រាជធានីភ្នំពេញ ៖ អតិថិជន៥នាក់ដំបូងដែលមានសំណាងឈ្នះរង្វាន់១.០០០ដុល្លារពីស្រាបៀរស្តោតបាលីប្ល៊ែក គឺអ្នកបាត់ដំបង កំពត និងអ្នកភ្នំពេញ ។ ពិធីប្រគល់រង្វាន់ដល់អតិថិជនមានសំណាងត្រូវបានរៀបចំឡើងនៅថ្ងៃទី៥ ខែមិថុនា នៅខេត្តបាត់ដំបង និងថ្ងៃទី៦ ខែមិថុនានៅរាជធានីភ្នំពេញ ។
លោក ជា ផល្លា មកពីខេត្តបាត់ដំបង បានឲ្យដឹងថា ពេលខ្ញុំគាស់ត្រូវភ្លាម ខ្ញុំអត់ចាប់អារម្មណ៍ទេ លុះព្រឹកឡើងទើបប្រមូលក្រវិលកំប៉ុងមកមើលក៏ឃើញ១.០០០ដុល្លារ ។ ភ្លាមៗនោះខ្ញុំក៏រកមើលរង្វាន់លើសំបកកេស តែអត់ឃើញមានរង្វាន់១.០០០ដុល្លារ ។ អត់ច្បាស់ក្នុងចិត្តខ្ញុំក៏ទៅសួរដេប៉ូ ទើបដឹងថា ខ្ញុំពិតជាត្រូវរង្វាន់១.០០០ដុល្លារមែន ។
លោក ជីវ៉ា មកពីរាជធានីភ្នំពេញបានលើកឡើងថា លោកតែងពិសាស្រាបៀរស្តោកបាលីប្ល៊ែក មួយថ្ងៃពីរកំប៉ុង រៀងរាល់ពេលបាយថ្ងៃត្រង់ ដើម្បីប៉ូវកម្លាំង និងឲ្យហូបបាយបាន ។ ខ្ញុំញុំាស្រាបៀរច្រើនដែរ តែមិនដែលត្រូវរង្វាន់ទេ ។ នេះជាលើកទី១ហើយខ្ញុំត្រូវរង្វាន់ បាលីប្ល៊ែក ។
លោក ភៀក ម៉ៅ អតិថិជនមានសំណាងម្នាក់ទៀតមកពីរាជធានីភ្នំពេញ បានឲ្យដឹងថា ពេលត្រូវរង្វាន់នឹង ខ្ញុំដូចស្រវឹងតិចៗ ព្រោះហូបអស់៥កំប៉ុងហើយ គ្រាន់តែឃើញ១.០០០ ដុល្លារភ្លាម ខ្ញុំស្វាងតែម្តង ហើយនាំគ្នាសប្បាយបន្តទៀត ។
ស្រាបៀរស្តោបាលីប្ល៊ែក ជាស្រាបៀរគុណភាពខ្ពស់របស់ក្រុមហ៊ុនខ្មែរប៊ែវើរីជីស ដែល ទទួលបានវិញ្ញាបនបត្រ ISO ចំនួន២ ពីចក្រភពអង់គ្លេស ។ ក្រៅពីទឹកប្រាក់១.០០០ដុល្លារ ស្រាបៀរស្តោបាលីប្ល៊ែក ក៏ផ្តល់រង្វាន់ធំដល់អតិថិជន គឺទឹកប្រាក់៥ម៉ឺនដុល្លារជាច្រើនរង្វាន់ទៀតផងដែរ ៕
ចែករំលែកព័តមាននេះ