រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ បានប្រកាសសាលក្រមផ្តន្ទាទោស លើជនជាតិម៉ាឡេស៊ីម្នាក់ និងជនជាតិចិនម្នាក់ ដាក់ពន្ធនាគារ ក្នុងម្នាក់អស់មួយជីវិត ពាក់ពន្ធករណីដឹកជញ្ជូន និងជួញដូរគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់ ។
សាលក្រមបានប្រកាសដោយលោក លី សុខលេង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ដែលផ្តន្ទាទោសឈ្នោះ AHMAD JOHARI CHUNG ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិម៉ាឡេស៊ី និងម្នាក់ទៀតឈ្មោះ ជូ ជុងតុង ជនជាតិចិន ដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់ចូលថវិការរដ្ឋម្នាក់៨០លានរៀល ។ គួរបញ្ជាក់ថា បទល្មើសរក្សាទុក និងដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់នេះ ជនជាប់ចោទជនជាតិម៉ាឡេស៊ី បានប្រព្រឹត្តនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នឹងដកហូតថ្នាំញៀនបានចំនួន១០៦៨.៦១ក្រាម (ជាង១គីឡូក្រាម) ប្រភេទហេរ៉ូអ៊ីន ។ សាលក្រមនេះប្រកាសជាសាធារណៈ និងកំបាំងមុខជនជាប់ចោទឈ្មោះ ជូ ជុងតុង ជនជាតិចិន ។ សំណុំរឿងនេះត្រូវបានសាលាដំបូងលើកយកមកបើសវនាការ កាលពីថ្ងៃទី១១ ខែឧសភា ថ្មីៗនះ ដោយជនជាប់ចោទឈ្នោះ AHMAD JOHARI CHUNG ជាជនជាតិម៉ាឡេស៊ី បានឆ្លើយទទួលស្គាល់ថា ពេលសមត្ថកិច្ចឃាត់ខ្លួននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានដកហូតគ្រឿងញៀនពីខ្លួនមែន តែដោយសារឈ្មោះ តុង ជនជាតិចិន បានប្រាប់ខ្លួនថានេះជាម្សៅមី ហើយឲ្យខ្លួនយកទៅកាន់ម៉ាកាវប្រទេសចិន ពេលទៅដល់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក៏ត្រូវសមត្តកិច្ចឃាត់ខ្លួន ។
តំណាងអយ្យការធ្វើសេចក្តីសន្និដ្ឋាន នៅតែតម្កល់បទចោទប្រកាន់នៅដដែល ទោះបីជានៅពេលសវនាការជនជាប់ចោទបានឆ្លើយដោះសារថាឈ្មោះ តុង ជាអ្នកប្រើក៏ដោយ នេះគ្រាន់តែជាចម្លើយដោះសារប៉ុណ្ណោះ ។
ចែករំលែកព័តមាននេះ