ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​រក​ចំណូល​បាន​ច្រើនជាងគេ​ប្រចាំឆ្នាំ​2017

6 ឆ្នាំ មុន

ទស្សនាវដ្តី​«Forbes»​បាន​បង្ហាញ​ប្រាក់​ចំណូល​របស់​តារា​ស្រី ល្បី​ៗ​ក្នុង​រយៈពេល​១​ឆ្នាំ​កន្លង​មក ចំណាត់ថ្នាក់​ទី​១​បាន​ទៅ​លើ​នាង​ប៊ី​យ៉ុ​ន សេ ។ ចំណែក​នាង​ថៃ​ល័​រ ស្វ៊ី​ហ្វ ជា​អតីត​ចំណាត់ថ្នាក់​ទី​១​ធ្លាក់​ទៅ​លំដាប់​ទី​៣ ។ តាម​ការ​ប៉ាន់​ប្រមាណ​ពី​ប្រាក់​ចំណូល​របស់​តារា​ស្រី…

ទស្សនាវដ្តី​«Forbes»​បាន​បង្ហាញ​ប្រាក់​ចំណូល​របស់​តារា​ស្រី ល្បី​ៗ​ក្នុង​រយៈពេល​១​ឆ្នាំ​កន្លង​មក ចំណាត់ថ្នាក់​ទី​១​បាន​ទៅ​លើ​នាង​ប៊ី​យ៉ុ​ន សេ ។ ចំណែក​នាង​ថៃ​ល័​រ ស្វ៊ី​ហ្វ ជា​អតីត​ចំណាត់ថ្នាក់​ទី​១​ធ្លាក់​ទៅ​លំដាប់​ទី​៣ ។

តាម​ការ​ប៉ាន់​ប្រមាណ​ពី​ប្រាក់​ចំណូល​របស់​តារា​ស្រី ល្បី​ៗ​នៅ​លើ​ពិភពលោក​ក្នុង​អំឡុង​ពី​ខែមិថុនា ២០១៦ ដល់​មិថុនា​២០១៧ ឃើញ​ថា​នាង​ប៊ី​យ៉ុ​ន សេ អាច​រក​ចំណូល​បាន​ច្រើន​ដល់​ទៅ​១០៥​លាន​ដុល្លារ ពី​ការ​លក់​បទ​ចម្រៀង​«Lemonade» រួម​ទាំង​តន្ត្រី​ទេស​ចរណ៍​«Formation»​ដែល​លក់​សំបុត្រ​បាន​ច្រើន ។

ចំណាត់ថ្នាក់​ទី​២​គឺ​តារា​ជនជាតិ​អង់គ្លេស​នាង​Adele ជា​ម្ចាស់​ចំណូល​៦៩​លាន​ដុល្លារ ខណៈ​ពេល​អ្នកគាំទ្រ​ក្នុង​មជ្ឈដ្ឋាន​សិល្បៈ​ចម្រៀង​បាន​កោតសរសើរ​ថា​នាង​ជា​សិល្ប​ការិនី​ដែល​មនុស្ស​គ្រប់​រូប​ពេញចិត្ត ។

លំដាប់​ទី​៣​គឺ​នាង​ថៃ​ល័​រ ស្វ៊ី​ហ្វ មាន​ចំណូល​៤៤​លាន​ដុល្លារ ប៉ុន្តែ​ចំណូល​នោះ​មិន​បាន​រួម​បញ្ចូល​ចំណូល​ពី​តន្ត្រី​ទេសចរណ៍​ឡើយ ។

ចំណាត់ថ្នាក់​ទី​៤ បាន​ទៅ​លើ​នាង​សេ​លី​ន ឌី​អុ​ន ជា​ជនជាតិ​កា​ណា​ដា​រក​ចំណូល​បាន​៤២​លាន​ដុល្លារ ។

លំដាប់ថ្នាក់​ទី​៦ និង​ទី​៧​បាន​ទៅ​នាង​ជេ​ន្នី​ហ្វ៊ើ ឡូ​ប៉េ​ស ចំនួន​៣៨​លាន​ដុល្លារ ។  នាង​ដល​លី ផា​តុ​ន​៣៧​លាន​ដុល្លារ និង​នាង​រី​អាន​ណា​៣៦​លាន​ដុល្លារ ។ ចំណាត់ថ្នាក់​ពី​ទី​៨ ទី​៩ និង​ទី​១០ បាន​ទៅ​លើ​នាង​ប្រ៊ី​ដ​នី ស្បៀ​រ រក​ចំណូល​បាន​៣៤​លាន​ដុល្លារ ។ នាង​ខេ​ធី ភែ​រី មាន​ចំណូល​៣៣​លាន​ដុល្លារ ។ សិល្ប​ការិនី​ប្រ​វ​តិ្ត​សាស្ត្រ​អាយុ​៧៥​ឆ្នាំ នាង​បា​ប្រា ស្ត្រៃ​សេន មាន​ចំណូល​៣០​លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ