ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​តា​ហ្សា មិន​អន់ចិត្តនឹង​តំណែង​តួរង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា់​ខ្មែរ​-​អ៊ិ​ស្លា​ម​កញ្ញា​ណា​តា​ហ្សា មិន​ប្រកាន់​ចរិត​តួឯក​និយម​ទេ គឺ​តួ​បែប​ណា​ក៏​បាន​ឲ្យ​តែ​អ្នកដឹកនាំ​យល់​ថា​សម​នឹង​សាច់​រឿង ។

កញ្ញា​ណា​តា​ហ្សា ដែល​ទស្សនិកជន​ស្គាល់​ថា​

រាជធានី​ភ្នំពេញ ៖ តារា់​ខ្មែរ​-​អ៊ិ​ស្លា​ម​កញ្ញា​ណា​តា​ហ្សា មិន​ប្រកាន់​ចរិត​តួឯក​និយម​ទេ គឺ​តួ​បែប​ណា​ក៏​បាន​ឲ្យ​តែ​អ្នកដឹកនាំ​យល់​ថា​សម​នឹង​សាច់​រឿង ។

កញ្ញា​ណា​តា​ហ្សា ដែល​ទស្សនិកជន​ស្គាល់​ថា​ជា​តួឯក​ស្រី​នៅ​ក្នុង​ភាពយន្ត​រឿង «​កំណត់ហេតុ​នាង​នាថ​» នោះ​បាន​ទទួល​ថត​ភាពយន្ត​ឱ្យ​ផលិតកម្ម មហាហង្ស​មួយទៀត​ហើយ​​គឺ​រឿង «​ក្រមុំចាស់​ប៉ះ​ក្មេង​ស្ទាវ​» ។ កញ្ញា​ណា​តា​ហ្សា ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម​មាន​រូប​សម្រស់​ស្រស់​ស្អាត​មាន​កាយវិការ​ទន់ភ្លន់ និង​តុបតែង​ខ្លួន​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​ទស្ស​ស​និក​ជន ។ នៅ​ក្នុង​ពិធី​ក្រុង​ពលី​របស់​ផលិតកម្ម​មហាហង្ស​រឿង «​ក្រមុំចាស់​ប៉ះ​ក្មេង​ស្ទាវ​» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​កញ្ញា​ណា​តា​ហ្សា និយាយ​ថា ទោះជា​នៅ​ក្នុង​រឿង​នេះ​នាង​មិន​បាន​តំណែង​តួឯក​ក៏​ដោយ ក៏​នាង​មិន​អាក់អន់ស្រពន់ចិត្ត​អ្វី​ទេ ព្រោះ​នាង​មិន​ប្រកាន់​ថា ត្រូវ​តែ​ថត​ជា​តួឯក ឬ​មួយ​ជា​តួរង​ទេ ទោះជា​តួ​អ្វី​ក៏​នាង​សប្បាយ​ចិត្តនឹង​ទទួលយក​ដែរ ។ «​នៅ​ស្រុក​គេ​តួ​រាយរង​ខ្លះ​គេ​លេង​ដល់​មើលទៅ​លេចធ្លោ​តែ​ម្តង ដូច​ជា​អ្នកបម្រើ​អី​ជាដើម ។ មួយទៀត​តារា​ស្រុក​គេ​មើលទៅ​គេ​ចេះ​ចែក​តួអង្គ​គ្នា​សម្តែង ខ្លះ​តួឯក រួច​មក​ធ្វើ​ជា​តួរង តួ​អ្នកបម្រើ តួ​ខ្ទើយ តួ​កាច​ពិសពុល មើលទៅ​ហាក់​បង្ហាញ​វិសាលភាព​សម្រាប់​អ្នក​សម្តែង​ណាស់​ចេះ​ច្រើន​តែ​ម្តង ។ ចំពោះ​នាង​ខ្ញុំ​បើ​មាន​បណ្តា​ផលិតកម្ម​ទាក់ទង​នាង​ខ្ញុំ​ថត​ខ្សែភាពយន្ត នាង​ខ្ញុំ​មិន​ប្រកាន់​ថា ត្រូវ​តែ​ថត​ជា​តួឯក ឬ​ជា​តួរង​នោះ​ទេ គឺ​នាង​ខ្ញុំ​ទទួលយក​ទាំងអស់ ព្រោះ​នាង​ខ្ញុំ​មិន​ប្រកាន់​នៅ​ក្នុង​ការ​ហៅ​ថត​នោះ​ទេ ។ បើ​នៅ​ក្នុង​រឿង​ខ្លះ​នាង​ខ្ញុំ​មិន​បាន​តំណែង​ជា​តួឯក​ក៏​ដោយ តែ​នាង​ខ្ញុំ​ខំប្រឹង​សម្តែង​ឱ្យ​អស់ពីរ​សមត្ថភាព​របស់​នាង​ខ្ញុំ ព្រោះ​នាង​ខ្ញុំ​ស្រលាញ់ និង​ពេញចិត្ត​ការងារ​សិល្បៈ​ណាស់​» ។

កញ្ញា​ណា​តា​ហ្សា រំពឹង​ថា បណ្តា​ម្ចាស់​ផលិតកម្ម​នានា​នឹង​បន្ត​ហៅ​នាង​សម្តែង​ជា​បន្តបន្ទាប់​ដ្បិត​នាង​មិន​ប្រកាន់​តួឯក​ទេ ។

កញ្ញា​ណា​តា​ហ្សា មាន​សង្សារ​ជា​កីឡាករ​បាល់ទាត់​ជនជាតិ​បរទេស​ស្បែក​ខ្មៅ​នៅ​ក្លឹ​ប​ភ្នំពេញ​ក្រោ​ន ។ ចំពោះ​គម្រោង​រៀប​ការ​នៅ​មិន​ទាន់​គិត​ទេ ដោយ​ណា​តា​ហ្សា​រង់ចាំ​បួន​ទៅ​ប្រាំ​ឆ្នាំ​ទៀត ៕