ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកកាសែត​ម្នាក់​ត្រូវ​រថយន្ត​កិន​ខ្ទេច​ក្បាល​ស្លា.ប់​យ៉ាង​អាណោចអាធ័ម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​យក​ព័ត៌មាន​ទូរទស្សន៍ CNC និង​កាសែត​រស្មី​កម្ពុជា ម្នាក់​ត្រូវ​រថយន្ត​ក្រឡុក​ស៊ី​មង់​ត៍​កិន​ចំ​ក្បាល​បែក​ខ្ទេច​ស្លា.ប់​យ៉ាង​អាណោចអាធ័ម …

រាជធានី​ភ្នំពេញ ៖ អ្នក​យក​ព័ត៌មាន​ទូរទស្សន៍ CNC និង​កាសែត​រស្មី​កម្ពុជា ម្នាក់​ត្រូវ​រថយន្ត​ក្រឡុក​ស៊ី​មង់​ត៍​កិន​ចំ​ក្បាល​បែក​ខ្ទេច​ស្លាប់​យ៉ាង​អាណោចអាធ័ម​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​ធានា​គារ ANZ Royal តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ កែង​ផ្លូវ​លេខ​១៤៨ ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ ។

ជន​រង​គ្រោះ​ឈ្មោះ ស្រូ​យ នី​កា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មានមុខរ​បរជា​អ្នក​សារព័ត៌​មាននៅ​ទូរទស្សន៍ CNC និង​កាសែត​រស្មី​កម្ពុជា ស្នាក់​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន មានស្រុក​កំណើត​នៅ​ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញ្ញែក ខេត្ត​មណ្ឌល​គី​រី ។

ប្រភព​ព័ត៌មាន​ពី​ឈ្មោះ គី សេក ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ សន្តិសុខ MPA យាម​នៅ​ធានា​គារ ZNA Royal បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ស៊ី​គី​ឡេ​ត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CV-2511​បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​កើតហេតុ​មុខ​ធនាគារ​ANZ Royal ជន​រង​គ្រោះ​ក៏​ឈប់​ម៉ូតូ ហើយ​បម្រុង​យក​ទូរស័ព្ទ​តេ​ទៅ​រក​អ្នក​ផ្ទះ ប៉ុន្តែ​ចៃដន្យ​ក៏​រលំ​ម៉ូតូ​ដួល ស្រប​ពេល​នោះ​ស្រាប់តែ​រថយន្ត​១​គ្រឿង​ម៉ាក FUSO ពណ៌​បៃតង​លាយ​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 5A-0988 ជា​រថយន្ត​បាញ់​បេតុង បើកបរ​ស្រប​ទិស​គ្នា​មក​ដល់​កិន​ក្បាល​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​បែក​ខ្ទេច​ក្បាល​ស្លាប់​យ៉ាង​អាណោចអាធ័ម ភ្លាម​ៗ​នោះ​រថយន្ត​បង្ក​បើក​ទៅ​មុខ​ប្រហែលជា​១០​ម៉ែ​ត​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​ប៉ុស្តិ៍​ផ្សារ​កណ្តាល​១​ដើម្បី​សាកសួរ ។

បើ​តាម​សំដី​អ្នក​បើករថយន្ត​បង្ក​ឈ្មោះ សួន វ​ណ្ណា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​អ្នក​បើករថយន្ត ស្នាក់​នៅ​សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ បាន​ឲ្យ​ដឹង​ថា គាត់​បើករថយន្ត​មក​ពី​ឫស្សី​កែវ​គោលបំណង​ទៅ​មុខ​ផ្សារ​ទំនើប​អ៊ី​អន​ដើម្បី​ទៅ​បាញ់​បេតុង​ឲ្យ​គេ លុះ​ពេល​ដែល​បើក​មក​ដល់​កន្លែង​កើតហេតុ​គាត់​អត់​ដឹងខ្លួន​ថា ខ្លួនឯង​បើក​កិន​ចំ​ក្បាល​ជន​រង​គ្រោះ​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត និង​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​កា​រិ​យា​ចរាចរណ៍​ជើង​គោក ចំណែក​អ្នក​បើករថយន្ត​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន រីឯ​សព​ជន​រង​គ្រោះ​ត្រូវ​សាច់ញាតិ​យក​ទៅ​តម្កល់​នៅ​វត្ត​អង្គ​តា​មិ​ញ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕