ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Miss Global 2017​ ចង់​ចំណាយពេល​នៅ​កម្ពុជា​ធ្វើ​សកម្មភាព​មនុស្សធម៌

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ វិច្ឆិកា ឆ្នាំ​២០១៧ បវរកញ្ញា Miss Global 2017 ដែល​ទើបតែ​ទទួល​ជ័យ​លា​ភី​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក…

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ វិច្ឆិកា ឆ្នាំ​២០១៧ បវរកញ្ញា Miss Global 2017 ដែល​ទើបតែ​ទទួល​ជ័យ​លា​ភី​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក បាន​ទៅ​ធ្វើ​សកម្មភាព​មនុស្ស​ធម៌​នៅ​អង្គការ​«​លើក​ស្ទួយ​ប្រជាពលរដ្ឋ​» អតីត​តំបន់​ចាក់សំរាម ស្ទឹង​មាន​ជ័យ រាជធានី​ភ្នំពេញ ។

Miss Global 2017 ជនជាតិ​ប្រេ​ស៊ីល​កញ្ញា​Barbara Vitorelli និង Miss Global 2015 ចំណាត់ថ្នាក់​លេខ​៣ កញ្ញា​Geri Donchera ពី​ប្រទេស​ប៊ុល​ហ្គា​រី​បាន​ចូលរួម​កម្មវិធី​តាម​ការ​រៀបចំ​ពី​ក្រុមហ៊ុន​ទឹក​ពិសា​អេ​រ៉ូ​ទិច ដោយ​បាន​ចែក​អំណោយ​ដល់​កុមារ និង​ប្រគល់​រថយន្ត​ជូន​ដល់​អង្គការ​តាម​រយៈ​លោក​ជំទាវ​វណ្ណ លុយ ។ កញ្ញា Barbara Vitorelli បាន​ថ្លែង​ថា​នាង និង​អ្នក​រៀបចំ​កម្មវិធី​បវរកញ្ញា​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ទឹកបរិសុទ្ធ​អេ​រ៉ូ​ទិច​មាន​អំណោយ​ខ្លះ​ចែក​ជូន​ដល់​កុមារ​រស់នៅ​អង្គការ​នោះ ។ នាង​និយាយ​ថា «​នាង​ខ្ញុំ​សប្បាយ​ចិត្តបាន​ជួប ប្អូន​ៗ​កុមារ​ដែល​ក្រីក្រ អាណាព្យាបាល​ជា​អ្នក​រើស​សំរាម ហើយ​ខ្លះ​ទៀត​គ្មាន​ឳ​ពុក​ម្តាយ​គួរ​ឱ្យ​អាណិត ។ កុមារ​នៅ​មាន​អនាគត​វែង​ឆ្ងាយ ហើយ​អាច​ផ្លាស់​ប្តូរ ប្អូន​ៗ​ក្លាយជា​ធនធានមនុស្ស​ថ្មី​បាន កាលណា​គាត់​រៀនសូត្រ​ចេះ​ដឹង​មាន​អ្នក​អប់រំ ។ ក្រោយ​ជាប់​ឈ្មោះ​បវរកញ្ញា​ឯក​មក​នាង​ខ្ញុំ​ពិតជា​ដក់អារម្មណ៍​ចង់​បន្ត​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​បាន​យូរ​ទៀត​ដើម្បី​បង្កើត​សកម្មភាព​មនុស្សធម៌​បាន​ច្រើន​រូប​ភាព»។

អំណោយ​ដែល​កុមារ​ទទួល​បាន​នា​ឱកាស​នោះ ម្នាក់​ៗ២​ម៉ឺន​រៀល នំ សៀវភៅ ទឹកដោះគោ ប៊ិក និង​បាយ​ឆា​យ៉ាង​ចូ​វ​ម្នាក់​១​ប្រអប់ ។

អ្នកស្រី​វណ្ណ លុយ ប្រធាន​ក្រុមហ៊ុន​ទឹកបរិសុទ្ធ​អេ​រ៉ូ​ទិច​សប្បាយ​រីករាយ​ដែល​បាន​សហ​ការ​ជាមួយ​ក្រុម​បវរកញ្ញា​ទៅ​សួរសុខទុក្ខ​កុមារ​កម្ពុជា ។ ជា​មោទនភាព​មួយ​ដែល​កម្ពុជា​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រឡង​បវរកញ្ញា​នេះ​ឡើង វា​ដូច​ជា​ការ​ផ្សព្វផ្សាយ​វិស័យ​ទេស​ចរណ៍​មួយ​ចំណែក​ដែរ ។

លោកស្រី​នួន ភិ​មាន ស្ថាបនិក​អង្គការ​លើក​ស្ទួយ​ប្រជាពលរដ្ឋ​បាន​ថ្លែង​ថា ភាគច្រើន​កុមារ​ជា​អ្នក​ក្រីក្រ អ្នកខ្លះ​រើស​សំរាម ខ្លះ​មាន​ម្តាយ​ឬ​ឳ​ពុក​ធ្វើការ​នៅ​ថៃ ។ ពួក​គេ​មាន​សិ​ទ្ឋិ​ទទួល​ការ​អប់រំ​ផ្នែក​ភាសា​អង់គ្លេស ហើយ​ភាសា​ខ្មែរ​តាម​កម្មវិធី​ក្រសួង​អប់រំ ។

បវរកញ្ញា​ទាំង​ពីរ​នាក់​បាន​ចែក​អំណោយ​បន្ថែម​ពីលើ​លោក​ជំទាវ​វណ្ណ លុយ ដែល​ផ្តល់​ជូន​រថយន្ត​មួយ​គ្រឿង​សម្រាប់​ដឹក​កុមារ​៣០០​នាក់​ពី​មណ្ឌល​ក្បែរ​ព្រៃ​ស​ទៅ​រៀន​នៅ​ស្ទឹង​មាន​ជ័យ ។

កុមារ​រៀន​នៅ​អង្គការ សរុប​១៥០០​នាក់​ដោយ​សាលា​ទទួល​រ៉ាប់រង​ខោអាវ អាហារ និង​សម្ភារ​សិក្សា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ