នេះ គឺដើម្បីឱ្យអតិថិជន និងប្រជាពលរដ្ឋបានស្គាល់កាន់តែច្បាស់ពីផលិតផលរបស់ Lactasoy ហើយអតិថិជនដែលចូលរួមទស្សនាក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ ក៏អាចមកទទួលទានភេសជ្ជៈLactasoy ដោយមិនគិតថ្លៃនៅក្នុងស្តង់តាំងបង្ហាញផងដែរ ។
លោកបន្តថា តាមការកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ឃើញថា អតិថិជនមានការចាប់អារម្មណ៍ខ្លាំងទៅលើផលិតផលដែលដាក់តាំងបង្ហាញ ហើយក្នុងនោះក៏មានអតិថិជនជាច្រើនបានទិញផលិតផល Lactasoy យកទៅផ្ទះផងដែរ ។
លោកជឿន ណេម បានបញ្ជាក់ថា ផលិតផល Lactasoy ជាប្រភេទភេសជ្ជៈបំប៉នមួយ ដែលអាចទទួលទានបានគ្រប់វ័យ ។ ដោយឡែកចំពោះកុមារក៏អាចទទួលទានបានដែរ តែត្រូវមានអាយុចាប់ពីជាង១ឆ្នាំឡើងទៅ ព្រោះកុមារដែលមាននៅក្មេងពេក បើទទួលទានអាចនាំអោយប៉ះពាល់ដល់ក្រពះរបស់គេ ។
គួរបញ្ជាក់ថា ផលិតផល Lactasoy ដែលបាននិងកំពុងចរាចរនៅលើពីផ្សារប្រទេសកម្ពុជា ជាប្រភេទ ទឹកដោះគោ និងទឹកសណ្ដែក ដែលមាន៦រសជាតិ ក្នុងនោះរួមមានរសជាតិតែបៃតង រសជាតិសូកូឡា រសជាតិល្ងខ្មៅ រសជាតិកាល់ស្យូម រសជាតិទឹកសណ្ដែក និងរសជាតិ Collagen ៕
ចែករំលែកព័តមាននេះ