ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​សំណាង​ហើយ​បាន​ខាង​រថយន្ត​ជួយ​ចេញ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង បើក​ជែង​រថយន្ត​ពី​ខាងស្តាំ​ជ្រុល​ទៅ​បុក​នឹង​រទេះ​លក់​មាន់​អាំង និង​ត្រី​ដុត​តាម​ចិញ្ចើម​ផ្លូវ​ធ្វើ​ឲ្យ​ជ្រុះ​មាន់ និង​ត្រី​រាយ​ប៉ាយ​ខូចខាត​ស្ទើរ​ទាំងស្រុង តែ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​ទេ កើតឡើង​កាលពី​វេលា​ម៉ោង​០៩​និង​២៥​នាទី​យប់ ថ្ងៃ​ទី​២៩ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង បើក​ជែង​រថយន្ត​ពី​ខាងស្តាំ​ជ្រុល​ទៅ​បុក​នឹង​រទេះ​លក់​មាន់​អាំង និង​ត្រី​ដុត​តាម​ចិញ្ចើម​ផ្លូវ​ធ្វើ​ឲ្យ​ជ្រុះ​មាន់ និង​ត្រី​រាយ​ប៉ាយ​ខូចខាត​ស្ទើរ​ទាំងស្រុង តែ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​ទេ កើតឡើង​កាលពី​វេលា​ម៉ោង​០៩​និង​២៥​នាទី​យប់ ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៧ ត្រង់​ចំណុច​មុខ​ផ្ទះ​លេខ​៨៨ ផ្លូវ​៣៣៦ កែង​ផ្លូវ​២៥៥ ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

ជន​បង្ក​មានឈ្មោះ រ័​ត្ន ថា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​លើក​អីវ៉ាន់ ស្នាក់​នៅ​ម្តុំ​ផ្សា​របឹង​សាឡា​ង សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក បើក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​គ្រី​ស​អង្គរ ពណ៌​ក្រហម ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​336 ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។ ជន​រង​គ្រោះ​មានឈ្មោះ គឹ​ម លាង ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ​លក់​មាន់​អាំង និង​ត្រី​ដុតស្នាក់​នៅផ្ទះ​លេខ​៨៨ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។ តាម​ប្រភព​ព​ត៌​មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​គ្រី​ស​អង្គរ ពណ៌​ក្រហម ជិះ​ដោយ​យុវជន​២​នាក់ ទិស​ដៅ​ពី​លិចទៅ​កើតមក​ដល់​ចំណុច​ខាងលើ​ព្យាយាម​បើក​ជែង​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AL-៩៧៩១ ជិះ​ពីរ​នាក់​ប្តី​ប្រពន្ធ ខណៈ​ពេល​ដែល​ម៉ូតូ​កំពុង​តែ​ព្យាយាម​បើក​ជែង ស្រាប់តែ​រថយន្ត​បាន​បត់​ស្តាំ​បម្រុង​នឹង​ចូល​ទិញ​ផ្លែ​ឈើ បណ្តាល​ឲ្យ​ម៉ូតូ​ជ្រុល​ទៅ​បុក នឹង​រទេះ​លក់​មាន់​អាំង និង​ត្រី​ដុត​ជ្រុះ​មាន់​អាំង ត្រី​ដុត បន្លែ និង​របស់របរ​នៅ​លើ​រទេះ​ធ្លាក់​រាយ​ប៉ាយ​ខូចខាត​ស្ទើរ​ទាំងស្រុង សំណាងល្អ​មិន​មាន​អ្នក​រង​របួស​ទេ គ្រាន់តែ​ខូចខាត​ម៉ូតូ​បង្ក​តិចតួច ។

ក្រោយ​ពេល​កើតហេតុ​ភាគី​ទាំង​សងខាង​បាន​ជជែក​ដោះស្រាយ​គ្នា ដោយ​អ្នកលក់​មាន់​អាំង និង​ត្រី​ដុត​ទាមទារ​សំណង​ថ្លៃ​ខូចខាត​ចំនួន​១៥០$ តែ​ដោយសារ​ភាគី​ខាង​ម៉ូតូ​មិន​មាន​លុយ​ដើម្បី​ជួយ​ចេញថ្លៃ​ខូចខាត ម្ចាស់​រថយន្ត​ក៏​បាន​ជួយ​ចេញ​សំណង​ថ្លៃ​ខូចខាត​ចំ​នួ​១០០$ ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង ៕