លោកណូយ វ៉ាន់ណេត ចេញមកបដិសេធការប្រមាថជីវិតលោក…
រាជធានីភ្នពេញ ៖ តារាចម្រៀង លោកណូយ វ៉ាន់ណេត បានចេញមកបដិសេធភ្លាមៗ
រាជធានីភ្នពេញ ៖ តារាចម្រៀង លោកណូយ វ៉ាន់ណេត បានចេញមកបដិសេធភ្លាមៗ
រាជធានីភ្នពេញ ៖ តារាចម្រៀង លោកណូយ វ៉ាន់ណេត បានចេញមកបដិសេធភ្លាមៗ ពីដំណឹងទទួលមរណភាពក្រោយទៅព្យាបាលនៅសុរិន្ទ ប្រទេសថៃ តាមបណ្តាញសង្គមហ្វេសបុកនាថ្ងៃទី១២ កញ្ញា នេះ ក្រោយលោកបានជួបគ្រោះថ្នាក់ចរាចរណ៍នោះ។
លោកណូយ វ៉ាន់ណេត បានចាត់ទុកដំណឹងដ៏គ្រោធគ្រាតនេះ ជាការប្រមាថអាយុជីវិតរបស់លោកយ៉ាងធ្ងន់ធ្ងរ ក្នុងពេលដែលលោកបានចេញពីមន្ទីរពេទ្យ ក្រោយពីអាការៈរបួសបានធូស្រាលវិញ ។
តាមគណនីហ្វេសប៊ុករបស់លោកណូយ វ៉ាន់ណេតបានសរសេរថា «ជីវិតខ្ញុំ ពិតរស់សារជាថ្មីទឹកដោះម្តាយថ្លៃម៉ារមីរក្សា មិនមែនដូចពាក្យមនុស្សដែលមុសារប្រម៉ាតសង្ខារមិនខ្លាចបុណ្យបាប ខ្ញុំបានចេញពីសុរិន្ទព្រឹកនេះ» ។
គួរបញ្ជាក់ថា តារាចំរៀង លោកណូយ វ៉ាន់ណេត បានចេញដំណើរទៅព្យាបាលរបួសនៅមន្ទីពេទ្យនៃខេត្តសុរិន្ទ ប្រទេសថៃ កាលពីថ្ងៃអាទិត្យកន្លងសប្តាហ៍មុន ។ បន្ទាប់ពីលោករងគ្រោះថ្នាក់ចរាចរណ៍កាល់ពីយប់ថ្ងៃទី៩ កញ្ញា នៅផ្លូវជាតិលេខ៤ ។ មូលហេតុដែលលោកត្រូវចាកចេញទៅព្យាបាលនៅខេត្តសុរិន្ទ ដោយសារតែលោកធ្វើទុក្ខឈឺក្បាលខ្លាំងពេកពីបាកទ្រាំ ។
ចែករំលែកព័តមាននេះ