ល្បឿនស្កូបពីព្រលះ XR ពេញទំហឹងស្លា.ប់នៅនឹងកន្លែង
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូបត់ឆ្លងទទឹងផ្លូវមិនប្រយ័ត្នក៏ត្រូវម៉ូតូមួយគ្រឿងទៀតជិះដោយបុរស២នាក់
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូបត់ឆ្លងទទឹងផ្លូវមិនប្រយ័ត្នក៏ត្រូវម៉ូតូមួយគ្រឿងទៀតជិះដោយបុរស២នាក់
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូបត់ឆ្លងទទឹងផ្លូវមិនប្រយ័ត្នក៏ត្រូវម៉ូតូមួយគ្រឿងទៀតជិះដោយបុរស២នាក់ ធ្វើដំណើរក្នុងទិសដៅស្របគ្នាជ្រុលទៅបុកចំពាក់កណ្តាលពេញទំហឹងបណ្តាលឱ្យមនុស្សស្លាប់ម្នាក់ និងរបួស២នាក់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១០ សីហា តាមផ្លូវជាតិលេខ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។
សពជនរងគ្រោះមានឈ្មោះ សាំង សេងហុង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលក់សាច់គោ ស្នាក់នៅភូមិព្រែកតាពៅ ឃុំដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ជិះម៉ូតូម៉ាកXRធន់តូច ពណ៌ស អត់មានស្លាកលេខ ។ ចំណែកអ្នករបួសមានឈ្មោះ ឌឿន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរព្រូឡាន ស្នាក់នៅភូមិព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្តាល រងរបួសធ្ងន់ និងម្នាក់ទៀតមានឈ្មោះ ម៉ៃ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរព្រូឡាន ស្នាក់នៅភូមិព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្តាល ជិះម៉ូតូម៉ាកស្កូបពី ពណ៌ស ពាក់ស្លាកលេខ តាកែវ ១K-៣០២៤ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បានជិះម៉ូតូម៉ាកXR ពណ៌ស អត់មានស្លាកលេខ ធ្វើដំណើរតាមផ្លូវជាតិលេខ២ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុបានបត់ឆ្វេងឆ្លងកាត់ទទឹងផ្លូវស្របពេលនោះដែរក៏ស្រាប់តែមានបុរស២នាក់បានជិះម៉ូតូម៉ាកស្កូបពី ពណ៌ស បានធ្វើដំណើរតាមផ្លូវជាតិលេខ២ ក្នុងទិសដៅស្របគ្នាក្នុងល្បឿនល្បឿន ព្រមទាំង ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកនឹងម៉ូតូដែលកំពុងបត់ឆ្លងទទឹងផ្លូវចំពាក់កណ្តាលម៉ូតូពេញទំហឹងបណ្តាលឱ្យអ្នកជិះម៉ូតូស្កូបពីរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ភ្លាមៗនោះដែរជនរងគ្រោះទាង២នាក់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំណែកម៉ូតូរងការខូចខាតខ្ទេចផ្នែកខាងមុខ ។
ដោយឡែកខាងម៉ូតូដែលជិះម្នាក់ឯងវិញរងរបួសបែកក្បាលហូរឈាមស្លាប់នៅនឹងកន្លែង រថយន្តសង្គ្រោះមិនបានដឹកយកទៅព្យាបាលទេ តែបងប្អូនសាច់ញាតិរបស់ជនរងគ្រោះបានមកដល់កន្លែងកើតហេតុហើយមិនអស់ចិត្តថា ជនរងគ្រោះស្លាប់ ទោះបីជាសមត្ថកិច្ចបានប្រាប់យ៉ាងណាក៏នៅតែមិនអស់ចិត្តហើយបានព្យាយាមលើកសពជនរងគ្រោះដាក់លើម៉ូតូដឹកយកទៅមន្ទីរពេទ្យជ័យជំនះដើម្បីឱ្យគ្រូពេទ្យជួយសង្គ្រោះ ។ ពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយទើបក្រុមគ្រួសារអស់ចិត្ត ។ ក្រោយពេលកើតហេតុសពជនរងគ្រោះត្រូវបានបងប្អូនសាច់ញាតិរបស់ជនរងគ្រោះបានយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ