ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

EZECOM ឈ្នះ​ពានរង្វាន់​អ្នក​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​ល្អ​បំផុត​សម្រាប់​ឆ្នាំ​២០១៧

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ – ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​លំដាប់​ខ្ពស់​នៅ​កម្ពុជា EZECOM បាន​ឈ្នះ​ពានរង្វាន់​អ្នក​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​ដ៏​ល្អ​បំផុត​សម្រាប់​ពាណិជ្ជកម្ម (Best Internet Service Provider for Business) ក្នុង​ប្រទេស​កម្ពុជា នៅ

រាជធានី​ភ្នំពេញ – ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​លំដាប់​ខ្ពស់​នៅ​កម្ពុជា EZECOM បាន​ឈ្នះ​ពានរង្វាន់​អ្នក​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​ដ៏​ល្អ​បំផុត​សម្រាប់​ពាណិជ្ជកម្ម (Best Internet Service Provider for Business) ក្នុង​ប្រទេស​កម្ពុជា នៅ​ក្នុង​វេទិកា 4G LTE ដែល​ត្រូវ​បាន​ប្រារព្ធ​ឡើង​ដោយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​រៀបចំ​ឡើង​ដោយ International Data Group (IDG) នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ​។

ពានរង្វាន់​នេះ ជា​ពានរង្វាន់​ទី​មួយ​ក្នុង​ប្រទេស​កម្ពុជា និង​ត្រូវ​បាន​ជ្រើសតាំង​ដោយ​ការ​សិក្សា​ស្រាវជ្រាវ​ពី IDG និង​របាយការណ៍​ក្នុង​វេទិកា 4G LTE​។

ឧកញ៉ា ផូ​ល ប្លែន​ហរ​ហ្គែ​ន នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន EZECOM បាន​មាន​ប្រសាសន៍​ថា​៖ «ក្នុង​នាម​ជា​ជ័យ​លា​ភី​ពានរង្វាន់​អ្នក​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​ដ៏​ល្អ​បំផុត​សម្រាប់​អាជីវកម្ម​ឆ្នាំ​២០១៧ យើង​មាន​មោទនភាព​យ៉ាង​ខ្លាំង​ចំពោះ​សមិទ្ធផល​មួយ​នេះ ព្រោះ​វាស​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​យកចិត្តទុកដាក់​របស់​យើង​ក្នុង​ការ​ផ្តល់​សេវាកម្ម​ប្រកបដោយ​គុណភាព​ល្អ​បំផុត ព្រមទាំង​ការ​ចូលរួម​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​»។ «​ការ​ខិតខំ​ប្រឹងប្រែង​នេះ បាន​ជួយ​បង្កើន​សេវាកម្ម​ផ្នែក​សហគ្រាស​របស់ EZECOM និង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​កំណើន​​ប្រាក់​ចំណូល​ផង​ដែរ​»។​

ឥឡូវនេះ​យើង​មាន​បណ្តាញ​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ប្រវែង ១២៤០០​គីឡូម៉ែត្រ​ដែល​គ្របដណ្ដប់ ៩៩% ទូ​ទាំង​ប្រទេស​។ EZECOM ផ្តល់​ជូន​នូវ​មជ្ឈមណ្ឌល​ទិន្នន័យ​លំដាប់​ពិភពលោក និង​សេវាកម្ម​ផ្សេង​ៗ​ទៀត​សម្រាប់​បំពេញតម្រូវការ​សហគ្រាស​។ លើស​ពី​នេះ​ទៀត EZECOM ផ្តល់​ជូន​នូវ​សេវា​អ៊ីនធឺណិត​ស្តង់ដារ​អន្តរជាតិ ដែល​គួរ​ឲ្យ​ជឿ​ទុកចិត្ត​សម្រាប់​អាជីវកម្ម​និ ង​សហគមន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ឧកញ៉ា ផូ​ល ប្លែន​ហរ​ហ្គែ​ន បាន​បន្ថែម​ថា​៖ «​ដោយ​សេវាកម្ម​របស់​យើង​មានការ​រីក​ចម្រើន យើង​មាន​បំណង​ក្នុង​ការ​នាំ​យក​សេវាកម្ម​របស់​យើង​ទៅ​តំបន់​ជនបទ ប៉ុន្តែ​គម្រោង​នេះ​ទាមទារ​ឲ្យ​មានកំ​លាំង​ពលកម្ម និង​ធនធាន​បន្ថែម​ទៀត​។ លើស​ពី​នេះ យើង​បាន​ជួប​ប្រទះ​នូវ​តម្លៃ​ប្រកួតប្រជែង ដោយសារ​តែ​កំណើន​ទីផ្សារ​និង​ចំនួន​ដៃគូ​ប្រកួតប្រជែង» ។​

EZECOM បាន​សម្រេច​សមិទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​សម្រាប់​ឆ្នាំ​២០១៧ គឺ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ខ្សែ​កា​ប្លិ័​ក្រោម​បាតសមុទ្រ ម៉ា​ឡេ​ស៊ី​-​កម្ពុជា​-​ថៃ (MCT) ដែល​ជា​សមិទ្ធផល​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​។ ប្រព័ន្ធ​ខ្សែ​កា​ប្លិ័​ក្រោម​បាតសមុទ្រ MCT មាន​វិសាលភាព​ប្រមាណ ១៣០០ គីឡូម៉ែត្រ អនុញ្ញាត​ឲ្យ​កម្ពុជា​ទទួលផល​ចំណេញ​ពី​ការ​កើនឡើង​នៃ​ទិន្នន័យ ត​ភ្ជាប់​កម្ពុជា​ទៅ​កាន់​ពិភពលោក​តាម​រយៈ​ប្រទេស​ម៉ា​ឡេ​ស៊ី​និង​ថៃ រួម​ទាំង​បង្កើន​សមត្ថភាព​ទំនាក់ទំនង​និង​ធ្វើ​ឲ្យ​តម្លៃ​សេវាកម្ម​ក្នុង​ប្រទេស​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។