បើកជើងហោះហើរត្រង់ អ៊ែរអាស៊ី ទីក្រុងកូឡាឡាំពួរមកកាន់ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ នៅព្រលានយន្តហោះអន្តរជាតិ កងកេង ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ នៅព្រលានយន្តហោះអន្តរជាតិ កងកេង ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ នៅព្រលានយន្តហោះអន្តរជាតិ កងកេង ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបើកជើងហោះហើរត្រង់ថ្មីមួយទៀត របស់ក្រុមហ៊ុនអាកាសចរណ៍ AIR ASIA ពីទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី មកកាន់ខេត្តព្រះសីហនុ។ លោក Spencer Lee ជាប្រធានផ្នែកពាណិជ្ជកម្ម ក្រុមហ៊ុនAIR ASIA Berhad បានឲ្យដឹងថា ការបើកជើងហោះហើរត្រង់ថ្មីនេះ បង្ហាញពីការទទួលស្គាល់កាន់តែច្បាស់នៃវិស័យទេសចរណ៍ចម្រុះដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ជាពិសេសតម្រូវការកាន់តែកើនឡើងគោលដៅឆ្នេរសមុទ្ររបស់ព្រះរាជាណាចក្រកម្ពុជា។ លោកបានបន្តថា តាមការហោះហើរជើងទីមួយនេះមានអ្នកដំណើរសរុបចំនួន១៨០នាក់ បានចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុប្រកបដោយជោគជ័យ។
លោកបានបន្តថា ក្រុមហ៊ុនអាកាសចរណ៍ AIR ASIA បើកដំណើរការជើងហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុ និងពីខេត្តព្រះសីហនុទៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្នុងមួយសប្តាហ៍ចំនួនបួនជើង គឺរៀងរាល់ថ្ងៃ ចន្ទ័,ពុធ,សុក្រ,និងថ្ងៃអាទិត្យ។ ចំពោះការពង្រីកសេវាកម្មជើងហោះហើរត្រង់របស់ខ្លួនមកកាន់ប្រទេសកម្ពុជារបស់ក្រុមហ៊ុន AIR ASIA បានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍។ លោក Spencer Lee បាននិយាយបន្តថា យើងមានក្តីរំភើបរីករាយចំពោះជើងហោះហើរដំបូងរបស់យើងមកកាន់ខេត្តព្រះសីហនុ ដែលទទួលបានលទ្ធផលដ៏ជោគជ័យ ជាមួយអ្នកដំណើរពេញយន្តហោះ សម្រាប់ការបើកផ្លូវហោះហើរលើកទី៥០ របស់យើងមកកាន់ប្រទេសកម្ពុជា។ ក្នុងនាមក្រុមហ៊ុនអាកាសចរណ៍អាស៊ានពិតប្រាកដ វានៅតែជាការបេ្តជ្ញាចិត្តរបស់យើង ដើម្បីជួយជម្រុញកិច្ចខិតខំប្រឹងប្រែងវិស័យទេសចរណ៍ទៅកាន់គ្រប់ប្រទេសទាំងអស់ ដែលយើងមានប្រតិបត្តិការជាមួយ ជាពិសេសប្រទេសក្នុងតំបន់។
ក្នុងនោះទីក្រុងឆ្នេរនៅក្នុងប្រទេសកម្ពុជាបានបង្ហាញពីសក្តានុពល និងឱកាសនៃលក្ខខណ្ឌលើវិស័យទេសចរណ៍ជាពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដែលយើងសប្បាយចិត្តចូលរួមចំណែកក្នុងដំណើរឆ្ពោះទៅកាន់ការអភិវឌ្ឍន៍ខេត្តព្រះសីហនុបន្ថែមទៀត។ យើងក៏ចង់យកឱកាសនេះ ដើម្បីអគុណដល់អាកាសយានដ្ឋានកម្ពុជា ក្រសួងទេសចរណ៍កម្ពុជា និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ សម្រាប់ការគាំទ្រយ៉ាងខ្លាំងរបស់ក្រុមហ៊ុនក្នុងការចាប់ផ្តើមនៃការហោះហើរផ្លូវថ្មីនេះឲ្យទទួលបាននូវភាពជោគជ័យបន្តទៀត។ គួររំលឹកផងដែរថា អាកាសយានដ្ឋានអន្តរជាតិ កងកេង ខេត្តព្រះសីហនុ បានទទួលការហោះហើរត្រង់របស់ក្រុមហ៊ុនជាច្រើន មានដូចជាក្រុមហ៊ុន អង្គរអ៊ែរ ហោះហើរមកពីប្រទេសវៀតណាម ក្រុមហ៊ុនអាកាសចរណ៦ស៊ីងហ្គាពួរ ទីក្រុងជាំងស៊ូ (ប្រទេសចិន) ហើយសង្ឃឹមថា នឹងមានជើងហោះហើរត្រង់មកពីប្រទេសជាច្រើនទៀតក្នុងតំបន់ និងលើសកលលោក៕
ចែករំលែកព័តមាននេះ