រាជធានីភ្នំពេញ ៖ កញ្ញាហ៊ិន ច័ន្ទនិរ័ត្ន បានព្រមាននឹងចាត់វិធានការតាមផ្លូវច្បាប់លើបុរសម្នាក់ ប្រសិនបើបុរសនៅតែបន្តប្រើប្រាស់ពាក្យសម្តីបែបញុះញង់ និងបរិហារកេរ្តិ៍រូបនាងតាមហ្វេសប៊ុក ។
ការចេញសារព្រមានរបស់ពិធីការិនី និងតារាសម្តែងហ៊ិន ច័ន្ទនិរ័ត្ន បន្ទាប់ពីហ្វេសប៊ុកបុរសឈ្មោះ «Kang Porchhay» បានShare រូបថតរបស់នាងប៉ុន្មានសន្លឹក ហើយដាក់ឱ្យទស្សន៍ទាយពីម៉ូដែលទូរស័ព្ទដែលនាងថត ។
ជម្លោះនេះកើតឡើងបន្ទាប់ពីហ៊ិន ច័ន្ទនិរ័ត្ន ចូលទៅCommand ដោយចាត់ទុកបុរសនោះចេះដឹងរឿងរបស់នាង ដែលជាម្ចាស់រូបថតទាំងនោះ ។
ការចូលទៅ Command របស់ហ៊ិន ច័ន្ទនិរ័ត្ន ធ្វើឲ្យឈ្មោះ Kang Porchhay ខឹងក៏បង្ហោះសារតបតដោយប្រើពាក្យមិនគប្បីលើនាង រហូតក្លាយជាជម្លោះពេញហ្វេសប៊ុក ។
ពាក្យសម្តីដែលបុរសនោះសរសេរបង្ហោះថា «ធ្វើជាមនុស្សកុំឲ្យទឹកលុយទិញក្បាលពេក គ្រាន់តែShare សួរថាបើកកាមេរ៉ាម៉ាកអីសោះ ខុសដែរមែន RIP Star» ។
ហ៊ិន ច័ន្ទនិរ័ត្ន បានតបវិញថា «នាងខ្ញុំហ៊ិន ច័ន្ទនិរ័ត្ន សុំធ្វើការបកស្រាយលើសារព័ត៌មានដែលថានាងខ្ញុំបានប្រើពាក្យសម្តីមិនសមរម្យទៅលើអ្នកគាំទ្រ ។ មូលហេតុរឿង មានហេតុនិងផល បើទំពក់មិនទៅផ្លែព្នៅក៏មិនមកដែរ ។ ក្នុងនាមលោកជាមនុស្សប្រុសម្នាក់ដែលប្រើពាក្យមិនសមរម្យ មកលើនាងខ្ញុំជានារីទន់ខ្សោយ ដែលលោកបានpost មើលងាយ និងប្រមាថជាទីបំផុតមកដល់រូបនាងខ្ញុំ ។
ចង់សួរថាលោក មានបំណងអ្វីឱ្យប្រាកដ …? ខណៈពេលដែលនាងខ្ញុំមិនបានជេរប្រមាថលើលោកសូម្បីតែបន្តិច … ប៉ុន្តែលោកបានផ្សព្វផ្សាយពត៌មានបំផុសបំផុល និងបង្ខូចកេរ្តិ៍ឈ្មោះរបស់នាងខ្ញុំ ដោយប្រកាន់ជំហ ។ ថាខ្លួនឯងធ្វើទង្វើត្រឹមត្រូវ ស្របពេលដែលកំពុងតែមានគោលបំណងអ្វីមកលើរូបថតនាងខ្ញុំ ដូច្នេះសូមបងប្អូនអាចធ្វើការពិចារណាលើទង្វើរបស់គាត់ដោយនាងខ្ញុំមិនទាន់បានបកស្រាយអ្វីទាំងអស់ ។
ចម្ងល់ដែលបងប្អូនឆ្ងល់ នាងខ្ញុំសូមធ្វើការបកស្រាយត្រឹមតែប៉ុណ្ណឹង ចំពោះរឿងនេះនាងខ្ញុំក៏សូមបញ្ចប់ត្រឹមពេលនេះដែរ បើសិនបុគ្គលម្នាក់នោះនៅតែព្យាយាមបំផុសបំផុល និង ញុះញង់ បរិហារកេរ្តិ៍ឈ្មោះនាងខ្ញុំទៀត … នាងខ្ញុំនឹងចាត់វិធានការតាមផ្លូវច្បាប់» ។
ម្ចាស់ហ្វេសប៊ុកឈ្មោះ Kang Porchhay នៅតែអះអាងថា អ្វីដែលគេធ្វើនេះគឺមិនខុសឆ្គងទេ ដោយសារសំអាងថា គ្រាន់ជាអ្នកចែកចាយបន្តដោយសារតែឃើញរូបភាពរបស់ហ៊ិន ច័ន្ទនិរ័តុ្ន ស្រស់ស្អាត គ្មានគោលបំណងអ្វីផ្សេងឡើយ ៕
ចែករំលែកព័តមាននេះ