ខេត្តសៀមរាប ៖ កម្លាំងការិយាល័យនគរបាលបទល្មើសគ្រឿងញៀនខេត្ត បានចូលរួមសហការណ៍ជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ការិយាល័យការពារ និងអន្តរាគមន៍ និងនគរបាលប៉ុស្តិ៍មូលដ្ឋាន ចុះប្រតិបតិ្តការណ៍បង្ក្រាបករណីជួញដូរ ចាត់ចែង និងប្រើប្រាស់ នូវសារធាតុញៀនខុសច្បាប់ រហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី ចំនួន១០នាក់ នៅកន្លែងផ្សេងគ្នា ក្នុងថ្ងៃតែមួយ រួចយកមកសួរនាំនៅការិយាល័យជំនាញ ដើម្បីរៀបចំសំណុំរឿងបញ្ជូនបន្តទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់ ។ ក្នុងប្រតិបត្តិការណ៍បង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនលើបីករណី នៅកន្លែងផ្សេងគ្នា ក្នុងថ្ងៃតែមួយនោះ គឺនៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅក្នុងក្រុងសៀមរាប ។
តាមប្រភពពីកម្លាំងការិយាល័យនគរបាលជំនាញខេត្តបានប្រាប់ថា ជនសង្ស័យប្រុសស្រីទាំង ១០នាក់នោះមាន ទី១.ឈ្មោះ គង់ ភារៈ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិត្រៀក សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប(ចាត់ចែង) (មានសារធាតុញៀនក្នុងខ្លួន) ទី២.ឈ្មោះ ឌុយ ឆាលី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន) ទី៣.ឈ្មោះ វឿន វណ្ណៈ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិត្រៀក សង្កាត់សៀមរាប ក្រុង ខេត្តសៀមរាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន) ទី៤.ឈ្មោះ ម៉េង សុភាព ភេទស្រី អាយុ១៨ឆ្នាំ មុខរបរគ្មាន ទីលំនៅ ភូមិបឹងសង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប(ប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន) ទី៥.ឈ្មោះ ធិម ពិសី ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប(ប្រើប្រាស់) (មានសារធាតុញៀនខ្លួន) ទី៦.ឈ្មោះ ម៉ាន់ រ៉ម ហៅនី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប(ប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន) ទី៧.ឈ្មោះ ហាន់ មី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប(ប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន) ទី៨.ឈ្មោះ សុខ រក្សា ភេទប្រុស អាយុ ២១ឆ្នាំមុខរបរគ្មាន ទីលំនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប(ប្រើប្រាស់ ) (មានសារធាតុញៀនក្នុងខ្លួន) ។ ទី៩.ឈ្មោះ ទី តី ភេទប្រុស អាយុ៣១ឆ្នាំមុខរបរគ្មាន ទីលំនៅភូមិប្រាសាទ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប(ប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន) ទី១០.ឈ្មោះ ភឿន ឈួញ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិខ្នា សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប(ចាត់ចែង) (មានសារធាតុញៀនក្នុងខ្លួន) ។ ក្រោយឃាត់ខ្លួនបានជនសង្ស័យ សមត្ថកិច្ចដកហូតវត្ថុតាងមាន ទូរស័ព្ទដៃចំនួន៤គ្រឿង ។
បច្ចុប្បន្នជនសង្ស័យប្រុសស្រី ទាំង ១០នាក់ ក្នុងនោះជនសង្ស៍យ៦នាក់ ត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿងបញ្ចូនទៅមជ្ឈមណ្ឌលកែប្រែ ។ ចំណែកជនសង្ស័យ ៤នាក់ និងវត្ថុតាងបញ្ចូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ