ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម្ចាស់​ជ័យ​លា​ភី​ឯក​ ​​Khmer Super Model​​ ថា ៖ ពីមុន​​នាង​ជា​​​នារី​រោង​​ចក្រ

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជា​ជោគវាសនា​មួយដែល​​ស្មាន​មិន​ដល់ ​​​ស្រី​ស្អាត​​មាន​​សម្រស់​ទាក់ទាញ​ម្នាក់ និង​ជា​កញ្ញាឯក​ដាច់​គេ​ បែរជា​មាន​រឿង​រ៉ាវ​​ជីវិត​ គួរ​ឱ្យ​កម្សត់ ​រហូត​ធ្លាប់​ហែល​ឆ្លង​ជីវភាព​ការងារ​ជាក​ម្មកា​​រិ​នី​រោងចក្រ​ថែម​ទៀត​ផង​ គឺកញ្ញា​គង់ ស្រី​ពៅ​ ពេល​នេះ​វិត្ត​ន៍​ឱកាស​​ក្លាយជា​តារា​រះ​ចែងចាំង​តែ​នាង​មិន​ភ្លេច​គ្រា​ធ្លាប់​កម្សត់​នោះ​ឡើយ​។

រាជធានីភ្នំពេញ ៖ ជា​ជោគវាសនា​មួយដែល​​ស្មាន​មិន​ដល់ ​​​ស្រី​ស្អាត​​មាន​​សម្រស់​ទាក់ទាញ​ រហូតក្លាយ​​ជា​កញ្ញាឯក​​ដាច់​គេ​នោះ ​មាន​រឿង​រ៉ាវ​​ជីវិត​​គួរ​ឱ្យ​កម្សត់ ​រហូត​ធ្លាប់​ហែល​ឆ្លង​ជីវភាព​ការងារ​ជាក​ម្មកា​​រិ​នី​រោងចក្រ​ថែម​ទៀត​ផង​ គឺកញ្ញា​គង់ ស្រី​ពៅ​ ពេល​នេះ​បាន​វិត្ត​ន៍​ឱកាស​​ក្លាយជា​តារា​រះ​​ចែងចាំង ​តែ​នាង​មិន​ភ្លេច​គ្រា​​កម្សត់​នោះ​ឡើយ​ ។

កញ្ញា​គង់ ស្រី​ពៅ​ បាន​រៀបរាប់​ពី​ឆាកជីវិត​​ក្រខ្សត់​របស់​នាង​ ក្រោយ​ជាប់​ជ័យ​លា​ភី​កម្មវិធី​ខ្មែរ​ស៊ុប​ពើ​មូ​ដែល​ថា​ កញ្ញា​ជា​អ្នក​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ប៉ុន្តែ​បើ​និយាយ​ពី​ផ្នែក​ជីវភាព​វិញ​ គឺ​មានការ​លំបាក​​​ និងក្រីក្រណាស់ ​គ្មាន​ឪពុក​​ដោយសារ​តែ​ការ​លែងលះ​គ្នា​ មាន​តែ​ម្តាយ​ ។

​នាង​បន្ត​ទាំង​ក្តុកក្តួល​ចិត្ត​ថា​ ម្តាយ​​នាង​ជា​ស្ត្រី​មេម៉ាយ​ប្រឹង​ត្រ​ដាប​ត្រ​ដួស​ចិញ្ចឹម​កូន​ពីរ​នាក់​ ដោយ​ផ្តើម​ការងារ​ជា​​​កម្មករ​រោងចក្រ​ព្រោះ​ថា​អាណិត​អ្នក​ម្តាយ ​នាង​​បាន​បញ្ចប់​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី​៩​ នៅ​សា​លា​ប្ញស្សី​កែវ​ ដើម្បី​ងាក​មក​ជួយ​ធ្វើការ​ជាមួយ​ម្តាយ​ទ្រទ្រង់​​ភាព​ខ្វះខាត ​។​

គ្មាន​ជម្រើស​ការងារ​ នាង​បាន​បន្ត​ចូល​បំពេញ​កិច្ចការ​ជា​នារីរោងចក្រ​ ដែល​នាង​បាន​តាំងចិត្ត​ថា​ ការងារ​ណាក៏ដោយ​ ក៏​​ជា​ភាព​ថ្លៃ
ថ្នូ​រ ឱ្យ​តែ​ដាក់ចិត្ត​បំពេញ​មិន​ឆក់ ​ប្លន់​គេ​ និង​គិតតែ​ម្យ៉ាង ​ត្រូវ​តែ​ជួយ​ម្តាយ​ជួយ​បងប្អូន​ជា​រឿង​សំខាន់ ​មិន​ខ្មាស់​គេ​ជា​ដាច់ខាត​ ។

អស់​រយៈពេល​ជា​ច្រើន​ខែ​មក ​នាង​បាន​បំពេញ ​និង​ធ្វើការ​រោងចក្រ​​ជាមួយ​អ្នក​ម្តាយ​ រហូត​តស៊ូ​បាន​ប្រាក់​ជួយ​អ្នក​ផ្ទះ​និង​សន្សំ​លុយ​កាក់​ទុក​ខ្លួនឯង​។

ក្រោយ​ពេល​មាន​លុយកាក់​ខ្លះ​ ណាមួយ​ក្នុង​ចិត្ត​នាង​ចូល​ចិត្ត​ និង​មាន​ចំណូលចិត្ត​ផ្នែក​សិល្បៈ​ណាស់​ តាំងពី​តូច​​ស្រ​ម៉ៃ​ថា​ ថ្ងៃ​ណា​មួយ​ នាង​ចូល​ធ្វើ​ជាតា​រា​ដូច​គេ​ឲ្យ​បាន​ ។ ​លុះ​មាន​លុយ​​​យក​ទៅ​បង់​ឱ្យ​គេ​នៅ​សាលា​បង្ហាញ​ម៉ូ​ដ​មួយ​ ។​ ក្រោយ​ពេល​រៀន​ចេះ​ដើរ​
ម៉ូ​ដ​ នាង​ឃើញ​គេ​ផ្សាយ​ព័ត៌មាន​រើស​អ្នក​បង្ហាញ​មូ​​ដែល​ មាន​ភាព​ក្លា​ហាន​ ​តែ​ពេល​នោះ​មាន​អ្នក​នៅ​ជុំវិញ​ខ្លួន​នាង ​គេ​មិន​ជួយ​លើកទឹកចិត្ត​នោះ​ទេ​ គេ​ថា​នាង​មិន​ស្អាត​ខ្មៅ ក្រីក្រ មើលទៅ​ស្រែ​ៗ​ចង់​ក្លាយជា​តារា​អ្នក​ណា​គេ​យក​។

​យ៉ាងណាមិញ​ នាង​លួង​ខ្លួនឯង​ពី​ពាក្យ​ចំអក​ទាំងនោះ​នៅ​តែ​ពុះពារ​ទៅ​ដាក់​ពាក្យ​ប្រឡង​តាម​បណ្តា​កម្មវិធី​នីមួយ​ៗ​ ។ ​ស្រី​ពៅ​បន្ត​ទៀត​ថា​ មុន​នឹង​នាង​ជាប់​បាន​ទទួល​ភាព​លេចធ្លោ​មក​ដល់​ពេល​នេះ ​នាង​ធ្លាប់​ប្រឡង​កម្មវិធី​មួយ​ចំនួន​ដែរ​ ដោយ​កម្មវិធី​ខ្លះ​ធ្លាក់​ពី​ការ​ប្រកួត​ដូច​ជា​កម្មវិធី ​«​ហ្វេ​ស Of Cambodia 2016» ​សមត្ថភាព​មាន​កម្រិត​ក៍​មិន​ទទួល​ជ័យ​លា​ភី​ ។​

​​ក្រោយមក​ទៀត​ បាន​ដាក់​ពាក្យ​ប្រឡង​កម្មវិធី ​Miss Grand Cambodia 2016​ ទទួល​បាន​ពានរង្វាន់​មិត្តភាព ​( Best Friendship Award)​ ។ ដោយឡែក​នៅ​លើក​ទី​៣​ ដាក់​ពាក្យ​ប្រឡង​កម្មវិធី​Khmer Super Model 2016 ​ទទួល​បាន​ជោគជ័យ​ធំធេង​​ដោយ​ឈ្នះ​បាន​លេខ​១​ ។