ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាងហ្វាង​ផលិតកម្ម​ដាក់​កូនស្រី​ធ្វើ​តួឯក​មិន​ខ្វល់​ការ​រិះគន់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខ្សែភាពយន្ត​ថ្មី​មួយទៀត​របស់​ផលិតកម្ម​មហាហង្ស បាន​ផ្តល់​តំណែង​តួឯក​ស្រី​ឱ្យ​លើ​នាង​ភិន សុ​ដា​លី​ស​ដែល​ខកខាន​សម្តែង​យូរ​មក​ហើយ ។ មហាហង្ស​ជ្រើស​យក​ភិន សុ​ដា​លី​ស និង​

រាជធានី​ភ្នំពេញ ៖ ខ្សែភាពយន្ត​ថ្មី​មួយទៀត​របស់​ផលិតកម្ម​មហាហង្ស បាន​ផ្តល់​តំណែង​តួឯក​ស្រី​ឱ្យ​លើ​នាង​ភិន សុ​ដា​លី​ស​ដែល​ខកខាន​សម្តែង​យូរ​មក​ហើយ ។

មហាហង្ស​ជ្រើស​យក​ភិន សុ​ដា​លី​ស និង​ភឹ​ម តារា​វិបុល​ជា​តួឯក​ក្នុង​រឿង​ភាគ​«​ម្ចាស់បំណុល​» ។

លោក​អិុ សុ​ភិន ចាងហ្វាង​ផលិតកម្ម​មហាហង្ស ក្នុង​ឱកាស​រៀបចំ​ពិធី​ក្រុង​ពលី​ថត​រឿង​«​ម្ចាស់បំណុល​» នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០១៧ ឱ្យ​ដឹង​ថា នេះ​ជា​ប្រភេទ​រឿង​ភាគ មាន​ចំនួន​៥០​ភាគ ត្រៀម​បញ្ចាំង​នៅ​ស្ថានីយទូរទស្សន៍ PNN នា​ពាក់កណ្ដាល​ឆ្នាំ​២០១៧ ។ វា​ជា​ស្នាដៃ​ទី​២​របស់​មហាហង្ស សម្រាប់​ទូរទស្សន៍ PNN ដោយ​ក្នុង​នោះ​អ្នក​នាង​ភិន សុ​ដា​លី​ស កូនស្រី​របស់​លោក​អិុន សុ​ភិន ជា​ចាងហ្វាង​ផលិតកម្ម​ត្រូវ​ជ្រើសរើស​ឲ្យ​សម្ដែង​ជា​តួឯក ។

មូលហេតុ​ដែល​យក​កូនស្រី​ឲ្យ​សម្ដែង​ជា​តួឯក លោក​សុ​ភិន បញ្ជាក់​ថា «​ព្រោះ​នាង​នៅ​តែ​ជាតា​រា​មាន​ប្រជាប្រិយភាព មាន​ទីផ្សារ មានការ​គាំទ្រ​ខ្ពស់​ដដែល ហើយ​ស្ថានីយ​ទូរទស្សន៍ PNN ក៏​បាន​ព្រមព្រៀង​ទទួលយក​សំណើ​ឲ្យ​កូនស្រី​ខ្ញុំ​សម្ដែង​ជា​តួឯក​ដែរ ពោល​មិនមែន​ចេះ​តែ​យក​កូនស្រី​ខ្ញុំ​មក​សម្ដែង ដោយ​មិន​បាន​ពិចារណា រកហេតុ​ផល ឬ​ពិភាក្សា​គ្នា​ព្រមព្រៀង​ពី​ខាង​ណា​នោះ​ទេ ។ ម្យ៉ាងទៀត​ការ​រិះគន់​នា​ពេល​កន្លង​មក ក៏​ខ្ញុំ​មិន​ខ្លាច​ដែរ ព្រោះ​តាម​ការ​ដឹង​អ្នក​រិះគន់​នោះ​មិនមែន​ជា​មហាជន ឬ​ទស្សនិកជន​ទេ គឺជា​អ្នកសិល្បៈ​ដូច​គ្នា​ប៉ុណ្ណោះ ព្រោះតែ​កើត​ចិត្ត​ច្រណែន ឈ្នានីស​គ្នា​ក្នុង​សង្គម​សិល្បៈ ដែល​គិត​ថា ខ្ញុំ​យក​តែ​កូនស្រី​ខ្លួនឯង​សម្ដែង​តួឯក​» ។

តារា​សម្តែង​ក្នុង​ផ្ទៃរឿង​ភាគ​ថ្មី​នេះ​មាន​លោក ភឹ​ម តារា​វិបុល និង​អ្នក​នាង​ភិន សុ​ដា​លី​ស ជា​តួឯក លោក​ហង្ស សំបើម​ស​ក្ត័ កញ្ញា​រ៉ា​ផា អ្នក​នាង​ផា ភួង លោក​ហម ឈ​រ៉ា លោក​ថម មី កញ្ញា​គី​ង រស្មី កញ្ញា​ហង្ស រស្មី កញ្ញា​ស​ម្ជ​ស្ស កញ្ញា​ឃុ​ត ស្រី​ពៅ ។ «​ម្ចាស់បំណុល​»​និ​ព​ន្ឋ​ដោយ​លោក​អិុ​ន សុ​ភិន និង​ជំនួយការ​និ​ព​ន្ឋ​អ្នកស្រី​ម៉ៅ សំណាង៕