ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាសម្តែង ហេង ស្រី​ពេជ្រ ​មិន​ចង់​ប្រថុយ​កាយ​​​ជាមួយ​​ប្រុស​​បោក

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ស្រប​ពេល​ដែល​តារា​សម្តែ​ង ហេង ស្រី​ពេជ្រ ​កំពុង​បោះ​ជំ​ហាន​​ឡើង​ខ្លាំង​ក្នុង​សិល្ប​​: ​តារា​សាច់​.ស​ហាប់​ណែន​រូប​នេះ​ ហាក់​គិតគូរ​យ៉ាង​ខ្លាំង​​ក្នុង​ការ​ពិចារណា​​រឿង​គូស្រករ ​ស្រប​ពេល​ដែល​វ័យ​របស់​របស់​នាង ​កំពុង​តែ​ហក់​ទៅ​មុខហើយ​​នោះ​។

រាជធានីភ្នំពេញ ៖ ​ស្រប​ពេល​ដែល​តារា​សម្តែ​ង ហេង ស្រី​ពេជ្រ ​កំពុង​បោះ​ជំ​ហាន​​ឡើង​ខ្លាំង​ក្នុង​សិល្ប​​: ​តារា​សាច់​.ស​ហាប់​ណែន​រូប​នេះ​ ហាក់​គិតគូរ​យ៉ាង​ខ្លាំង​​ក្នុង​ការ​ពិចារណា​​រឿង​គូស្រករ ​ស្រប​ពេល​ដែល​វ័យ​របស់​របស់​នាង ​កំពុង​តែ​ហក់​ទៅ​មុខហើយ​​នោះ​។

គ្រា​ដែល​ស​ញ្ចឹ​ង​គិត​រឿង​គូ​គាប់​ចិត្ត​ ហេង ស្រី​ពេជ្រ​ ហាក់​​រអារ​​ក្នុង​ខ្លួន​ ខ្លាច​ប៉ះ​ចំ​តែ​លើ​បុរស​ណា​ មិន​មាន​ភក្តីភាព​លើ​រូប​នាង​។រំដួល​​ មក​ពី​ស្រុក​ធ្វើ​ក្អមឆ្នាំង​​នៃ​ទឹកដី​នាង​ក​ង្រី​ ហេង ស្រី​ពេជ្រ​ បានរ​អ៊ូរ​រឿង​ស្នេហា​នេះ​ថា «បើ​តាមតែ​នាង​យល់ព្រម​​ទទួលយក​ស្នេហា​ នាង​មិន​ខ្វះ​ទេ ​អ្នក​បើកដៃ​ទទួល​នាង ​។ ​អ្វី​ដែល​នាង​នៅ​ទាក់​​ទើ​រ មក​ពី​បុរស​ៗ​​ដែល​តាម​មក​រំអុក​នាង​ទាំងនោះ​ មើលទៅ​ដូច​ជា​ចង់​យក​ស្រី​ៗ ​ជា​ល្បែង​ស្នេហា​ ។ ​អាច​និយាយ​បាន​ថា ​បាន​ប្រាណ​ហើយ​ចង់​ដោះដៃ​ នាង​មិន​ប្រថុយ​កាយ​ជាមួយ​​ជំពូក​បុរស​បែប​នេះ ​ជា​ដាច់ខាត​ ។ ទោះ​យក​លុយ​មក​ជះ​ទាំង​គីប​ៗ​បែប​ណា ​គឺNo ​តែ​ម្តង ​។

​តួអង្គ​ដែល​ត្រូវ​ប៉ាន់តែ​តំណែង​តួ​ជា​ជំទាវ លោកស្រី ​ឬ​តួ​បងស្រី​រូប​នេះ​​ បន្ត​​ឱ្យ​ដឹងថា​ ពិត​ណាស់​ នាង​ចង់បាន​ស្នេហា​មួយ​ស្មោះ​​មួយ​តែ​ចង់បាន​តែ​បុរស​ណា​ល្អ​ ចេះ​ស្រឡាញ់​នាង​ក្រុម​គ្រួសារ​​នាង ​ហើយ​អនាគត​គ្រួសារ​​ដែល​នាង​ផ្ញើប្រាណ​ មានការ​ងារ​សម​ស្រប​មួយ​ មិន​មាន​មិន​ក្រ​ គឺ​ប៉ុណ្ណឹង​ល្មម​សមចិត្ត​របស់​នាង​ហើយ​ ។ ​យ៉ាងណា​គូព្រេង​របស់​នាង ​មិនដឹង​ជា​ជួប​ពេល​ណា​នោះ​ទេ​ បើ​នាង​រវល់​ការងារ​រាល់ថ្ងៃ​បែប​នេះ​ ណាមួយ​ចេះ​តែ​ខ្លាច​ប៉ះ​អ្នក​មិន​ស្មោះ​ទើប​ហី​ៗ​តែ​ម្តង ​។

​រហូត​មក​ទល់​ពេល​នេះ ​ហេង ស្រី​ពេជ្រ ​ទទួល​បានការ​ងារ​ច្រើន​លើ​ផ្នែក​ថត​ភាពយន្ត​ពិសេស​រឿង​ភាគ​ដែល​នាង​បាន​ចេញ​សម្តែង​ស្ទើរ​រាល់ថ្ងៃ​ ។​ នាង​កំពុង​មាន​វត្តមាន​សម្តែង​នៅ​ប៉ុ​ស្តី​លេខ​៥ ​ព្រម​ជាមួយ​ការ​ថត​ស្ព​ត​ពាណិជ្ជកម្ម​មួយ​ចំនួន​ ដែល​ជា​ការ​មើល​ឃើញ​​គួរ​ឱ្យ​កត់សម្គាល់​ ។​

នៅ​ពីក្រោយ​ការ​សម្តែង​ តារា​ស្រី​ម្នាក់​នេះ​​ តែងតែ​ជួយ​យិ​ត​យោង​ក្រុម​គ្រួសារ​ ដូច​ជា​ខំ​ជួយ​រក​លុយ​ទិញ​ថ្នាំ​ជូន​ឪពុក​ ដែល​មាន​ជំងឺ​លើសឈាម​ ហើយ​ជួយ​ម្តាយ​ និង​មួយ​ផ្នែក​ទៀត​ឆ្លៀត​ជួយ​រក​លុយ​ទុក​​ឱ្យ​​ប្អូន​រៀន​បន្ថែម ​ពី​ការ​ចាយវាយ​ផ្ទាល់ខ្លួន​ ។ ​ម្ល៉ោះ​ហើយ​ ទោះ​​ហោះ​ទៅ​រក​ការងារ​ដល់​ទីណា​ កន្លែង​ណា ​នាង​មិន​ដែល​ចាវ​ ឬ​ច្រានចោល​នោះ​ឡើយ ​ដើម្បី​ទ្រទ្រង់​​ជីវភាព​ឱ្យបាន​​ប្រសើរ ​ទើប​នាង​ជាប់​គាំង​ជីវិត​ស្នេហា​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ ។