កម្រិតអាស៊ីតអ៊ុយរិកខ្ពស់នៅក្នុងឈាម(hyperuricemia) គឺជាការកើនឡើងកំហាប់នៃអាស៊ីតអ៊ុយរិកនៅក្នុងឈាម ។ អាស៊ីតអ៊ុយរិក គឺជាផលិតផលកាកសំណល់អំឡុងពេលបំបែក purine ដែលជាសារធាតុមួយនៅក្នុងអាហារជាច្រើន ។ ជាធម្មតាអាស៊ីតអ៊ុយរិកចរន្តក្នុងឈាម ឆ្លងកាត់តម្រងនោម និងត្រូវបានបញ្ចេញចោលតាមទឹកនោម ។ កម្រិតអាស៊ីតអ៊ុយរិកខ្ពស់ មិនអាចបណ្តាលឲ្យមានបញ្ហានោះទេ ។
ទោះជាយ៉ាងណាក៏ដោយ, មនុស្សមួយចំនួនវិវឍ្ឍទៅជាជំងឺរលាកសន្លាក់ឆ្អឹង, ក្រួសក្នុងតម្រងនោម ឬខ្សោយតម្រងនោមដោយសារការកើនឡើងអាស៊ីតអ៊ុយរិកនេះ ។ ការកើនឡើងអាស៊ីតអ៊ុយរិក អាចលេចឡើងមុននឹងការវិវឍ្ឍមានជំងឺលើសឈាម, ជំងឺបេះដូង ឬជំងឺខ្សោយតម្រងនោមរុំារ៉ៃ ។ ប៉ុន្តែវាមិនទាន់ច្បាស់នៅឡើយទេ ថាតើការកើនឡើងអាស៊ីតអ៊ុយរិកគឺជាមូលហេតុផ្ទាល់ ឬគ្រាន់តែជារោគសញ្ញានៃជំងឺទាំងនេះនោះទេ ។
មូលហេតុ
ការកើនឡើងអាស៊ីតអ៊ុយរិក អាចត្រូវបានបណ្តាលមកដោយសារការផលិតច្រើនពេកនូវអាស៊ីតអ៊ុយរិក ឬការបញ្ចេញចោលតាមទឹកនោមតិចពេកនូវអាស៊ីតអ៊ុយរិក ។
កត្តាដែលអាចបណ្តាលឲ្យកំហាប់នៃអាស៊ីតអ៊ុយរិកនៅក្នុងឈាមកើនឡើងរួមមាន៖
•ថ្នាំបញ្ចុះទឹកនោម
•ការទទួលទានជាតិស្រវឹងច្រើនពេក
•ការទទួលទានជាតិកាហ្វេអ៊ីនច្រើនពេក
•កត្តាតំណពូជ
•ជំងឺ Hodgkin’s disease
•ជំងឺថយចុះអរម៉ូនទីរ៉ូអ៊ីតក្នុងឈាម
•មហារីកឈាម(Leukemia)
•ភាពធាត់
•ជំងឺស្បែកPsoriasis
•អាហារដែលសម្បូរសារធាតុpurineដូចជាសាច់គ្រឿងក្នុងដូចជាថ្លើម
•ថ្នាំដែលប្រឆាំងនឹងប្រព័ន្ឋភាពស៊ាំ
នៅពេលណាដែលទៅជួបគ្រូពេទ្យ
អាស៊ីតកើនឡើងជាធម្មតាត្រូវបានរកឃើញនៅពេលដែលគ្រូពេទ្យស្នើសុំធ្វើតេស្ត ដើម្បីជួយក្នុងការរករោគវិនិច្ឆ័យនៃជំងឺមួយដែលអ្នកធ្លាប់មានរួចមកហើយ ។ ជួនកាលវាត្រូវបានរកឃើញដោយចៃដន្យ ។
សូមនិយាយជាមួយគ្រូពេទ្យអំពីលទ្ធផលទាំងនេះ ។ ការកើនឡើងនៃអាស៊ីតអ៊ុយរិក និងលទ្ធផលដែលបានពីតេស្តដទៃទៀត អាចចង្អុលបង្ហាញមូលហេតុនៃជំងឺរបស់អ្នក ឬគ្រូពេទ្យអាចសំណូមពរឲ្យមានការធ្វើតេស្តដទៃទៀត ដើម្បីវាយតម្លៃ ឬបញ្ជាក់រោគវិនិច្ឆ័យ ។
ប្រសិនបើអ្នកព្រួយបារម្ភថា ថ្នាំរបស់អ្នកអាចបណ្តាលឲ្យមានអាស៊ីតអ៊ុយរិកកើនឡើង, សូមបន្តនូវការលេបថ្នាំរបស់អ្នក ។ សូមកុំប្តូរថ្នាំរបស់អ្នកដោយគ្មានការពិភាក្សាជាមួយ
គ្រូពេទ្យ ៕
ចែករំលែកព័តមាននេះ