ក្រោយពេលចាប់ខ្លួន ទើបដឹងពីបំណងលបឡើងផ្ទះគេទាំងកណ្ដាលយប់
ខេត្តពោធិ៍សាត់ ៖ យុវជន២នាក់បានលបឡើងផ្ទះគេទាំងយប់តែត្រូវម្ចាស់ផ្ទះដឹងខ្លួនទាន់បើកភ្លើងឃើញធ្វើឲ្យពួកគេភ័យស្លន់ស្លោហក់ទឹកហែល និងអុំទូកទៅវិញបាត់អស់ …
ខេត្តពោធិ៍សាត់ ៖ យុវជន២នាក់បានលបឡើងផ្ទះគេទាំងយប់តែត្រូវម្ចាស់ផ្ទះដឹងខ្លួនទាន់បើកភ្លើងឃើញធ្វើឲ្យពួកគេភ័យស្លន់ស្លោហក់ទឹកហែល និងអុំទូកទៅវិញបាត់អស់ …
ខេត្តពោធិ៍សាត់ ៖ យុវជន២នាក់បានលបឡើងផ្ទះគេទាំងយប់តែត្រូវម្ចាស់ផ្ទះដឹងខ្លួនទាន់បើកភ្លើងឃើញធ្វើឲ្យពួកគេភ័យស្លន់ស្លោហក់ទឹកហែល និងអុំទូកទៅវិញបាត់អស់ លុះព្រឹកឡើងម្ចាស់ផ្ទះក៏ទៅដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួនបានទាំង២នាក់តែម្តង ។ ហេតុការណ៍លបឡើងផ្ទះគេនេះកើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាត ឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅលើផ្ទះអណ្ដែតទឹកក្នុងបឹងទន្លេសាប ស្ថិតក្នុងភូមិក្អមសំណរ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
លោកអនុសេនីយ៍ឯក ហួន ហាំង មេបញ្ជាការស្ដីទីមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាកាន បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួននេះម្នាក់ឈ្មោះ នៅ ណាក់ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិឫស្សីតាម៉ាន់ឃុំបឹងបត់កណ្ដោល ស្រុកបាកាន និងម្នាក់ទៀតឈ្មោះ ស៊ុយ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិក្អមសំណរ ឃុំមេទឹក ស្រុកបាកាន ដូចគ្នា ។
លោកអនុសេនីយ៍ឯក ហួន ហាំង បន្តថា ជនសង្ស័យទាំង២នាក់ត្រូវបានឃាត់ខ្លួនតាមពាក្យបណ្ដឹងរបស់ម្ចាស់ឈ្មោះ ផាន់ សារ៉ន ភេទស្រី អាយុ៥៥ឆ្នាំ ដោយចោទប្រកាន់ថា បានអុំទូកមកលបឡើងលើផ្ទះរបស់គាត់ទាំងយប់ក្នុងគោលបំណងអ្វីមួយ ខណៈគាត់និងក្រុមគ្រួសារកំពុងតែដេកលក់ ។ ពេលនោះគាត់ភ្ញាក់ទាន់បើកភ្លើង ស្រាប់តែស្គាល់ឈ្មោះ ស៊ុយ ឃើញដូច្នេះឈ្មោះ ស៊ុយ ក៏បានហក់ទឹកហែលទៅបាត់ទៅ ឯម្នាក់ទៀតក៏អុំទូកទៅតាមក្រោយដែរ ។
ក្រោយពេលចាប់ខ្លួននិងធ្វើការសាកសួររួចទើបដឹងថា ជនសង្ស័យទាំង២នាក់ក្នុងគោលបំណងចង់លួចទ្រព្យសម្បត្តិ តែត្រូវម្ចាស់ផ្ទះដឹងទាន់ ក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង ៕
ចែករំលែកព័តមាននេះ