ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាពយន្ត​ឆ្នើម​ៗ​ដែល​រក​ចំណូល​ខ្ពស់​ឱ្យរោងកុន​​សម្រាប់​​​ឆ្នាំ​​២០១៦

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ចាត់​ទុក​ថា ​ជា​ការ​ប្រកាន់​គោល​ជំហរ​លើក​ស្ទួយ​វិស័យ​ភាពយន្ត​ខ្មែរ ​រោង​ភាពយន្ត​លេ​ជេន​បាន​បញ្ចេញ​របាយ​ការណ៍​នូវ​បណ្តា​ខ្សែភាពយន្ត​ខ្មែរ​​ និង​បរទេស ​ដែល​ឈ្នះ​ការ​ទាក់ទាញ​ពី​ការ​បោះ​ឆ្នោត​ជូន​មហាជន​បានដឹង​ជា​ផ្លូវការ​ណ៍ ។

រាជធានីភ្នំពេញ ៖ ចាត់​ទុក​ថា ​ជា​ការ​ប្រកាន់​គោល​ជំហរ​លើក​ស្ទួយ​វិស័យ​ភាពយន្ត​ខ្មែរ ​រោង​ភាពយន្ត​លេ​ជេន​បាន​បញ្ចេញ​របាយ​ការណ៍​នូវ​បណ្តា​ខ្សែភាពយន្ត​ខ្មែរ​​ និង​បរទេស ​ដែល​ឈ្នះ​ការ​ទាក់ទាញ​ពី​ការ​បោះ​ឆ្នោត​ជូន​មហាជន​បានដឹង​ជា​ផ្លូវការ​ណ៍ ។

​ការ​ប្រកាស​នេះ​ ដើម្បី​រៀបចំ​ចូលរួម​ព្រឹត្តិការណ៍​ធំ​មួយ​នៅ​ជិត​បំណាច់​ឆ្នាំ​២០១៦​ខាង​មុខ ​ដែល​រោង​ភាពយន្ត​លេ​ជេន​ត្រៀម​សម្រាំង​រួច​​ជា​ស្រេច​ ។ នេះ​ជា​ការ​បង្ហាញ​នូវ​ភាព​ទាក់ទាញ​មួយ​ សម្រាប់​ទស្សនិកជន​ ក៏​ដូច​ជា​អ្នក​ពាក់​ព័​ន្ធ​ឋ​លើ​វិស័យ​កុន​ខ្មែរ​ ពិសេស​ម្ចាស់​​ផលិតកម្ម​ ដែល​តម្រូវ​យ៉ាងណា​ខំ​កែខៃ​ស្នាដៃ​ឲ្យ​ល្អ​មានគុណ​ភាព​ឆក់​ចិត្ត​អ្នក​ទស្សនា​បាន​ ។

​មាន​ខ្សែភាពយន្ត​ខ្មែរ​ល្បីឈ្មោះ​ ដែល​រក​ប្រាក់​ចំណូល​ខ្ពស់​ប្រចាំ​រោង​ភាពយន្ត​លេ​ជេន​ (Legend)​ ចំនួន​៧​រឿង មក​ពី​ផលិតកម្ម​ផ្សេង​ៗ​ពី​គ្នា​បាន​ដាក់​ឱ្យ​​ធ្វើការ​បោះ​ឆ្នោត និង​ជ្រើសរើស​ឲ្យ​ចូលរួម​ព្រឹត្តិការណ៍​ភាពយន្ត​ប្រចាំឆ្នាំ​២០១៦ (Movies of The Years 2016) ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ ។ ជំហាន​​ថ្មី​របស់​លេ​ជេន​មិន​ដែល​មាននៅ​កម្ពុជា​នេះ នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨​ ធ្នូ ​ឆ្នាំ​២០១៦​​នេះ នៅ​រោង​ភាពយន្ត​លេ​ជេន​សាខា​ទួល​គោក ដោយ​ប្រកាន់​គោលការណ៍​មួយ​គឺ លើកកម្ពស់​វិស័យ​ខ្សែភាពយន្ត​នៅ​កម្ពុជា​ពិសេស​ភាព​វិវត្តន៍​របស់​រឿង​ខ្មែរ​ ។

​កញ្ញា​គុយ កែវ​មរកត បុគ្គលិក​ប្រតិបត្តិ​ផ្នែក​ទីផ្សារ​របស់​រោង​ភាពយន្ត​លេ​ជេនបាន​រៀបរាប់​ថា ​កម្មវិធី​ខ្សែភាពយន្ត​ប្រចាំឆ្នាំ​២០១៦​នឹង​ត្រូវ​ប្រារព្ធឡើង​នៅ​ចុងខែ​នេះ នៅ​រោង​ភាពយន្ត​លេ​ជេន សាខា​ទួល​គោក ក្នុង​បរិវេណ​ផ្សារ​ទំនើប TK Avenue   ចាប់ពី​ម៉ោង​៤​និង​៣០​នាទី​រសៀល តទៅ​ដែល​និង​មាន​អ្នកចូលរួម​ពី​សំណាក់​សិល្បករ ផលិតករ ប្រមាណ​២០០ ទៅ ៣០០​នាក់​នឹង​ត្រូវ​បាន​ចូល​រួម​។

បុគ្គលិក​ប្រតិបត្តិ​ផ្នែក​ទីផ្សារ​រូប​នេះ​បន្ត​ថា កម្មវិធី​នេះ​ក្នុង​គោលបំណង​ជួយ​ជំរុញ​លើកកម្ពស់ ការ​ផ្សព្វផ្សាយ​វិស័យ​ខ្សែភាពយន្ត​នៅ​កម្ពុជា​និង​បង្កើត​បរិយាកាស​ទំនាក់ទំនង​រវាង​អ្នក​ពាក់ព័ន្ធ​នឹង​វិស័យ​ភាពយន្ត​នៅ​កម្ពុជា​។​កញ្ញា ថា​ក្រុមហ៊ុន​និង​ផលិតកម្ម​ចំនួន ៨ នឹង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្រោយ​ពី​ខ្សែភាពយន្ត​របស់​ពួក​គេ​បាន​ក្លាយជា​ខ្សែភាពយន្ត​ដ៏​ល្បី​ពេញ​និយម និង​បាន​រក​ប្រាក់​ចំណូល​​ខ្ពស់​សម្រាប់​ឆ្នាំ​នេះ​មាន​ដូច​ជា ក្រុមហ៊ុន WML , Sabay MVP, ផលិតកម្ម RED PICTURE , ផលិតកម្ម LD Picture ផលិតកម្ម មហាហង្ស​, ផលិតកម្ម Rock, ផលិតកម្ម ឥន្ទ្រា​និម្មិត​ជាដើម​។

ផលិតករ និង​ក្រុមហ៊ុន​ទាំងអស់​នឹង​មានឱកាស​បង្ហាញ​គម្រោង​ការងារ​ផលិត​និង​ការ​ត្រៀម​ដាក់​បញ្ចាំង​ខ្សែភាពយន្ត​ថ្មី​ៗ​របស់​ពួក​គេ​នា​ពេល​អនាគត​ឬ​សម្រាប់​បង្ហាញ​ផែនការ​ឆ្នាំ​២០១៧​ថា​តើ​ពួក​គា​តា់ម​ស​មិ​ទ្ឋិ​ផល​ស្នាដៃ​ថ្មី​អ្វី​ទៀត​ដែល​កសាង​បាន  ផង​ដែរ​។ កញ្ញា​ថា​ផលិតករ និង​ក្រុមហ៊ុន​ទាំងនេះ​នឹង​ទទួល​បាន​នូវ​លិខិត​សរសើរ ហើយ​សម្រាប់​ខ្សែភាពយន្ត​ដែល​ទទួល​បានការ​បោះ​ឆ្នោត​គាំទ្រ​ពី​សំណាក់​អ្នកគាំទ្រ​ច្រើន​ជាងគេ​កន្លង​មក​នឹង​ត្រូវ​បាន​យក​មក​ចាក់​បញ្ចាំង​ជូន​អ្នកចូលរួម​ទស្សនា​នា​ឱកាស​នោះ​ផង​ដែរ​។

ភាព​ប្លែក​ដែល​នឹង​បន្ត​បរិយាកាស​សម្រាប់​កម្មវិធី​ខាងលើ​នេះ​បន្ថែម​ទៀត​គឺ​មានការ​ចូលរួម​ច្រៀង និង​រាំ​ពី​តារាចម្រៀង​ដ៏​ល្បី​ពី​ផលិតកម្ម​រស្មី​ហង្ស​មាស លោក ឆ​ន សុវណ្ណ​រាជ និង​ក្រុម​រាំ​អូ អឹ​ម ជី​(OMG) ផង​ដែរ​។ កញ្ញា រំពឹង​ដែរ​ថា​ព្រឹត្តិការណ៍​លើក​ដំបូង​នៅ​កម្ពុជា​​នេះ​នឹង​បាន​ចូល​រួច​ចំណែក​លើក​ស្ទួយ​វិស័យ​ខ្សែភាពយន្ត​នៅ​កម្ពុជា ហើយ រោង​ភាពយន្ត លេ​ជេន សង្ឃឹមថានឹង​ព្យាយាម​ពង្រីក​កម្មវិធី​នេះ​ឲ្យ​កាន់តែ​ធំ​សម្រាប់​ឆ្នាំ​ក្រោយ​ៗ​ទៀត​។