ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុផល​5​យ៉ាង​គួរ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ

7 ឆ្នាំ មុន

ប្រសិនបើ​អ្នក​កំពុង​ស្ទាក់ស្ទើរ​ក្នុង​ការ​វិនិយោគ​ថា គួរតែ​វិនិយោគ​ក្នុង​រូបភាព​ណា​ល្អ ? ទោះជា​មានការ​ឆ្លើយ​តប​ល្អ​ជាង​ក្តី យើង​ជឿជាក់​ថា ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ ជា​រឿង​ដែល​អាច​បំពេញ​តម្លៃ​បាន​ខ្ពស់

ប្រសិនបើ​អ្នក​កំពុង​ស្ទាក់ស្ទើរ​ក្នុង​ការ​វិនិយោគ​ថា គួរតែ​វិនិយោគ​ក្នុង​រូបភាព​ណា​ល្អ ? ទោះជា​មានការ​ឆ្លើយ​តប​ល្អ​ជាង​ក្តី យើង​ជឿជាក់​ថា ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ ជា​រឿង​ដែល​អាច​បំពេញ​តម្លៃ​បាន​ខ្ពស់ និង​មិន​ចាញ់​ការ​វិនិយោគ​ក្នុង​វិស័យ​ផ្សេង​ៗ​ទេ ។ តើ​អចលនទ្រព្យ​ល្អ​ដូច​ម្តេច​ខ្លះ ហេតុ​អ្វី​ក៏​ចាំបាច់​វិនិយោគ​ក្នុង​ផ្នែក​នេះ ។

១-​ជា​ទ្រព្យ​ដែល​បំពេញ​តម្លៃ​ជា​រឿយ​ៗ ៖ 
ចំណុចខ្លាំង​របស់​អចលនទ្រព្យ គឺជា​ទ្រព្យសម្បត្តិ​ដែល​អាច​បំពេញ​តម្លៃ​ខ្ពស់​ឡើង​ស្ទើរ​ជា​រៀង​រាល់​ឆ្នាំ ហើយ​តម្លៃ​មិនជា​ធ្លាក់​ចុះ​ប៉ុន្មាន​ទេ ។ ប៉ុន្តែ​អាច​នឹង​មាន​ពេលវេលា​ច្រើន​ជាង​៥​ឆ្នាំ ទើប​អាច​ឃើញ​បាន​ច្បាស់ ជា​ពិសេស អចលនទ្រព្យ​ស្ថិត​ក្នុង​ទីតាំង​ល្អ មាន​សក្តានុពល នឹង​កាន់តែ​បង្កើត​តម្លៃ​បាន​ខ្ពស់ ។ ប៉ុន្តែ​ការ​កើនឡើង​នៃ​តម្លៃ​អចលនទ្រព្យ គឺ​អាស្រ័យ​លើ​កត្តាបរិស្ថាន​ផ្សេង​ៗ ទាំង​មជ្ឈដ្ឋាន​នៃ​ការ​អភិវឌ្ឍ​ទីតាំង​នោះ នា​ពេល​អនាគត​ផង ដែរ ។ មុន​នឹង​សម្រេចចិត្ត​ទិញ អ្នក​គួរ​ពិចារណា​ឱ្យ​ល្អ​ថា ទីតាំង​នេះ​មាន​សក្តានុពល​នា​ពេល​អនាគត​ឬ​អត់ ។

២-​ផល​ត្រឡប់​មក​វិញ​ខ្ពស់​ជាង​អតិ​ផរ​-​ណា ៖
ការ​វិនិយោគ​ក្នុង​ផ្នែក​អចលនទ្រព្យ ជា​ការ​វិនិយោគ​ដែល​បាន​ផល​ត្រឡប់​មក​វិញ​ខ្ពស់​ជាង​អត្រា​អតិផរណា ។ ការ​វិនិយោគ​ក្នុង​អចលនទ្រព្យ ជា​ទូទៅ តែង​បាន​ផល​ត្រឡប់​មក​វិញ ជា​មធ្យម​ប្រមាណ​៥%-១៥%​ក្នុង​១​ឆ្នាំ ដែល​ចាត់​ទុក​ថា ខ្ពស់​ជាង​អត្រា​អតិផរណា និង​ខ្ពស់​ជាង​អត្រា​ការ​ប្រាក់​ពី​ប្រាក់​បញ្ញើ​នៅ​ក្នុង​ធនាគារ ។ នេះ​ជា​ហេតុផល​ចម្បង​ដែល​មនុស្ស​ជា​ច្រើន​ងាក​មក​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ ។

៣-​ខ្ចីប្រាក់​ពី​ធនាគារ​មក​វិនិយោគ ៖ 
នឹង​មានការ​វិនិយោគ​បែប​ណាខ្លះ​ដែល​អាច​ខ្ចីប្រាក់​អ្នក​ដទៃ​មក​វិនិយោគ​បាន ប្រសិនបើ​មិន​រាប់​ការ​ខ្ចីប្រាក់​សម្រាប់​បើក​អាជីវកម្ម ។ ការ​វិនិយោគ​ក្នុង​អចលនទ្រព្យ ជា​ការ​វិនិយោគ​មួយ​ដែល​អាច​ខ្ចីប្រាក់​ពី​ធនាគារ​បាន ដែល​យើង​ហៅ​ថា OPM: Other People Money (​ការ​ប្រើប្រាស់​លុយ​អ្នក​ដទៃ​មក​វិនិយោគ​) និង​កុំ​ភ្លេច​ពី​អត្រា​ការ​ប្រាក់ និង​ការ​ចាយវាយ​ផ្សេង​ៗ​ផង​ដែរ ព្រោះ​ការ​ខ្ចីប្រាក់ គឺ​ប្រៀប​បាន​នឹង​កាំបិត​មុខ​ពីរ ។ ចំណុច​ល្អ គឺ​យើង​អាច​វិនិយោគ​ក្នុង​អចលនទ្រព្យ​មាន​តម្លៃ​ខ្ពស់ តែបើ​យើង​ភ្លេចខ្លួន ដោយ​បង់​រំលស់​មិន​ត្រូវ​តាម​ពេលវេលា​នោះ គឺ​អាច​នឹង​ធ្វើ​ឱ្យទ្រព្យរបស់​យើង​ត្រូវ​គេ​រឹបអូស​បាន ។

៤-​បង្កើត​ប្រាក់​ចំណូល​បាន​ច្រើន ៖
ការ​វិនិយោគ​ក្នុង​អចលនទ្រព្យ មិនមែន​ត្រឹមតែ​ការ​ទិញ​មក​លក់​ដើម្បី​ទទួល​ប្រាក់​ចំណេញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​អាច​បង្កើត​ប្រាក់​ចំណូល​បាន​ច្រើន​យ៉ាង មិន​ថា​ការ​ជួល​សម្រាប់​ស្នាក់​នៅ​, ជួល​សម្រាប់​មុខ​ជំនួញ និង​ប្រើប្រាស់​ជា​ប្រយោជន៍​ផ្សេង​ៗ​ជាដើម ត្រង់នេះ​ចាត់​ទុក​ថា ជា​ប្រាក់​ចំណូល​មួយ​ដែល​អាច​ប្រមូល​មុន​នឹង​ធ្វើការ​លក់​ចេញ ។ ដូច្នេះ រឿង​ដែល​វិនិយោគិន​និយម​បំផុត​ក្នុង​ការ​ទិញ​អចលនទ្រព្យ គឺ​ការ​ជួល​ប្រចាំខែ បន្ទាប់​មក​លក់​ចេញ​ដើម្បី​ទទួល​តម្លៃបន្ថែម ។

៥-​ជា​មរតក​ដល់​កូនចៅ ៖
អចលនទ្រព្យ គឺជា​ទ្រព្យសម្បត្តិ​ដែល​អាច​ផ្ទេរ​ដល់​កូនចៅ​បាន មិន​ថា​ដី លំនៅ​ឋាន និង​សណ្ឋាគារ ។​ល​។ ដែល​ក្រៅពី​បង្កើត​ធនធាន​ច្រើន​ដល់​ខ្លួនឯង​ហើយ អ្នក​ក៏​អាច​ផ្ទេរ​ទ្រព្យសម្បត្តិ​ដែល​មាន​តម្លៃ​ទាំងនេះ​ដល់​កូនចៅ​បាន​ទៀត​ផង ៕