ការជ្រើសរើសទីតាំង និងលក្ខណៈដីក្នុងមុខជំនួញអចលនទ្រព្យ
ដូចបានជ្រាបរួចមកហើយថា ការធ្វើជំនួញអចលនទ្រព្យ ទីតាំងគឺជារឿងសំខាន់លំដាប់ដំបូង ដែលនឹងនាំឱ្យអ្នកជំនួញក្នុងផ្នែកនេះទទួលបានជោគជ័យ ។ តើទីតាំងល្អមានលក្ខណៈបែបណាខ្លះ ?
ដូចបានជ្រាបរួចមកហើយថា ការធ្វើជំនួញអចលនទ្រព្យ ទីតាំងគឺជារឿងសំខាន់លំដាប់ដំបូង ដែលនឹងនាំឱ្យអ្នកជំនួញក្នុងផ្នែកនេះទទួលបានជោគជ័យ ។ តើទីតាំងល្អមានលក្ខណៈបែបណាខ្លះ ?
ដូចបានជ្រាបរួចមកហើយថា ការធ្វើជំនួញអចលនទ្រព្យ ទីតាំងគឺជារឿងសំខាន់លំដាប់ដំបូង ដែលនឹងនាំឱ្យអ្នកជំនួញក្នុងផ្នែកនេះទទួលបានជោគជ័យ ។ តើទីតាំងល្អមានលក្ខណៈបែបណាខ្លះ ?
១-ការចូលទៅកាន់ទីតាំងដី ៖
យើងត្រូវសិក្សាមុននឹងសម្រេចចិត្តទិញ ជាពិសេស ទៅលើផ្លូវចេញចូលថា តើគមនាគមន៍ងាយស្រួលឬទេ ហើយចេញចូលតាមផ្លូវណាខ្លះ។ ចំពោះដីណាដែលមានផ្លូវចេញចូលងាយស្រួល និងអាចធ្វើដំណើរបានច្រើនផ្លូវ គឺចាត់ទុកថា ជាដីដែលគួរឱ្យចាប់អារម្មណ៍ ស្ថិតនៅក្នុងតំបន់មានគមនាគមន៍ល្អ មានឱកាសបង្កើតតម្លៃខ្ពស់នាពេលអនាគត ព្រមទាំងល្អជាងដីស្ថិតក្នុងទីតាំងផ្សេងទៀត ដែលអាចមានតម្លៃទាបជាងនេះ ។
២-បរិស្ថានព័ទ្ធជុំវិញ ៖
ធ្លាប់សង្កេតទេថា «ចំណុចកណ្តាលទៅដល់ទីណា អចលនទ្រព្យរីកលូតលាស់នៅទីនោះ» ហេតុអ្វីបានជាបែបនេះ ? ព្រោះបរិស្ថាននៅជុំវិញជាកត្តាទាក់ទាញតម្រូវការ និងចំណាប់អារម្មណ៍នៅក្នុងតំបន់នោះ ។ បើសិនជាបរិស្ថានជុំវិញមិនល្អ ណែនតាន់តាប់ ដោយកើតករណីឧក្រិដ្ឋកម្មជាញឹកញាប់ គឺបរិវេណនោះមិនគួរឱ្យចាប់អារម្មណ៍ទេ ព្រោះគ្មានតម្រូវការ ។
៣-រូបរាង និងទំហំដី ៖
ជារឿងសំខាន់ដូចគ្នា ប្រសិនបើដីនោះមិនត្រង់ និងវៀចជាច្រើនកន្លែង គឺមិនសូវជាពេញនិយមរបស់អ្នកអភិវឌ្ឍអចលនទ្រព្យឡើយ ។ សាកល្បងគិតថា រវាងដីដែលមានច្រើនជ្រុង ជាមួយដីដែលមានទំហំ៤ជ្រុងស្មើ នៅពេលដែលយើងយកទៅអភិវឌ្ឍចេញជាគម្រោង តើដីបែបណានឹងអាចអភិវឌ្ឍដោយងាយជាង ?
ទម្រង់ដីដែលតែងមានតម្លៃខ្ពស់នោះ គឺដីមានរាងការ៉េ ឬមានរាងជាអក្សរ (L) សម្រាប់ការអភិវឌ្ឍ ។ ដីដែលយើងទិញមកក្នុងពេលដំបូងអាចនឹងមានរូបរាងមិនស្អាតក៏ថាបាន។
៤-ការពង្រីកទីក្រុង ៖
អាចសម្លឹងមើលទៅខាងមុខថា នាពេលអនាគតនឹងមានអ្វីខ្លះ គឺត្រូវអាស្រ័យលើបទពិសោធន៍ និងការសេពគប់ស្និទ្ធស្នាលជាមួយអ្នករស់នៅក្នុងតំបន់នោះ ។ យើងប្រៀបធៀបការពង្រីកក្រុងពីអតីតកាលរហូតដល់បច្ចុប្បន្ន តើមានការរីកចម្រើនឬទេ រួមទាំងពិនិត្យមើលថា អាចបង្កើតប្រយោជន៍អ្វីខ្លះនាថ្ងៃអនាគត ។
៥-ច្បាប់ ៖
ការជ្រើសរើសទិញដីធ្លី អ្វីដែលត្រូវផ្គូផ្គងនោះ គឺច្បាប់ ជាពិសេស ចំណុចកំណត់របស់គម្រោងប្លង់ទីក្រុង ជារឿងសំខាន់ ។ គួរតែពិចារណាមុននឹងវិនិយោគគ្រប់ៗពេលថា ប្រសិនបើគម្រោងទីក្រុងមិនមានទិសដៅអភិវឌ្ឍន៍ក្នុងតំបន់នោះទេ វាអាចនឹងមិនបង្កើតប្រយោជន៍អ្វីតាមតម្រូវការឡើយ ៕
ចែករំលែកព័តមាននេះ