ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាក​សព​អ្នក​​នាង​​សាន ស្រី​ឡៃ តម្កល់​ធ្វើបុណ្យ ក្រោម​សំឡេង​​យំសោក​​សៅ​​បំផុត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​១៧ តុលា នេះ សាកសព​អ្នក​​នាង​​សាន ស្រី​ឡៃ

រាជធានី​ភ្នំពេញ ​៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​១៧ តុលា នេះ សាកសព​អ្នក​​នាង​​សាន ស្រី​ឡៃ ​កំពុង​​ត្រូវ​បាន​តម្កល់​​នៅ​ក្នុង​វត្ត​សែន​​សុខ ស្ថិត​ក្នុង​សង្កាត់​ឃ្មួ​ញ ដោយ​មិន​ទាន់​បាន​លើក​​ដាក់​ក្នុង​មឈូស​នៅឡើយ ខណៈ​​ព្រះ​សង្ឃ​​បាន​សូត្រធម៌​​​​ផង​​ដែរ ។

ស្ថិត​ក្នុង​ពិធីបុណ្យ​​សព​​របស់​អ្នក​នាង​សាន ស្រី​ឡៃ នា​ព្រឹក​ថ្ងៃ​ដដែល​នេះ គេ​បានឃើញ​វត្តមាន​អ្នក​ច​ន ច័ន្ទ​លក្ខណា ព្រមទាំង​តារា​មួយ​ចំនួន​ទៀត បាន​​ចូលរួម​ក្នុង​ពិធីបុណ្យ​ទាំងព្រលឹម​ ។ គួរ​បញ្ជាក់​ថា អ្នក​នាង​សាន ស្រី​ឡៃ មាន​អាយុ​២៦​ឆ្នាំ នាងជាកូនច្បង ក្នុង​ចំណោ​មបងប្អូន៤នាក់ ហើយនាងក៏​ជា​អតីត​បេក្ខភាព The Voice Cambodia រដូវ​កាល​ទី​២ និង​ជា​កូន​របស់​អ្នក​នាង​ពេជ្រ សោភា ។ ដោយឡែក ​បុរស​ឃាតករ​ជា​ប្តី​ដែល​បាញ់​សម្លាប់នាង និងបាញ់​​​ខ្លួនឯង​ដែរនេះ មាន​ឈ្មោះ​ជ័យ រិ​ន ជា​មន្ត្រីគយ​ ធ្លាប់​មាន​ប្រពន្ធ​-​កូន​រួច​ទៅ​​ហើយ ។

បើតាម​​ស្ត្រី​ឈ្មោះ​ឡុ​ង ច​ន្ធី អាយុ​៤៦​ឆ្នាំ ដែល​ជា​ត្រូវ​ម្តាយបង្កើត​អ្នក​នាង​សាន ស្រី​ឡៃ បានឱ្យ​កោះសន្តិភាព​ដឹង​ថា កូនស្រី (​សាន​ ស្រី​ឡៃ​) និង​ប្តី​​នេះ គឺ​បាន​រួមរស់​ជាមួយ​គ្នា​រយៈពេល​ជិត​១០​ឆ្នាំ​មក​ហើយ ដោយ​ពួក​គេ​ទទួល​បានកូន​ប្រុស​២​នាក់ ម្នាក់​អាយុ​៤​ឆ្នាំ និង​ម្នាក់​ទៀ​ត​​៨​ឆ្នាំ ។ ម្តាយ​បន្ត​ថា ប៉ុន្តែ​ជិត​១​ឆ្នាំ​មក​ហើយ ដែល​ប្តី​-​ប្រពន្ធ​ទាំង​ពីរ​មាន​ភាពរកាំរកូស​ជា​និច្ច ដោយ​ឈ្លោះ​គ្នា​ជា​ញឹកញាប់​រហូត​បាន​បែកផ្លូវ​គ្នា​ទៀត​ផង តែ​មិន​បាន​លែងលះ​នោះ​ទេ ។ លុះ​មួយ​រយៈ​នេះ ឃើញ​ប្តី​ចេះ​តែម​ករក​នាង និង​ចង់​ផ្សះផ្សា​គ្នា​វិញ​ផង​ដែរ ហើយ​គាត់​មិនដឹង​ថា ប្តី​ដែល​ជា​កូនប្រសា​រូប​នេះ ហ៊ាន​ធ្វើ​ដល់​ថ្នាក់​នេះ​ទេ ។

ប្រភព​ចុង​ក្រោយ​បានឱ្យ​ដឹង​ថា បើ​គ្មាន​អ្វី​ប្រែ​ប្រែ​នោះ​ទេ សាក​សព​អ្នក​នាង​សាន ស្រី​ឡៃ នឹង​បូជា​នៅ​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​១៨​តុលា ស្អែក​នេះ ដោយ​ចាត់ចែង​ពិធីបុណ្យទាំងស្រុង គឺ​ខាងហង្ស មាស ​ជាអ្នកទទួល​ខុសត្រូវទាំងអស់​ ។