ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ខួបកំណើត​ញឹ​ម ចាន់​ថន ផ្សង​សុំ​អ្វីខ្លះ ?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​កញ្ញា​ញឹ​ម ចាន់​ថន បាន​រៀបចំ​ពិធី​ខួបកំណើត កាលពី​រាត្រី​ថ្ងៃ​ទី​១៣ ខែមីនា ២០១៧ នៅ​ភោជនីយដ្ឋាន​Mango Mango ក្រោម​វត្តមាន​អ្នកសិល្បៈ​ប្រមាណ​ជាង​១០០​នាក់ ។ ក្នុង​សម្លៀក​បំពាក់​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​កញ្ញា​ញឹ​ម ចាន់​ថន បាន​រៀបចំ​ពិធី​ខួបកំណើត កាលពី​រាត្រី​ថ្ងៃ​ទី​១៣ ខែមីនា ២០១៧  នៅ​ភោជនីយដ្ឋាន​Mango Mango ក្រោម​វត្តមាន​អ្នកសិល្បៈ​ប្រមាណ​ជាង​១០០​នាក់ ។ ក្នុង​សម្លៀក​បំពាក់​បែប​ឆើតឆាយ​សិច​ស៊ី ញឹ​ម ចាន់​ថន រីករាយ​យ៉ាង​ខ្លាំង​ក្នុង​រាត្រី​នោះ ។

ញឹ​ម ចាន់​ថន ខកខាន​រៀបចំ​កម្មវិធី​ខួបកំណើត​ទ្រង់ទ្រាយ​ធំ​ច្រើន​ឆ្នាំ​មក​ហើយ ។ រៀបចំ កម្មវិធី​នេះ​ឡើង​ដើម្បី​ជួបជុំ​មិត្ត​រួម​អាជីព​ជិតដិត​មួយ​ចំនួន​សប្បាយ​រីករាយ ។

ក្នុង​រាត្រី​នោះ​កញ្ញា​ញឹ​ម ចាន់​ថន និយាយ​ថា «​វ័យ​៣៦​ឆ្នាំ​ហើយ​នាង​ខ្ញុំ​មិន​ចង់​រំខាន​អ្នកសិល្បៈ​ច្រើន​ទេ ប៉ុន្តែ​ដើម្បី​ជួបជុំ​គ្នា​កម្សាន្ត​ម្តង​នាង​ខ្ញុំ​សម្រេចចិត្ត​រៀបចំ​កម្មវិធី​ខួបកំណើត​នា​ពេល​នេះ ។ កាលពី​ព្រឹក​នាង​ខ្ញុំ​បាន​រៀបចំ​ពិធីសូត្រមន្ត​លើករាសី​នៅផ្ទះ​ផ្ទាល់ ហើយ​អ្វី​ដែល​នាង​ខ្ញុំ​ប៉ងប្រាថ្នា​ក្នុងថ្ងៃនេះ​គឺ​មិនមែន​ជា​រឿង​ស្នេហា​ទេ តែ​ជា​សេចក្តីសុខ​សម្រាប់​ជីវិត គឺ​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ និង​ការងារ​សិល្បៈ​កាន់តែ​រីក​ចម្រើន​» ។

ញឹ​ម ចាន់​ថន លែង​នឹកនា​រឿង​ស្នេហា​ក្រោយ​ពី​បែកបាក់​ពី​សង្សារ​អស់​រយៈពេល​ជិត​១០​ឆ្នាំ​មក​ហើយ ។ បើ​ទោះបីជា​រៀបចំ​ពិធី​ខួបកំណើត​ទ្រង់ទ្រាយ​ធំ​ក្តី តែ​មិន​ចំណាយ​ប្រាក់​រាប់​ពាន់​រាប់​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ដូច​តារា​ដទៃ​ទេ  ដោយ​ញឹ​ម ចាន់​ថន ឱ្យ​ដឹង​ថា កម្មវិធី​នេះ​ថៅកែ​ហាង​ជា​មិត្តភក្តិ​ជួយ សម្រួលការ​ចំណាយ​ដោយ​រៀបចំ​ជា​អាហារ​បែប​ប៊ូ​ហ្វេ ។

«​អ្វី​ដែល​នាង​ខ្ញុំ​រំពឹង​ថា​នឹង​ទទួល​បាន​ឆ្នាំ​ថ្មី​សម្រាប់​ជីវិត​នាង​ខ្ញុំ គឺ​សេចក្តីសុខ​ទាំង​ផ្លូវ​កាយ​និង​ផ្លូវចិត្ត ពិសេស​ការងារ​សិល្បៈ​កាន់តែ​រីក​ចម្រើន​ជាង​នេះ​» ញឹ​ម ចាន់​ថន និយាយ​បែប​នេះ ៕