នាងស្កាឡេត ចូហានសុន ប្តឹងលែងលះប្តី
នៅក្នុងពេលដ៏ខ្លីខាងមុខនាងស្កាឡេត ចូហានសុន តារាហូលីវូដ អាយុ៣២ឆ្នាំ និងលោក Romain Dauriacs ជនជាតិបារាំងអាយុ៣៥ឆ្នាំ នឹងលែងជាប្តីប្រពន្ធនឹងគ្នាទៀតហើយ ។

Page Six ផ្សាយថា នារីហូលីវូដចូហាន សុន បានឱ្យមេធាវីចាត់ការលើករឿងក្តីលែងលះ ក្រោយពេលប្តីនិងនាងចែកផ្លូវគ្នារយៈពេល២ខែ មកហើយ ។ នាងប្តឹងស្តីពីការសុំសិទ្ធិចិញ្ចឹមកូនស្រី Rose Dorothy Dauriacs អាយុ២ឆ្នាំ ។
វេបសាយ «Page Six» របស់ញូវយ៉កយោងតាមសម្តីរបស់លោក Hardd Mayerson មេធាវីរបស់លោក Romain ផ្សាយថា លោកបានទទួលឯកសារលែងលះពីមេធាវីរបស់នាងស្កាឡេត កាលពីថ្ងៃទី៧ មីនាកន្លងមក និងផ្តោតជាសំខាន់លើសិទ្ធិចិញ្ចឹមកូន ។
នាងចូហានសុន ធ្លាប់រៀបការនិងលែងលះជាមួយលោក Ryan Reynolds តារាឯកហូលីវូដ ក្រោយមកនាងរៀបការជាមួយលោក Romain Dauriacs កាលពីឆ្នាំ២០១៤ និងមានកូនស្រីម្នាក់ ។ ទោះបីជាបានចែកផ្លូវគ្នា ប៉ុន្តែពួកគេនៅតែមានចំណែកបង្ហាញខ្លួនជាសាធារណៈជាច្រើនលើក ខណៈពេលប្រភពជំនិតឱ្យដឹងថាពួកគេនៅតែជាមិត្តភក្តិល្អនឹងគ្នា ៕
ចែករំលែកព័តមាននេះ